សកម្មភាពនៅក្នុងវគ្គបណ្ដុះបណ្ដាលស្ដីអំពី “ការនិទានរឿងបែបទំនើបជំនាន់ទី០២”

អ្នកនិទានរឿងដែលពូកែ គឺអាចបំផុសនូវសំណើច ការឈឺចាប់ អារម្មណ៍អន្លង់អន្លោច និងចំណេះដឹងថ្មីៗ ពីរឿងរបស់ខ្លួនដោយប្រើភាពទាក់ទាញនិងច្នៃប្រឌិត។ យើងចែករំលែករឿងផ្ទាល់ខ្លួន យើងលើកយកបញ្ហានៅសហគមន៍មកជជែកគ្នា និងលើកយករឿងរបស់បុគ្គលដែលគេមិនសូវស្គាល់ មកដំណាលប្រាប់នៅក្នុងក្រុម។ យើងយល់ថា ជីវិតមនុស្សម្នាក់ៗគឺសុទ្ធតែមានភាពពិសេសផ្ទាល់ខ្លួន គ្រាន់តែយើងអាចមិនដឹងថា ត្រូវយកកន្លែងណាមកប្រាប់តែប៉ុណ្ណោះ។ ទាំងអស់នេះ គឺជាជំនាញដែលយើងរៀនក្នុងវគ្គបណ្តុះបណ្តាលស្តីអំពី «ការនិទានរឿងបែបទំនើប» ដល់សិក្ខាកាមជំនាន់ទី២ ដែលទើបតែបញ្ចប់ទៅ និងរៀបចំឡើងដោយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)។      

សកម្មភាពនៅក្នុងវគ្គបណ្ដុះបណ្ដាលស្ដីអំពី “ការនិទានរឿងបែបទំនើបជំនាន់ទី០២” Read More

តើការបិទអ៊ីនធឺណិតជាអ្វី? ការណែនាំសម្រាប់សង្គមស៊ីវិលនៅតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍

នៅក្នុងសង្គមឌីជីថលនាពេលបច្ចុប្បន្ននេះ ការចូលប្រើអ៊ីនធឺណិតគឺជាធាតុផ្សំដ៏សំខាន់នៅក្នុងជីវិតប្រចាំថ្ងៃរាប់ចាប់ពីការធ្វើអាជីវកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុ រហូតដល់ការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ និងការសិក្សាតាមអ៊ីនធឺណិត។ នៅពេលដែលការចូលប្រើអ៊ីនធឺណិតត្រូវបានរឹតត្បិត ដូចជា នៅក្នុងបណ្តាប្រទេសអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍មួយចំនួន ក្នុងអំឡុងពេលមានភាពចលាចលក្នុងសង្គម ការរស់នៅមានភាពលំបាកជាខ្លាំង+

តើការបិទអ៊ីនធឺណិតជាអ្វី? ការណែនាំសម្រាប់សង្គមស៊ីវិលនៅតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ Read More

លទ្ធផលវេទិកាប្រចាំឆ្នាំលើកទី២ ស្តីពីតួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងការតាមដាន និងរាយការណ៍ព័ត៌មានក្នុងដំណើរការឆ្នោតជាតិ២០២៣

រាជធានីភ្នំពេញ៖ អ្នកសារព័ត៌មានអាជីព ពលរដ្ឋអ្នកសារព័ត៌មាន អ្នកធ្វើការក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ អង្គការសង្គមស៊ីវិល និងយុវជន បានស្នើឱ្យអាជ្ញាធរកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប លើកកម្ពស់សិទ្ធិសេរីភាពសារព័ត៌មានបន្ថែមទៀត និងអន្ដរាគមន៍ជាបន្ទាន់ក្នុងករណីមានការគំរាមកំហែងអ្នកសារព័ត៌មានក្នុងអំឡុងពេលបោះឆ្នោតជាតិនាពេលខាងមុខ។

លទ្ធផលវេទិកាប្រចាំឆ្នាំលើកទី២ ស្តីពីតួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងការតាមដាន និងរាយការណ៍ព័ត៌មានក្នុងដំណើរការឆ្នោតជាតិ២០២៣ Read More
ASEAN 2022

តើអ្នកចង់ក្លាយជាអ្នកសារព័ត៌មានដែរឬទេ?

តើអ្នកចង់ក្លាយជាអ្នកសារព័ត៌មានដែរឬទេ? ចូលរួមក្នុងវគ្គបណ្តុះបណ្តាល “Newsroom Training Program” ដោយឥតគិតថ្លៃ។ តើវគ្គបណ្តុះបណ្តាល ” Newsroom Training Program” ជាអ្វី? ជាវគ្គបណ្តុះបណ្តាលក្រៅម៉ោងរយៈពេលបួនខែផ្តោតលើការអនុវត្តវិជ្ជាជីវៈសារព័ត៌មាន ដែលរួមមាន ការបង្រៀនពីការសរសេរព័ត៌មាន បទយកការណ៍ ដោយអ្នកសារព័ត៌មានខ្មែរនិងបរទេស ការបណ្តុះបណ្តាលដោយផ្ទាល់និងការបង្ហាញពីប្រតិបត្តិការនៅក្នុងបន្ទប់ព័ត៌មានជាក់ស្តែង រួមទាំងការអនុវត្តផ្ទាល់លើការសរសេរនិងចេញផ្សាយព័ត៌មាន។ តើនរណាខ្លះអាចចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ? យុវជនវ័យក្មេងដែលចង់ក្លាយជាអ្នកសារព័ត៌មាន។ វគ្គទីមួយនេះ នឹងចាប់ផ្តើមចូលរៀននៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ដល់ ១៣ ខែមករា ឆ្នាំ២០២៣ ផុតកំណត់ទទួលពាក្យ …

តើអ្នកចង់ក្លាយជាអ្នកសារព័ត៌មានដែរឬទេ? Read More