Tag Archives: environment

លោក​ ឯក​ សុនចាន់​ ទទួល​បាន​ពាន​រង្វាន់​ឧស្សាហកម្ម​ទឹក​ស្អាត​ ប្រចាំ​ឆ្នាំ​២០១០

ប្រធាន​រដ្ឋាករ​ទឹក​ស្វយ័ត​រាជធានី​​ភ្នំពេញ​ លោក​ ឯក​ សុនចាន់​ បាន​ទទួល​ពានរង្វាន់​ឧស្សាហកម្ម​ទឹក​ស្អាត​​ស្ដុក​ខ្លុម​ សម្រាប់​ឆ្នាំ​២០១០​ពី​ប្រទេស​ស៊ុយអែត​ កាល​ពី​ថ្ងៃ​​ម្សិលមិញ។ លោក​ ឯក​ សុនចាន់​ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ លោក​មាន​​មោទនភាព​ណាស់​ ដែល​ទទួល​បាន​ពានរង្វាន់​នេះ​ សម្រាប់​​អង្គភាព​របស់​លោក។ លោក​លើក​ឡើង​ថា​ «យើង​បាន​ផ្ដល់​ជា​គំរូ​ដ៏​ល្អ​ សម្រាប់​ការ​អភិវឌ្ឍន៍​ប្រទេស​ដោយ​បាន​ជួយ​ធ្វើ​ឲ្យ​ការ​គិត​របស់​ប្រទេស​ ដទៃ​ មក​លើ​យើង​មាន​​ភាព​ល្អ​ប្រសើរ​ជា​លក្ខណៈ​អន្តរជាតិ​ បន្ទាប់​ពី​យើង​បាន​រួច​ផុត​ពី​សេចក្ដី​វេទនា​ និង​ជំលោះ​ផ្ទៃ​ក្នុង​អស់​ជា​ច្រើន​ទសវត្សរ៍​មក។ លោក​មាន​ប្រសាសន៍​បន្ត​​ទៀត​ថា​ ពានរង្វាន់​ ឧស្សាហកម្ម​ទឹក​ស្អាត​ស្ដុក​ខ្លុម​ សម្រាប់​ឆ្នាំ​២០១០​នេះ​បាន​ធ្វើ​ឲ្យ​អង្គភាព​របស់​លោក​ អាច​ប្រៀប​ស្មើ​ជាមួយ​អង្គភាព​ ​ឧស្សាហកម្ម​ទឹក​ស្អាត​លំដាប់​ថ្នាក់​ពិភពលោក​ដទៃ​ទៀត​​ ហើយ​រឹត​តែ​ជួយ​ជំរុញ​ឆន្ទៈ​របស់​លោក​​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​ ក្នុង​ការ​​សម្រេច​ឲ្យ​បាន​​ទៅ​តាម​គោលដៅ​ នៅ​ពេល​អនាគត។ លោក​ ឯក សុនចាន់​ បាន​ឲ្យ​ដឹង​​ថា​ «ក្រុម​ការងារ​របស់​ខ្ញុំ​ ត្រូវ​បាន​​លើក​ទឹកចិត្ត​​ដោយ​ពានរង្វាន់​​ពិភពលោក​ ប្រកប​ដោយ​កិត្យានុភាព​នេះ​ ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​បន្ត​បេសកកម្ម​ បង្កើន​ប្រសិទ្ធភាព​ និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង នូវ​និយតកម្ម​ទឹក​ និង​លទ្ធភាព​ចែកចាយ​​ទឹក​​ស្អាត​ ទៅ​ដល់​ប្រជាជន​ក្រីក្រ»។ គណៈ​មេ​ប្រយោគ​ ដែល​សម្រេច​ផ្ដល់​រង្វាន់​​អន្តរជាតិ​ បាន​វាយ​តម្លៃ​ថា​ រដ្ឋាករ​ទឹក​ស្វ័យត​រាជធានី​ភ្នំពេញ​ បាន​ជោគជ័យ​ ក្នុង​ការ​លុបបំបាត់​នូវ​អំពើពុករលួយ​ ​ដែល​នេះ​បាន​ជួយ​ឲ្យ​មាន​​ភាព​ជោគជ័យ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ ឈរ​លើគំរូ​ ជា​មូលដ្ឋាន​យ៉ាង​សាមញ្ញ​ប៉ុន្តែ​វិធី​គ្រប់គ្រង​ មាន​ប្រសិទ្ធភាព​ដោយ​​ពឹង​ផ្អែក​ទៅ​លើ​គោលការណ៍​ យុទ្ធសាស្ត្រ​ល្អ​ និង​អាច​ទទួល​យក​បាន។ [...]

សហភាព​អឺរ៉ុប​ផ្ដល់​ថវិកា​ជិត​៩លានដុល្លារ​ សម្រាប់​​​កម្មវិធី​សម្ព័ន្ធ​ភាព​ប្រែប្រួល​អាកាសធាតុ​កម្ពុជា

ភ្នំពេញ៖ ម្ចាស់​ជំនួយ​សម្រាប់​​កម្មវិធី​សម្ព័ន្ធ​​ភាព​ប្រែប្រួល​ អាកាសធាតុ​កម្ពុជា​​ រួម​មាន​សហភាព​អឺរ៉ុប​ អង្គការ​​ដានីដា​របស់​រដ្ឋាភិបាល​ដាណឺម៉ាក​ អង្គការ​ស៊ីដា​ របស់​រដ្ឋាភិបាល​ស៊ុយអ៊ែត​ និង​កម្មវិធី​​អភិវឌ្ឍន៍​សហប្រជាជាតិ​បាន​រួម​គ្នា​ផ្ដល់​វិភាគទាន​សរុប​ជា​ ទឹក​ប្រាក់​​ចំនួន​៨លាន៩សែន​ដុល្លារ​សម្រាប់​អនុវត្ត​រយៈពេល​៣​ឆ្នាំ​​ចាប់​ ពី​ឆ្នាំ​២០១០​ដល់​២០១២។ ការ​ប្រកាស​ផ្ដល់​វិភាគទាន​​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ អង្គសិក្ខាសាលា​ស្ដី​ពី​កម្មវិធី​សម្ព័ន្ធ​​ភាព​ប្រែប្រួល​អាកាសធាតុ​ កម្ពុជា​ ដែល​មាន​​ការ​ចូលរួម​ដោយ​លោក​ រ៉ាហ្វាអ៊ែល​ដូឆាយម៉ូរ៉េនណូ​ ភារធារី​នៃ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ លោកស្រី​នាយករង​កម្មវិធី​អភិវឌ្ឍន៍​ សហប្រជាជាតិ​ប្រចាំ​កម្ពុជា​ និង​​អស់​លោក​ លោកស្រី​ អគ្គរាជទូត​ រដ្ឋទូត និង​តំណាង​ដៃ​គូ​អភិវឌ្ឍន៍​ ព្រម​ទាំង​អនុប្រធាន​ និង​សមាជិក​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ការ​​ប្រែប្រួល​អាកាសធាតុ។ សិក្ខាសាលា​នេះ​ប្រព្រឹត្ត​ឡើង​ក្រោម​អធិបតីភាព​លោក​ទេសរដ្ឋមន្ត្រី​​ ម៉ុក​ ម៉ារ៉េត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ការ​ប្រែប្រួល​អាកាសធាតុ​កាល​ ពី​ថ្ងៃ​ទី​១៨​ ខែ​សីហា​ ឆ្នាំ​២០១០​ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា។ ថ្លែង​​ក្នុង​ឱកាស​បើក​សិក្ខាសាលា​ លោក​ទេសរដ្ឋមន្ត្រី​ ម៉ុក​ ម៉ារ៉េត​ បាន​បញ្ជាក់​ថា​ រាជរដ្ឋាភិបាល​​កម្ពុជា​កំពុង​​តែ​បំពេញ​ភារកិច្ច​​នៅ​ក្នុង​ដំណាក់កាល​​មួយ ​ដែល​បញ្ហា​ប្រែប្រួល​អាកាសធាតុ​បាន​និង​កំពុងតែ​កើ​ន​ឡើង​យ៉ាង​ធ្ងន់​គឺ​ជា ​កត្តា​ដែល​ត្រូវ​តែ​យក​ចិត្ត​ទុកដាក់​បំផុត​នៅ​ក្នុង​របៀប​វារៈ​នៃ​ការ​ អភិវឌ្ឍន៍​ជាតិ។ លោក​ទេសរដ្ឋមន្ត្រី​មាន​ប្រសាសន៍​បន្ត​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​យល់​យ៉ាង​ច្បាស់​ពី​បញ្ហា​ប្រឈម​ថ្មី​នេះ​ ហើយ​ក្នុងនាម​ជា​សមាជិក​​នៃ​អនុសញ្ញា​​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្ដី​ពី​ការ​ ប្រែប្រួល​អាកាសធាតុ​ និង​ពិធី​សារ​ក្យូតូ​កម្ពុជា​​កំពុង​តែ​ខិតខំ​ប្រឹងប្រែង​បំពេញ​កាតព្វកិច្ច ​​របស់​ខ្លួន​​នៅ​ក្រោម​អនុសញ្ញា​អន្តរជាតិ​នេះ​ ក៏​ដូច​ជា​បាន​ចាត់​វិធានការ​នានា​ជា​ច្រើន​ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ ប្រែប្រួល​អាកាសធាតុ​​ទាំង​នៅ​ក្នុង​​ប្រទេស​ ក៏​ដូច​នៅ​លើ​ឆាក​អន្តរជាតិ។ នៅ​​ក្នុង​កិច្ច​ប្រជុំ​កំពូល​លើក​ទី​១៥​ នៃ​បណ្ដា​ភាគី​ជា​សមាជិក​នៃ​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្ដី​ពី​ការ​​ ប្រែប្រួល​អាកាសធាតុ​​ [...]

ក្រសួង​ធនធាន​ទឹក​​ជូន​ដំណឹង​បន្ថែម​ពី​ស្ថានភាព​អាកាសធាតុ

ភ្នំពេញ៖ ក្រសួង​ធនធាន​ទឹក​​និង​ឧតុនិយម ​ជូន​ដំណឹង​បន្ថែម​ពី​ស្ថានភាព​អាកាសធាតុ​ ដែល​កំពុង​មាន​ឥទ្ធិពល​លើ​ប្រទេស​កម្ពុជា​ ដោយ​សង្កត់​​ធ្ងន់​លើ​ព្យុះ​កំបុត​ត្បូង​​កេតសាណា​ដែល​បាន​ក្លាយ​ទៅ​កូន​ ព្យុះ​ភាគ​ឦសាន​កម្ពុជា​ និង​​ទៅ​ជា​វិសម្ពាធ​នៅ​ប្រទេស​​ឡាវ​​ ហើយ​និង​ក្លាយ​ទៅ​ជា​សម្ពាធ​ទាប​ធម្មតា​នៅ​ប្រទេស​ថៃ។
នៅ​រសៀល​ថ្ងៃ​ទី​៣០​ កញ្ញា​ ​ឆ្នាំ​២០០៩​នេះ​ក្រសួង​​ធនធាន​ទឹក​ និង​ឧតុនិយម​ បាន​ចេញ​សេចក្ដី​ប្រកាស​​​ជូន​​ដំណឹង​​ជា​សាធារណៈ​បន្ថែម​ថា​ ព្យុះ​កំបុត​ត្បូង​ឈ្មោះ​កេតសាណា ​បាន​ថយ​ឥទ្ធិពល​​ទៅ​ជា​កូន​ព្យុះ​ ដោយ​ស្ថិត​នៅ​ចំណុច​ផ្ចិត​មាន​សម្ពាធ​ ៩៩៤​ហិទ័រស្កាល់។ កូន​ព្យុះ​នេះ​ស្ថិត​នៅ​លើ​ខេត្ត​​រតនគិរី​ និង​ខេត្ត​ស្ទឹងត្រែង​ត្រង់​ចំណុច​ទី​១៥​អង្សា ​នៃ​រយៈ​ទទឹង​ខាង​ជើង​ និង​ខ្សែ​វ័ណ្ឌ​ទី​​១០៧​អង្សា​៣​នៃ​រយៈ​បណ្ដោយ​ខាង​កើត​ និង​កំពុង​ធ្វើ​ដំណើរ​យឺតៗ​ឆ្ពោះ​មក​ទិស​ខាង​លិច។
កូន​ព្យុះ​កេតសាណា​ និង​ខ្យល់​មូសុង​និរតី​ខ្លាំង​នៅ​តែ​បន្ត​មាន​ឥទ្ធិពល​លើ​កម្ពុជា​ដដែល​ បង្ក​ឲ្យ​ផ្ទៃ​មេឃ​មាន​ពពក​ច្រើន​​ដេរដាស​ខ្យល់​កួច​មាន​ល្បឿន​ ពី​៤៥​ទៅ​៦២​គីឡូម៉ែត្រ​ក្នុង​១​​ម៉ោង​ ល្បឿន​កន្ត្រាក់​មាន​៧២​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​​អាច​មាន​ភ្លៀង​ផ្គររន្ទះ​ ខ្លាំង​​ហើយ​ច្រើន​ស្ទើរ​គ្រប់​ទីកន្លែង ពិសេស​​នៅ​ខេត្ត​រតនគិរី​ ស្ទឹងត្រែង​ ក្រចេះ​ ព្រះវិហារ​ សៀមរាប​ ឧត្តរមានជ័យ​ បន្ទាយមានជ័យ​ ប៉ៃលិន​ ព្រះសីហនុ​ កំពត​ កោះកុង​ ខេត្ត​កែប​ ហើយ​រលក​សមុទ្រ​មាន​កម្ពស់​ពី​១​ទៅ​២​ម៉ែត្រ។
តាម​សេចក្ដី​ជូន​ដំណឹង​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​ លឹម គានហោ​ រដ្ឋមន្ត្រី​ក្រសួង​​ធនធាន​ទឹក​បាន​បង្ហាញ​ឲ្យ​ឃើញ​ទៀត​ថា​ សម្រាប់​ថ្ងៃ​ទី​១ ​តុលា​ ឆ្នាំ​២០០៩​ កូន​ព្យុះកេតសាណា​នឹង​ថយ​ឥទ្ធិពល​ទៅ​ជា​វិសម្ពាធទាប​ស្ថិត​នៅ​លើ​ខេត្ត​ ប៉ាសេ ប្រទេស​ឡាវ​ត្រង់​ចំណុច​ខ្សែ​ស្រប​ទី​១៦​ នៃ​រយៈ​ទទឹង​ខាង​ជើង​ និង​ខ្សែ​វ័ណ្ឌ​​ទី​១០៥​អង្សា​៣​នៃ​រយៈបណ្ដោយ​ខាង​កើត។ ល្បឿន​ខ្យល់​អតិបរមា​ក្បែរ​ចំណុច​កណ្ដាល​នៃ​វិសម្ពាធ​៤៦​គីឡូ​ម៉ែត្រ​ក្នុង​ ១​ម៉ោង​​ ហើយ​​នៅ​វេលា​ម៉ោង​១៣​រសៀល​ថ្ងៃ​ទី​១​ តុលា​ឆ្នាំ​២០០៩​ដដែល ​​វិសម្ពាធ​កេតសាណា​នឹង​ថយ​ឥទ្ធិពល​ទៅ​​ជា​សម្ពាធទាប​ធម្មតា​នៅ​លើ​ប្រទេស​ [...]

ក្រសួង​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន​ពី​ឥទ្ធិពល​សម្ពាធ​ទាប​ថ្មី

ភ្នំពេញ៖ ជ្រលង​នៃ​ខ្យល់​មូសុង​ ហើយ​និង​ប្រព័ន្ធ​សម្ពាធ​ទាប​ថ្មី​មួយ​ទៀត​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​អាច​មាន​ភ្លៀង​ច្រើន​ ហើយ​ត្រូវ​ប្រុងប្រយ័ត្ន​ពី​គ្រោះ​ទឹក​ជំនន់​នៅ​តំបន់​ភ្នំ​។ ដោយ​ឡែក​ ភូមិ​មួយ​ចំនួន​នៅ​ក្នុង​សង្កាត់​ស្វាយប៉ាក​ រាជធានី​ភ្នំពេញ​ ដែល​លិចលង់​ដោយ​ទឹកភ្លៀង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​អាជ្ញាធរ​មូលដ្ឋាន​ហើយ​ ។ ទ្វារ​ទឹក​គីឡូម៉ែត្រ​លេខ​៩ ដែល​គេ​បាន​បើក​ទឹក​ឲ្យ​ហូរចេញ​ជំនួស​ការ​បូម​ដោយ​ម៉ូទ័រ​ និង​ម៉ាស៊ីន​អាច​នឹង​ត្រូវ​បិទ​វិញ​បន្ទាប់​ពី​ទឹក​ទន្លេ​ជន់​ឡើង​ជាថ្មី​ ។
លោក​ ចាន់​ យុត្ថា​ នាយក​ខុទ្ទកាល័យ​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​បាន​និយាយ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១​ ខែ​កញ្ញា​ ឆ្នាំ​២០០៩​នេះ​ថា​ នៅ​ទូទាំង​ប្រទេស​ពេលនេះ​មាន​ភ្លៀង​ធ្លាក់​សព្វ​ទីកន្លែង​។ ប្រព័ន្ធ​សម្ពាធ​ទាប​ដែល​ក្រសួង​បាន​ប្រកាស​ជូន​ដំណឹង​នៅ​ថ្ងៃ​ទី១​ កញ្ញា​នេះ​ បាន​គ្រប​ដណ្ដប់​លើ​ប្រទេស​កម្ពុជា​ ហើយ​ក្រសួង​បាន​និង​កំពុង​តែ​ធ្វើការ​តាមដាន​យ៉ាង​យកចិត្ត​ទុក​ដាក់​បើ​មាន​ ការ​ប្រែប្រួល​ថ្មី​ ក្រសួង​នឹង​ជូន​ដំណឹង​បន្ថែម​ទៀត​នៅ​ពេល​បន្ទាប់​ ព្រោះ​អាកាសធាតុ​ពេល​នេះ​មាន​ការប្រែប្រួល​លឿន​ណាស់​។ ចំណែក​ឯ​ទឹក​ទន្លេ​មេគង្គ​វិញ​ មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​ការ​ជន់​ឡើង​ជា​ថ្មី​នៅ​ឡើយ​ទេ។
ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​នៅ​ព្រឹក​ថ្ងៃ​ទី១​ កញ្ញា​ ឆ្នាំ​២០០៩​ ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​ជូន​ដំណឹង​ជា​សាធារណៈ​ថា​ នៅ​ថ្ងៃ​ទី១​ កញ្ញា មាន​ប្រព័ន្ធ​សម្ពាធ​ទាប​មួយ​បាន​លាត​សន្ធឹង​លើ​ប្រទេស​មីយ៉ាន់ម៉ា​ ថៃ​ ឡាវ​ភាគ​ខាង​ត្បូង​ ព្រះរាជាណាចក្រ​កម្ពុជា​ វៀតណាម​ខាង​ត្បូង​ និង​ប្រទេស​ហ្វីលីពីន។​​ ប្រព័ន្ធ​សម្ពាធ​ទាប ​និង​ជ្រលង​នៃ​ខ្យល់​មូសុង​បាន​និង​កំពុង​មាន​ឥទ្ធិពល​មក​លើ​ព្រះរាជាណាចក្រ ​កម្ពុជា​ បង្ក​ឲ្យ​ផ្ទៃ​មេឃ​មាន​ពពក​ច្រើន​ ខ្យល់​បក់​មក​ពី​ទិស​និរតី​ មាន​ល្បឿន​ពី​២០-៣២​គីឡូ​ម៉ែត្រ​ក្នុង​១​ម៉ោង​ ខ្យល់​កន្ត្រាក់​មាន​ល្បឿន​៥៤​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​ មាន​ភ្លៀង​ផ្គរ​ច្រើន​ស្ទើរ​គ្រប់​ទី​កន្លែង​។
សេចក្ដី​ជូនដំណឹង​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​ លឹម​ គានហោ​ រដ្ឋ​មន្ត្រី​ក្រសួង​ធនធាន​ទឹក​និង​ឧតុ​និយម​ នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ទៀត​ថា​ សម្រាប់​ថ្ងៃ​ទី​​២-៣​ [...]

Kirirom Resort

រមណីយដ្ឋាន​ឧទ្យាន​ជាតិ​គិរីរម្យ

ឧទ្យាន​ជាតិ​ព្រះសុរាម្រិត​ ឬ​ឧទ្យាន​ជាតិ​គិរីរម្យ​ គឺ​ជា​​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​មួយ​ដ៏​ល្បី​ក្នុង​ចំណោម​រមណីយដ្ឋាន​ឧទ្យាន​ជាតិ​ធំៗ​ដទៃ​ទៀត​​​នៅ​ក្នុង​​ប្រទេស​កម្ពុជា​ ហើយ​គិរីរម្យ​​ក៏​ជា​​រមណីយដ្ឋាន​មាន​កេរ្ដិ៍​ឈ្មោះ​ល្បីល្បាញ​ខ្លាំង​​កាល​ពី​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម។ រមណីយដ្ឋាន​ឧទ្យានជាតិ​នេះ​ សំបូរ​ទៅ​ដោយ​ទេសភាព​​ល្អ​ប្រណិត​លំអ​ដោយ​ដើម​ស្រល់​ដុះ​ពី​ធម្មជាតិ​នៅ​លើ​ខ្ពង់រាប​គិរីរម្យ​ ជ្រោះ​ទឹក​ធ្លាក់​ជា​ច្រើន​អន្លើ​ និង​សត្វ​ម្រឹគីម្រឹគា​ជា​ច្រើន​អំបូរ​រស់​នៅ​ទី​នោះ។

ដោយ​គ្របដណ្ដប់​លើ​ផ្ទៃ​ដី​ប្រមាណ​ ៨.៤០១​ហិកតារ​ និង​ស្ថិត​នៅ​លើ​ខ្ពង់រាប​ដែល​មាន​រយៈ​កម្ពស់​ចាប់​ពី​ ៣០០ ​ទៅ​១០០០​ម៉ែត្រ ពី​នីវ៉ូ​សមុទ្រ។ រមណីយដ្ឋាន​​គិរីរម្យ​គឺ​ជា​តំបន់​ឧទ្យាន​ធម្មជាតិ​ដ៏​ធំ​ដែល​ស្ថិត​នៅ​ជិត​រាជធានី​ភ្នំពេញ​ជាង​គេ​ ហើយ​តាំង​នៅ​ទិស​ខាង​ត្បូង​ឆៀង​ខាង​លិច (និរតី​ទិស) នៃ​រាជធានី​ប្រទេស​កម្ពុជា។ ពី​ក្រុង​​ភ្នំពេញ​គេ​អាច​ធ្វើ​ដំណើរ​ទៅ​ទស្សនា​តំបន់​គិរីរម្យ​បាន​យ៉ាង​ងាយ​ស្រួល​តាមរយៈ​ផ្លូវ​ជាតិ​លេខ​៤​ ដូច​ទៅ​កាន់​ក្រុង​​ព្រះសីហនុ​ដែរ​​ ប៉ុន្តែ​ដល់​បង្គោល​គីឡូម៉ែត្រ​លេខ​ ៨៧​​ត្រង់​ម្ដុំ​ផ្លូវ​បំបែក​ត្រែងត្រយឹង​ គេ​នឹង​​ឃើញ​មាន​ផ្លូវ​បំបែក​ខាង​ស្ដាំ​ដៃ​មួយ​ឆ្ពោះ​ទៅ​កាន់​តំបន់​គិរីរម្យ​ ដែល​មាន​ចម្ងាយ​ផ្លូវ​ ២៧គ.ម ក្នុង​រយៈ​ចម្ងាយ​ផ្លូវ​ ១០​គ.ម ដំបូង​គឺ​ជា​ផ្លូវ​រាប​ស្មើ​ និង​១៧​គ.ម បន្ទាប់​គឺ​ជា​ផ្លូវ​ឡើង​ខ្ពង់រាប​ និង​ភ្នំ។ រមណីយដ្ឋាន​នេះ​មាន​ចម្ងាយ​ពី​រាជធានី​ភ្នំពេញ​ ១១៤គ.ម​ និង​១៤៧​គ.ម​​ ពី​ក្រុង​ព្រះសីហនុ​ ឬ​មាន​ចម្ងាយ​ ៤៤​គ.ម​ពី​ទី​រួម​ខេត្ត​​កំពង់ស្ពឺ។

ព្រៃ​ធម្មជាតិ​នៅ​តំបន់​គិរីរម្យ​ រួម​មាន​ប្រភេទ​ព្រៃ​ស្រល់​សុទ្ធ​ភាគ​ច្រើន​ និង​ព្រៃ​ឈើ​តំបន់​ត្រូពិក​ជា​ច្រើន​ប្រភេទ​​ទៀត។ ព្រៃ​ស្រល់​ធម្មជាតិ​​គឺ​ជា​ចំណុច​ពិសេស​​របស់​រមណីយដ្ឋាន​នេះ​ ហើយ​ក៏​ជា​ព្រៃ​ស្រល់​បំរុង​​ទុក​ធំ​ជាង​គេ​បំផុត​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ​​ គេ​​បែង​ចែក​ព្រៃ​នៅ​តំបន់​នោះ​ជា​ប្រភេទ​ ព្រៃ​ស្រល់​ចំរុះ​ឬ​ព្រៃ Dipterocarpaceas និង​ព្រៃ​ជាំ​ស្លឹក​ធំ Gallery Forest ដុះ​នៅ​តាម​​មាត់​អូរ​ជ្រោះ​ ស្ទឹង​ និង​ព្រៃ​មួយ​ប្រភេទ​ទៀត​ គឺ​ជា​ស្រោង​ សើម [...]

My Favorite Place

Bingo! Finally I got to the top of the mountain in Vireakchey National Park in Rathankiri Province. I could see a very huge area of the forests. I did hiking on to this mountain after I got-off the boat and … Continue reading