សកម្មភាពនៅក្នុងវគ្គបណ្ដុះបណ្ដាលស្ដីអំពី “ការនិទានរឿងបែបទំនើបជំនាន់ទី០២”

អ្នកនិទានរឿងដែលពូកែ គឺអាចបំផុសនូវសំណើច ការឈឺចាប់ អារម្មណ៍អន្លង់អន្លោច និងចំណេះដឹងថ្មីៗ ពីរឿងរបស់ខ្លួនដោយប្រើភាពទាក់ទាញនិងច្នៃប្រឌិត។ យើងចែករំលែករឿងផ្ទាល់ខ្លួន យើងលើកយកបញ្ហានៅសហគមន៍មកជជែកគ្នា និងលើកយករឿងរបស់បុគ្គលដែលគេមិនសូវស្គាល់ មកដំណាលប្រាប់នៅក្នុងក្រុម។ យើងយល់ថា ជីវិតមនុស្សម្នាក់ៗគឺសុទ្ធតែមានភាពពិសេសផ្ទាល់ខ្លួន គ្រាន់តែយើងអាចមិនដឹងថា ត្រូវយកកន្លែងណាមកប្រាប់តែប៉ុណ្ណោះ។ ទាំងអស់នេះ គឺជាជំនាញដែលយើងរៀនក្នុងវគ្គបណ្តុះបណ្តាលស្តីអំពី «ការនិទានរឿងបែបទំនើប» ដល់សិក្ខាកាមជំនាន់ទី២ ដែលទើបតែបញ្ចប់ទៅ និងរៀបចំឡើងដោយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)។      

សកម្មភាពនៅក្នុងវគ្គបណ្ដុះបណ្ដាលស្ដីអំពី “ការនិទានរឿងបែបទំនើបជំនាន់ទី០២” Read More