Tag Archives: Economy

ឆមាស​ទី១ ឆ្នាំ២០១០​ឥណទាន​ផ្ដល់​ដោយ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​មាន​ចំនួន​ជិត ១.៤០០ពាន់លាន​រៀល

ភ្នំពេញ៖ មន្ត្រី​ជាន់​ខ្ពស់​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​មួយ​រូប​បាន​អះអាង​ថា គិត​ត្រឹម​ឆមាស​ទី១ ឆ្នាំ២០១០នេះ ឥណទាន​ផ្ដល់​ដោយ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ មាន​ទឹកប្រាក់​សរុប​ប្រមាណ​ជិត ១.៤០០ពាន់លានរៀល (ប្រហែល​៣៣០លានដុល្លារអាមេរិក) ដោយ​បាន​ផ្ដល់​ដល់​អតិថិជន​ចំនួន ៨៨៩.១៣៦នាក់ ពោល​គឺ​កើន​ឡើង​ចំនួន២៧ភាគរយ និង​៨ភាគរយ រៀង​គ្នា​ធៀប​នឹង​ដំណាច់​ឆ្នាំ​ឆមាស​ទី១ ឆ្នាំ​២០០៩។ លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាល​រង​នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​នៅ​ក្នុង​ វេទិកា​ជាតិ​សម្រាប់​អភិវឌ្ឍន៍​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃ​ទី៦ ខែ​កញ្ញា នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​ថា ក្រៅពី​ឥណទាន​ផ្ដល់​ដោយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក៏​មាន​ប្រាក់​បញ្ញើ​សរុប​មាន​ចំនួន៨៦ពាន់លានរៀល (ប្រហែល​ជា២១លានដុល្លារអាមេរិក)ដែរ ដែល​ទទួល​បាន​ពី​អតិថិជន​ចំនួន ១១៧.៧៨១នាក់​គឺ​កើន​ឡើង ២៣៦ភាគរយ និង ១០.៥ភាគរយ​រៀង​គ្នា។ លោកស្រី​បន្ត​ថា គិត​មក​ត្រឹម​ឆមាស​ទី១​ឆ្នាំ២០១០ វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​មាន​អាជ្ញាប័ណ្ណ​ចំនួន២១​ក្នុង​នោះ​គ្រឹះស្ថាន​ មីក្រូ​ហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ពី​អតិថិជន​ចំនួន៤ និង​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ ដែល​បាន​ចុះ​បញ្ជី​នៅ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ចំនួន២៧។ បន្ថែម​លើ​នេះ​ចំនួន​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ នៅ​ថ្នាក់​ឃុំ​មាន​ចំនួន​រហូត​ដល់ ៨.១២១ការិយាល័យ។ លោកស្រី​បាន​បន្ថែម​ថា រី​ឯ​ចំនួន​ស្ត្រី​ដែល​ទទួល​បាន​សេវា​ប្រាក់​កម្ចី​មីក្រូ​ហិរញ្ញវត្ថុ​មាន​ ចំនួន៧២១.៧២៥នាក់​ពោល​គឺ​ប្រមាណ៨១ភាគរយ នៃ​ចំនួន​អ្នក​ខ្ចី​ប្រាក់​សរុប។ លោកស្រី ច័ន្ទថាណា បាន​ឲ្យ​ដឹង​ទៀត​ថា អតិថិជន​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មិន​ត្រឹម​តែ​ទទួល​បាន​ផល​ ប្រយោជន៍​តែ​ខ្លួន​ឯង​នោះ​ប៉ុណ្ណោះ​ទេ ផល​ប្រយោជន៍​ជា​វិជ្ជមាន​នេះ​ក៏​ផ្ដល់​ដល់​សមាជិក​គ្រួសារ តាម​រយៈ​ការ​បង្កើត​ឲ្យ​មាន​ការ​គាំពារ​លើ​ម្ហូប​អាហារ​សុខភាព​ការ​សិក្សា និង​ការ​ចូលរួម​ក្នុង​ពិធី​សង្គម​របស់​ប្រជាជន​នៅ​តាម​តំបន់​ជនបទ។ លទ្ធផល​នៃ​ការ​ទទួល​បាន​សេវា​មីក្រូ​ហិរញ្ញវត្ថុ​ដោយ​ផ្ទាល់​របស់​ប្រជាជន​ ក្រីក្រ​នេះ​ហើយ បាន​ធ្វើ​ឲ្យ​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​រក្សា​បាន​តួនាទី​ដ៏​ ចាំបាច់​របស់​ខ្លួន​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ។ លោកស្រី​បាន​បន្ត​ថា [...]

ម្រេច​កំពត​ត្រូវ​បាន​លក់​អស់​ពី​ស្ដុក បន្ទាប់ពី​ទទួល​ស្គាល់​ជា​GI

បន្ទាប់ពី​បាន​ទទួល​ស្គាល់ ជា​ផលិតផល​សម្គាល់​ទីតាំង​ភូមិសាស្ត្រ GI រួច​មក ម្រេច​កំពត ត្រូវ​បាន​លក់​អស់​ពី​ស្ដុក​នៅ​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​នេះ។ នេះ​បើ​តាម​មន្ត្រី​របស់​ក្រសួង​ពាណិជ្ជកម្ម។ លោក ងួន ឡាយ ប្រធាន​សមាគម​កសិករ​ម្រេច​កំពត (KPFA) បាន​ឲ្យ​ដឹង​ថា មុន​ពេល​ត្រូវ​ចាត់​ចូល​ជា​ផលិតផល​សម្គាល់​ទីតាំង​ភូមិសាស្ត្រ (GI) ដោយ​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ខែ​មីនា ផលិតផល​នេះ​មិន​ធ្លាប់​លក់​អស់ពី​ស្ដុក​ឆាប់​រហ័ស​ដូច្នោះ​ឡើយ៖ “នៅ​ពេល​ដែល​យើង​ទទួល​បានGI មាន​ការ​បញ្ជា​ទិញ​ជា​ច្រើន ក្នុង​កំឡុង​ពេល​នេះ។ យើង​បាន​លក់​ផលិតផល​របស់​យើង​អស់ពី​ស្ដុក​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ”។ GI ជា​ស្តង់ដារ​ដែល​មាន​ការ​ទទួល​ស្គាល់​ជា​លក្ខណៈ​អន្តរជាតិ ដើម្បី​ការពារ​កម្មសិទ្ធិបញ្ញា​របស់​ផលិតផល​ដែល​មាន​ទំនាក់ទំនង​ទៅ​នឹង​ តំបន់​ទីតាំង​ភូមិសាស្ត្រ។ ស្ថានភាព​ស្រដៀង​គ្នា​នេះ ក៏​បាន​ផ្ដល់​ដល់​ស្រា Champagne នៅ​ក្នុង​ប្រទេស​បារាំង​ផង​ដែរ។ រហូត​ដល់​ពេល​ដែល​ម្រេច​កំពត​ទទួល​បាន GI ជា​ផ្លូវការ កាលពី​ខែ​មីនា ម្រេច​កំពត​មាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង ជា​ហេតុ​ធ្វើ​ឲ្យ​តម្លៃ​ម្រេច​នៅ​តំបន់​នេះ ក៏​ឡើង​ថ្លៃ​ផង​ដែរ កាលពី​ចុង​ខែ​មករា។ លោក ឡៅ រាសី ប្រធាន​ការិយាល័យ GI របស់​ក្រសួង​ពាណិជ្ជកម្ម បាន​ឲ្យ​ដឹង​ថា ការងារ និង​ប្រាក់​ដែល​ចំណាយ ដើម្បី​ទទួល​បាន GI សម្គាល់​ផលិតផល​នេះ ពិត​ជា​មាន​តម្លៃ​ខ្លាំង​ណាស់ ហើយ​វា​ក៏​ផ្ដល់​នូវ​អត្ថប្រយោជន៍​ដល់​កសិករ​ដាំ​ម្រេច​ផង​ដែរ៖ “ខ្ញុំ​គិត​ថា អត្ថប្រយោជន៍​ដោយ​ផ្ទាល់ បាន​ទៅ​លើ​កសិករ​ដោយសារ​កសិករ​សប្បាយ​រីករាយ​នឹង​តម្លៃ​កើន​ឡើង និង​ការ​បន្ថែម​តម្លៃ​លើ​ផលិតផល [...]

កម្ពុជា​គួរ​ផ្ដោត​វិនិយោគ​លើ​ផលិតភាព​ពលកម្ម

កាល​ពី​ថ្ងៃ​ម្សិលមិញ​ អ្នក​ជំនាញ​​នៅ​សិក្ខាសាលា​សេដ្ឋកិច្ច​ដែល​មាន​​ការ​ចូលរួម​ពី​មន្ត្រី​ជាន់ ​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​​ បាន​ឲ្យ​ដឹង​ថា​ កម្ពុជា​ អាច​សម្រិតសម្រាំង​ថែម​ទៀត​ក្នុង​ការ​ជ្រើសរើស​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស ​ (FDI)​ ប៉ុន្តែ​វិស័យ​ផលិតកម្ម​របស់​កម្ពុជា​ត្រៀម​​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ កើន​ឡើង​កម្រៃ​ពលកម្ម​នៅ​ប្រទេស​ចិន។ លោក​ គាត​ ឈន់​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ​រួម​ទាំង​មន្ត្រី​មក​ពី​ធនាគារ​ជាតិ​​នៃ​កម្ពុជា​នឹង​អ្នក​ជំនាញ​ សេដ្ឋកិច្ច​បាន​ចូលរួម​នៅ​ក្នុង​សិក្ខាសាលា​ស្ដី​ពី​ម៉ាក្រូ​សេដ្ឋកិច្ច​ ដែល​រៀបចំ​​ឡើង​ដោយ​គណៈកម្មការ​សេដ្ឋកិច្ច​ និង​សង្គមកិច្ច​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ (UNESCAP) នៅ​ទី​​ក្រុង​ភ្នំពេញ។ ក្នុង​អំឡុង​បទ​បង្ហាញ​នៅ​ក្នុង​សិក្ខាសាលា​នោះ​អ្នក​ស្រី​ ដូ ហុងហាញ់​ (Do Hong Hanh) តំណាង​មក​ពី​វិទ្យាស្ថាន​លទ្ធភាព​ប្រកួតប្រជែង​អាស៊ី​ប្រចាំ​នៅ​វៀតណាម​ បាន​លើក​ឡើង​ថា​ «រដ្ឋាភិបាល​[កម្ពុជា​]​ ចាំបាច់​ត្រូវ​សម្លឹង​មើល​ទៅ​លើ​ប្រភេទ​អាជីវកម្ម​ណា​ដែល​ប្រទេស​របស់​ខ្លួន ​ចង់​បាន​ ហើយ​ត្រូវ​វិនិយោគ​ទាក់ទង​នឹង​អាជីវកម្ម​នោះ»។ ដោយ​ចាត់​ទុក​ផលិតភាព​នៃ​​កម្លាំង​ពលកម្ម​ជា​គន្លឹះ​សម្រាប់​សម្របសម្រួល​ ពាណិជ្ជកម្ម​ អ្នកស្រី​ ដូ ហុងហាញ់​ បាន​បញ្ជាក់​ថា​ ការ​សម្រិតសម្រាំង​ក្នុង​ការ​ជ្រើស​ប្រភេទ​វិនិយោគ​ផ្ទាល់​​ពី​បរទេស​អាច​ ជួយ​កម្ពុជា​ បង្កើន​លទ្ធភាព​ប្រកួតប្រជែង​ពាណិជ្ជកម្ម។ អ្នកស្រី​ បាន​លើក​ឡើង​ថា​ «មិន​សំខាន់​ទេ​ថា​ តើ​ចំនួន [វិនិយោគ​ផ្ទាល់​ពី​បរទេស] មាន​ចំនួន​ប៉ុន្មាន​ទេ​ ប៉ុន្តែ​សំខាន់​គឺ​ថា​ តើ​ការ​​វិនិយោគ​ផ្ទាល់​ពី​បរទេស​ប្រភេទ​អ្វី​ហើយ​ជះ​ឥទ្ធិពល​មក​លើ​ [ផលិតភាព] ប៉ុន​ណា​ដែរ»។ អ្នកស្រី បាន​ផ្ដល់​យោបល់​ថា​ មេដឹកនាំ​របស់​កម្ពុជា​ គួរ​ផ្លាស់​ប្ដូរ​ពី​វិធីសាស្ត្រ​ផ្ដោត​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​បែប​ [...]

ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ហុងកុង ៤ខែ កើន៨,៦%

ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ហុងកុង​បាន​កើន​ឡើង ៨,៦ភាគរយ​ក្នុង​រយៈពេល​៤ខែ​ដំបូង​នៃ​ឆ្នាំ២០១០ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំមុន។ នេះ​បើ​យោង​តាម​តួលេខ​ទទួល​បាន​ពី​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​ ហុងកុង (HKDTC) កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ។ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ហុងកុង-កម្ពុជា​បាន​កើន​ឡើង​ពី ១៥៩ លាន​ដុល្លារ​អាមេរិក កាលពី​ឆ្នាំ២០០៩ ដល់ ១៧៣លាន​ដុល្លារ​អាមេរិក ក្នុង​រយៈពេល៤ខែ​ដំបូង​ក្នុង​ឆ្នាំនេះ។ ចាប់ពី​ដើម​ឆ្នាំ២០១០ រហូត​ដល់​ខែ​មេសា ការ​នាំចេញ​ទំនិញ​ពី​ហុងកុង​មក​កម្ពុជា​បាន​កើន​ឡើង ៨,៦ ភាគរយ ពោល​គឺ​ពី ១៥៤,៧លាន​ដុល្លារ​អាមេរិក រហូត​ដល់ ១៦៨ លាន​ដុល្លារ​អាមេរិក។ រីឯ​ទឹក​ប្រាក់​នៅ​សល់​ប្រហែល ៥លាន​ដុល្លារ​ទៀត​គឺ​ជា​ការ​នាំ​ចេញ​តាម​រយៈ​មធ្យោបាយ​ផ្សេងៗ​ទៀត ដែល​បាន​កើន​ឡើង ៧,៨ភាគរយ​ច្រើន​ជាង​ឆ្នាំមុន។ លោក ងួន ម៉េងតិច អគ្គនាយក​សភា​ពាណិជ្ជកម្ម​កម្ពុជា(CCC) បាន​ឲ្យ​ដឹង​ថា កំណើន​នេះ បាន​មកពី​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​ពិភពលោក។ លោក​បាន​លើក​ឡើង​ថា៖ “ពាណិជ្ជកម្ម​របស់​យើង​ជាមួយ​ហុងកុង​មិន​ប្រឈម​នឹង​បញ្ហា​ឡើយ ដោយសារ​វិនិយោគិន​ទាំងនោះ ភាគ​ច្រើន​កំពុង​ធ្វើ​ពាណិជ្ជកម្ម​លើ​រោងចក្រ​កាត់ដេរ ដើម្បី​នាំចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ”។ លោក សុខ សុភ័ក្ត្រ អគ្គនាយក​នៃ​នាយកដ្ឋាន​ពាណិជ្ជកម្ម​បរទេស នៃ​ក្រសួង​ពាណិជ្ជកម្ម​មិន​អាច​ទាក់ទង​ការ​បំភ្លឺ​បាន​ឡើយ កាលពី​ថ្ងៃ​ចន្ទ។ ប៉ុន្តែ លោក សុខ សុភ័ក្ត្រ បាន​បញ្ជាក់​កាលពី​ខែ​មុន​ថា​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ហុងកុង កំពុង​រីកចម្រើន​ច្រើន​ជាង​ឆ្នាំមុន។ [...]

ក្រុមហ៊ុន​បរទេស​ស្នើ​ធ្វើ​វិនិយោគ​ជាង​ ២ដុល្លាររយលាន​នៅ​កម្ពុជា

ក្រុមហ៊ុន​មក​ពី​ប្រទេស​ចំនួន​៤​នៅ​ក្នុង​តំបន់​​អាស៊ី​បាន​ស្នើ​ធ្វើការ​ វិនិយោគ​លើ​ដំណាំ​កសិ-ឧស្សាហកម្ម​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​នេះ​ ក្នុង​ទំហំ​ទឹកប្រាក់​ជា​ច្រើន​រយ​លានដុល្លារ។ លោក​ ឌុយ​ ធៅ​ អគ្គលេខាធិការ​រង​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ CDC បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​​កាល​ពី​ថ្ងៃ​ពុធ​ថា ក្រុមហ៊ុន​មក​ពី​​ ប្រទេស​ចិន​ វៀតណាម​ ម៉ាឡេស៊ី​ និង​សិង្ហបុរី​ បាន​ស្នើ​ធ្វើការ​វិនិយោគ​ ក្នុង​ទឹក​ប្រាក់​សរុប​២៣៤លានដុល្លារ​ដើម្បី​​ដាំ​កៅស៊ូ​ ដូងប្រេង​ និង​អំពៅ​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ក្រចេះ​ និង​មណ្ឌលគីរី។ លោក​​បញ្ជាក់​​ថា​ «យើង​សង្ឃឹម​ថា​ នៅ​ក្រោម​ការ​វិនិយោគ​នេះ​វិស័យ​កសិ-ឧស្សាហកម្ម​របស់​ប្រទេស​កម្ពុជា​នឹង​ មាន​ការ​អភិវឌ្ឍ​យ៉ាង​លឿន​ទៅ​រក​ភាព​រីកចម្រើន​ដោយ​ផ្ដល់​នូវ​ការងារ​ធ្វើ​​ សម្រាប់​ប្រជាជន​ហើយ​និង​ប្រាក់​ចំណូល​សម្រាប់​សេដ្ឋកិច្ច​​ជាតិ»។ កាល​ពី​ថ្ងៃ​អង្គារ​សំណើ​វិនិយោគ​ខាង​លើ​​ត្រូវ​បាន​ក្រុមប្រឹក្សា​ អភិវឌ្ឍន៍​កម្ពុជា​ អនុម័ត​រួច​ហើយ​គឺ​រង់ចាំ​តែ​ការ​សម្រេច​ចុងក្រោយ​ពី​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ប៉ុណ្ណោះ។ លោក​ ឌុយ​ ធៅ​ ថ្លែង​ថា​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​សង្ឃឹម​ថា​ នាយករដ្ឋមន្ត្រី​នឹង​សម្រេច​យល់​ព្រម​ទៅ​លើ​គម្រោង​ស្នើ​សុំ​ខាងលើ​ក្នុង​ ពេល​ឆាប់ៗ​នេះ។ ការ​អភិវឌ្ឍន៍​វិស័យ​កសិ-ឧស្សាហកម្ម​ជា​អត្ថិភាព​ចម្បង​របស់​រដ្ឋាភិបាល​ កម្ពុជា។ តាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ប្រទេស​ទាំង​៤​ បាន​គម្រោង​ចំនួន​៦​ក្នុង​នោះ​មាន​ចិន​មាន​ពីរ​គម្រោង​លើ​ការ​ដាំ​អំពៅ​ នៅ​ខេត្ត​កំពង់ស្ពឺ​ដែល​មាន​ទឹកប្រាក់​សរុប​ ១៤២លានដុល្លារ​ និង​២​គម្រោង​មក​ពី​ប្រទេស​វៀតណាម​ទាក់ទង​នឹង​ការ​ដាំ​កៅស៊ូ​ និង​ការ​សាងសង់​រោងចក្រ​​កែច្នៃ​ជ័រកៅស៊ូនៅ​ខេត្ត​​ក្រចេះ​ដែល​មាន​ ទឹកប្រាក់​សរុប​៣៦លានដុល្លារ​អាមេរិក។ ប្រទេស​ម៉ាឡេស៊ី​បាន​ស្នើ​សុំ​១​គម្រោង​លើ​ការ​ដាំ​ដូង​ប្រេង​នៅ​ខេត្ត​ កំពង់ស្ពឺ​ ក្នុង​ទឹក​ប្រាក់​​សរុប​២៦លានដុល្លារ​ហើយ​សិង្ហបុរី ​និង​ម៉ាឡេស៊ី​ស្នើ​ដដែល​សុំ​រួម​គ្នា​​១​គម្រោង​ទាក់ទង​ការ​ដាំកៅ​ស៊ូ​នៅ​ ខេត្ត​មណ្ឌលគីរី​មាន​ទឹក​ប្រាក់​​៣០​លានដុល្លារ។ លោក​ ច័ន្ទ​​ [...]

គម្រោង​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​អាទិត្យ​នេះ

ភ្នំពេញ: មន្ត្រី​រាជរដ្ឋាភិបាល​ជា​ច្រើន​រូប​នឹង​រៀបចំ​ពិធី​បញ្ចុះ​បឋម​សិលា​ សម្រាប់​គម្រោង​សាង​សង់ អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ នៅ​ថ្ងៃ​អាទិត្យ ទី​០២ ខែ​ឧសភា ឆ្នាំ​២០១០ វេលា​ម៉ោង​៨​ព្រឹក។ នៅ​ក្នុង​ពិធី​នេះ ដែល​រៀបចំ​ឡើង​នៅ​ទីលាន​ចំណត​ផែ​កុងតឺន័រ​ថ្មី​របស់​កំពង់ផែ​ស្វយ័ត​ក្រុង​ ព្រះសីហនុ​នឹង​មាន​ការ​ចូលរួម​ជា​អធិបតី​ភាព​របស់​លោក​ឧបនាយករដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេជោ ហ៊ុន សែន។ សូម​ជម្រាប​ថា គម្រោង​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​កំពង់ផែ​ស្វយ័ត​ក្រុង​ ព្រះសីហនុ នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ខាង​លើ​នេះ បន្ទាប់​ពី​សម្ដេច​តេជោ ហ៊ុន សែន បាន​ជំរុញ​ឲ្យ​មន្ត្រី​ដែល​ពាក់ព័ន្ធ​កែប្រែ​មុខ​មាត់​ថ្មី​របស់​កំពង់​ផែ​ ខាង​លើ ពោល​គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​កំពង់ផែ​មួយ​នេះ​អាច​ផ្ទុក​កប៉ាល់​ធំៗ​បាន ដោយ​មិន​ចាំបាច់​ផ្ទេរ​ទំនិញ​តាម​កប៉ាល់​តូចៗ​បាន​ចុះ​ចត​នៅ​កំពង់ផែ ប្រទេស​ទី​៣​ឡើយ។ យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិការ​ អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន ហៅ​កាត់​ថា JICA បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា គម្រោង​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​កំពង់ផែ​ស្វយ័ត​ក្រុង​ ព្រះសីហនុ កំពុង​តែ​ត្រូវ​បាន​ដំណើរការ​ក្រោម​កម្ចី​សម្បទាន​របស់​រដ្ឋាភិបាល​ជប៉ុន ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង ៣៦៥១​លាន​យ៉េន ប្រមាណ​ជាង ៤០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ គម្រោង​អភិវឌ្ឍន៍​នេះ នឹង​សម្រួល​ដល់​ការ​វិនិយោគ​ផ្ទាល់​ពី​ខាង​ក្រៅ​នៅ​តំបន់​មាត់​សមុទ្រ​មួយ​ នេះ ជា​ពិសេស​នឹង​បង្កើត​នូវ​ឱកាស​ការងារ​ថ្មីៗ​ជា​ច្រើន សម្រាប់​ប្រជាជន​ដែល​នឹង​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​លូតលាស់​សេដ្ឋកិច្ច ​របស់​កម្ពុជា។ គម្រោង​សាង​សង់​នេះ​នឹង​ត្រូវ​បញ្ចប់​នៅ​ខែ​កញ្ញា ឆ្នាំ​២០១១​ខាង​មុខ​នេះ។ គួរបញ្ជាក់​ថា នៅ​ក្នុង​ការ​ជួបជុំ​គ្នា​រវាង​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ [...]

IFM៖ កម្ពុជា​គួរ​កែលម្អ​បរិយាកាស​វិនិយោគ​ឲ្យ​បាន​ល្អ

ខណៈ​ដែល​សមាជិក​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) និង​ធនាគារ​ពិភពលោក (WB) បើក​កិច្ច​ប្រជុំ​និទាឃ​រដូវ​របស់​ខ្លួន នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ប្រធាន​បេសកកម្ម IMF ប្រចាំ​នៅ​កម្ពុជា លោក David Cowen បាន​ចំណាយ​ពេល​វេលា​ជជែក​ជា​មួយ​អ្នក​យក​ព័ត៌មាន​របស់​កាសែត​ភ្នំពេញ​ ប៉ុស្តិ៍ នៅ​ទីក្រុង​វ៉ាស៊ីនតោន ស្ដី​ពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ខាង​ក្រោម​នេះ ជា​ការ​ចោទ​សួរ និង​ការ​បកស្រាយ​របស់​លោក David Cowen។ ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​សកល ត្រូវ​បាន​គេ​ស្ដី​បន្ទោស​ដោយ​សារ​ការ​ធ្លាក់​ចុះ​ការ​វិនិយោគ​ផ្ទាល់​ពី​ បរទេស (FDI) ចំនួន ៣៥,២​ភាគរយ​កាល​ពី​ឆ្នាំ​ទៅ ដែល​ធ្លាក់​ចុះ​ក្នុង​ទំហំ​ទឹក​ប្រាក់​ពី ៧៩៤,៧​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០០៨ មក​នៅ​ត្រឹម ៥១៤,៧​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០០៩។ តើ​ការ​ព្យាករ​របស់​លោក​ចំពោះ FDI របស់​កម្ពុជា​នៅ​ឆ្នាំ​នេះ​យ៉ាង​ដូច​ម្ដេច​ដែរ? យើង​រំពឹង​ថា FDI នឹង​ងើប​ឡើង​វិញ​ក្នុង​ប្រទេស​ជា​ច្រើន​នៃ​អាស៊ី​នៅ​ឆ្នាំ​២០១០ ខណៈ​ពេល​សេដ្ឋកិច្ច​សកល​ស្ទុះ​ងើប។ ដោយ​មាន​ការ​រំពឹង​ទុក​ថា FDI នឹង​កើន​ឡើង ៤៥,៧​ភាគរយ ប្រទេស​កម្ពុជា​គួរ​ទទួល​អត្ថប្រយោជន៍​ប្រហែល ៧៥០​លាន​ដុល្លារ​នៅ​ឆ្នាំ​នេះ។ ទោះ​ជា​យ៉ាង​ណា ដូច​គ្នា​នេះ​ដែរ ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​តំបន់​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង ហើយ​ប្រទេស​នេះ ត្រូវ​ប្រឹងប្រែង​កែលម្អ​បរិយាកាស​វិនិយោគ ដើម្បី ទាក់ទាញ​វិនិយោគិន​ធំៗ។ តើ​អ្វី​ជា​អនុសាសន៍​របស់​លោក​សម្រាប់​កម្ពុជា​ដើម្បី​ទាក់ទាញ FDI? ការ​ថែរក្សា​បរិស្ថាន​ម៉ាក្រូ​សេដ្ឋកិច្ច ឲ្យ​មាន​ស្ថិរភាព​ការ​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ដូច​ជា [...]

នាយករដ្ឋមន្ត្រី លើក​ឡើង​ពី​វិធាន​ការ​គន្លឹះ​ដើម្បី​ពង្រឹង​បរិយាកាស​អាជីវកម្ម​សម្រាប់​ វិនិយោគិន

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​បង្ហាញ​ការ​មិន​យល់​ស្រប​ជា​មួយ​ស្ថាប័ន​រូបិយវត្ថុ​អន្តរជាតិ IMF និង​ធនាគារ​ពិភពលោក លើ​ការ​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​សម្រាប់​ឆ្នាំ​២០០៩ និង​ឆ្នាំ​២០១០។ នៅ​ក្នុង​សុន្ទរកថា​ចំៗ​មួយ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ នៅ​រាជធានី​ភ្នំពេញ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​អំពី​វិធាន​ការ​ជា​ច្រើន​សំដៅ​លើក​កម្ពស់​វិស័យ​ឯក​ជន​នៅ​ កម្ពុជា។ មន្ត្រី​រដ្ឋាភិបាល សមាជិក​សហគមន៍​អាជីវកម្ម​នាំ​មុខ នៅ​កម្ពុជា​ចំនួន​ប្រហែល ៥០០ នាក់​បាន​មក​ជួបជុំ​គ្នា នៅ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ដើម្បី​ចូលរួម​ក្នុង​វេទិកា​រដ្ឋាភិបាល-វិស័យ​ឯកជន​លើក​ទី​១៥ ក្រោម​អធិបតេយ្យ​ភាព​លោក​នាយករដ្ឋមន្ត្រី។ ទោះបី​ជា​មាន​ជំងឺ​ក៏​ដោយ លោក ហ៊ុន សែន បាន​យក​ឱកាស​នេះ​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​អំពី​គោលនយោបាយ នៅ​ក្នុង​វេទិកា​វិស័យ​ឯកជន ដែល​តែងតែ​ពិភាក្សា​អំពី​បញ្ហា​ជា​ច្រើន​ប្រឈម​មុខ​នឹង​អាជីវកម្ម​នានា ដូចជា វិស័យ​កសិកម្ម ទេសចរណ៍ ពន្ធដារ និង​អភិបាលកិច្ច ការ​ដឹក​ជញ្ជូន​ថាមពល និង​ការ​នាំ​ចេញ។ ក្នុង​ចំណោម​គោលនយោបាយ​សំខាន់ៗ ដែល​ផ្ដល់​អនុសាសន៍​ដោយ​លោក​នាយករដ្ឋមន្ត្រី គឺ​រួម​មាន​ការ​ធ្វើ​កំណែ​ទម្រង់​នីតិវិធី​នៃ​ការ​នាំ​ចេញ​ស្រូវ ការ​លុប​បំបាត់​កុងត្រូល​ជជុះ និង​ការ​សម្រួល​ប្រព័ន្ធ​ផ្ដល់​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម។ លោក​បាន​កំណត់​កាលបរិច្ឆេទ​ផុត​កំណត់​សម្រាប់​ការ​ធ្វើ​របាយការណ៍​សំខាន់ៗ​ របស់​រដ្ឋាភិបាល​បញ្ជាក់​អំពី​ទស្សនៈ​របស់​លោក ទាក់ទង​នឹង​បញ្ហា​មួយ​ចំនួន​ដូចជា អំពើ​ពុករលួយ​ជុំវិញ​រឿង​របស់​ក្រុមហ៊ុន BHP Billiton និង​ការ​ធ្វើ​កំណែ​ទម្រង់​ក្នុង​ក្រសួង។ លោក​នាយករដ្ឋមន្ត្រី​ក៏​បាន​ឆ្លៀត​ឱកាស​នេះ​ដើម្បី​ពន្យល់​អំពី​ទស្សនៈ​របស់ ​លោក ទាក់ទង​នឹង​សេដ្ឋកិច្ច​កម្ពុជា ដោយ​វាយ​ប្រហារ​ទៅ​លើ [...]

មន្ត្រី​ធនាគារ​កណ្ដាល​ប្រាប់​ទេសាភិបាល​នៃ​បណ្ដា​ប្រទេស​អាស៊ាន​ថា​ កម្ពុជា​នឹង​លើក​ស្ទួយ​ប្រាក់​រៀល

លោក ​ជា ចាន់តូ​ ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ចង្អុលបង្ហាញ​ប្រាក់​រៀល​ដល់​អ្នក​យក​ព័ត៌មាន​​ភ្នំពេញ​ប៉ុស្ដិ៍​ ដែល​តាំង​ក្នុង​ការិយាល័យ​ធ្វើការ​របស់​លោក។ (រូបថត៖ វ៉ាន់ឌី​ រតនា)អគ្គនាយក ​រង​ធនាគារ​ជាតិ​នៃ​កម្ពុជា លោក​ស្រី​ ងួន​ សុខា​ មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​ហិរញ្ញវត្ថុ​ថ្នាក់​តំបន់​​ដែល​បាន​បញ្ចប់​ ​ទៅ​ កាល​​ពី​ថ្ងៃ​សៅរ៍​ នៅ​ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹង​ថា​ ការ​ពង្រឹង​ការ​គ្រប់គ្រង​វិស័យ​ធនាគារ​ និង​ការ​លើក​ស្ទួយ​ប្រាក់​រៀល​ ជា​អាទិភាព​ចម្បង​របស់​ធនាគារ​ជាតិ​សម្រាប់​ឆ្នាំ​២០១០។ លោក​ស្រី​ ងួន​ សុខា​ បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​ នៅ​ឯ​សន្និសីទ​ទេសាភិបាល​ធនាគារ​កណ្ដាល​​ប្រចាំ​​ឆ្នាំ​របស់​អាស៊ាន​ថា​ បន្ទាប់​​ពី​ការ​ធ្លាក់​​ក្នុង​វិបត្តិ​អស់​​រយៈពេល​​​មួយ​​ឆ្នាំ​ក្នុង​ ឆ្នាំ​២០០៩​ ដែល​ចាប់​ផ្ដើម​ឡើង​ដោយ​សារ​ភាព​ចង្អៀត​នៃ​កម្ចី​រយៈពេល​ខ្លី​ និង​​ការ​កើន​​​ឡើង​នៃ​កម្ចី​មិន​ដំណើរការ។ លោកស្រី​បន្ត​ថា​ ទោះ​ជា​យ៉ាង​ណា​ កម្ពុជា​ទទួល​បាន​ប្រយោជន៍​​ពី​ទី​តាំង​ភូមិសាស្ត្រ​ដែល​មាន​អំណោយ​ផល​របស់​ ខ្លួន​នៅ​ក្នុង​តំបន់​ ដែល​បាន​ស្ទុះ​ងើប​យ៉ាង​​លឿន​ចេញ​ពី​វិបត្តិ​សេដ្ឋកិច្ច​ ដែល​កើត​មាន​​​ក្រោយ​ការ​ដួល​រលំ​ធនាគារ​ Lehman Brothers។ លោក​ស្រី​បាន​បញ្ជាក់​ថា​ “យើង​សង្ឃឹម​ថា​ នឹង​បង្កើន​ពាណិជ្ជកម្ម​ថ្នាក់​តំបន់​​ និង​ការ​កែប្រែ​សេដ្ឋកិច្ច​​នៅ​ឆ្នាំ​២០១០​ ហើយ​សង្ឃឹម​ថា​ មាន​កំណើន​វិជ្ជមាន​តូច​ណាស់​នៅ​ឆ្នាំ​២០១០។ ទស្សន​វិស័យ​រយៈ​មធ្យម​​មាន​ភាព​វិជ្ជមាន”។ លោកស្រី​បាន​បន្ត​ថា​ សេដ្ឋកិច្ច​របស់​កម្ពុជា​ក៏​ស្ថិត​នៅ​ក្នុង​ដំណើរ​ការ​ល្អ​​ផង​ដែរ​ ដោយសារ​តែ​ការ​កើន​ឡើង​ទ្រព្យ​ខណៈ​វិស័យ​អចលនទ្រព្យ​បាន​គេច​ផុត​ពី​ការ​ ធ្លាក់​ទៅ​ក្នុង​ការ​រីក​ហើម​ អចលនទ្រព្យ​យ៉ាង​ធំ​ដែល​បាន​រុក​គួន​ដល់​ប្រទេស​ជា​​ច្រើន​ទៀត​ក្នុង​អំឡុង​ ពេល​វិបត្តិ​សកល។ លោក​ គាត​ ឈន់​ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ មាន​ប្រសាសន៍​កាល​ពី​ខែ​មុន​ថា​ [...]

ធនាគារ​កម្ពុជា​​មាន​ប្រាក់​៩០០​​លាន​​ដុល្លារ

ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​​បាន​ឲ្យ​ដឹង​ថា​ សាច់ប្រាក់​​នៅ​សល់​ក្នុង​ប្រព័ន្ធ​ធនាគារ​កម្ពុជា​ បាន​កើន​រហូត​​ដល់​ទៅ​៩០០​លាន​ដុល្លារ​អាមេរិក​ ដោយសារ​តែ​ធនាគារ​ភាគច្រើន​ ស្ទាក់ស្ទើរ​ក្នុង​​ការ​ផ្ដល់​​ប្រាក់​កម្ចី​ ក្នុង​អំឡុង​ពេល​ដែល​ពិភពលោក​បាន​ប្រឈម​នឹង​វិបត្តិ​ហិរញ្ញវត្ថុ។
ក្នុង​សិក្ខាសាលា​ស្ដី​ពី​ការ​លើក​កម្ពស់​គុណភាព​ឥណទាន​ ដែល​រៀបចំ​ឡើង​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​សប្ដាហ៍​មុន​ លោក​ គាត​ ឈន់​ បាន​​មាន​ប្រសាសន៍​ថា​ ធនាគារ​ពាណិជ្ជ​មួយ​ចំនួន​ និង​ស្ថាប័ន​ហិរញ្ញវត្ថុ​ផ្សេងៗ​ទៀត​មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​ផ្ដល់​ ប្រាក់​​កម្ចី​រយៈពេល​វែង​ដល់​អតិថិជន​របស់​ខ្លួន​ ក្នុង​អំឡុង​ពេល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ [...]

« Older Entries