Cambodian Bloggers for Change

កុមារ​កូន​អ្នកក្រ​មាន​អត្រា​ស្លាប់​ច្រើន​ជាង​កូន​អ្នក​មាន​៣ដង
វិធានការ​កាត់​បន្ថយ​អត្រា​មរណភាព​កុមារ​ថ្នាក់​ជាតិ  មិន​ត្រូវ​បាន​អនុវត្ត​ព្រម​ៗ​គ្នា  ក្នុង​ចំណោម​ក្រុម​សង្គម​សេដ្ឋកិច្ច​ទាំងអស់​ឡើយ ហើយ​អត្រា​កុមារ  មកពី​គ្រួសារ​កម្ពុជា​ក្រីក្រ​បំផុត ២០ភាគរយ អាច​រស់នៅ​លើស​អាយុ៥ឆ្នាំ  ហាក់​ដូចជា​មាន​អត្រា​តិច​ជាង ៣ដង បើ​ធៀប​នឹង​កុមារ  ដែល​មកពី​ក្រុម​គ្រួសារ​ជា​អ្នក​មាន​បំផុត ២០ភាគរយ។  នេះ​បើ​យោង​តាម​ការ​ព្រមាន​របស់​របាយការណ៍​សកល​ថ្មី​មួយ​នៃ​អង្គការ​ក្រៅ​ រដ្ឋាភិបាល Save the Children។

របាយការណ៍​ដែល​គេ​ឲ្យ​ឈ្មោះ​ថា “ឱកាស​ស្មើភាព​គ្នា ដើម្បី​រស់៖  មូលហេតុ​ដែល​វិសមភាព​គឺ​ជា​បញ្ហា​នៃ​មរណភាព​កុមារ” បាន​វែកញែក​ថា  ប្រទេស​កម្ពុជា​អាច​នឹង​ស្ថិត​នៅ​លើ​គន្លង​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ សហស្សវត្ស​ពាក់ព័ន្ធ​នឹង​មរណភាព​កុមារ  បើ​សិន​ជា​ការ​ផ្ដល់​នូវ​សេវា​សុខភាព​កុមារ  ត្រូវ​បាន​បង្កើន​ឡើង​ឲ្យ​មាន​ភាព​ស្មើគ្នា​ជាង​នេះ​នោះ។ ផ្ទុយ​ទៅវិញ  របាយការណ៍​នេះ​បាន​លើក​ឡើង​ថា គម្លាត​រវាង​អត្រា​កុមារ  នៅ​រស់​ក្នុង​ចំណោម​កុមារ​ក្នុង​គ្រួសារ​អ្នក​មាន  និង​អ្នក​ក្រ​ហាក់​ដូចជា​មាន​ការ​កើន​ឡើង។

យោង​តាម​របាយការណ៍​នោះ​ការ​វិវត្ត​របស់​ប្រទេស​កម្ពុជា  ឆ្ពោះ​ទៅ​រក​ការ​សម្រេច​បាន​នូវ​គោលដៅ​មរណភាព​កុមារ  ដែល​អំពាវនាវ​ឲ្យ​អត្រា​នេះ​ធ្លាក់​ចុះ ២ភាគ៣ រវាង​ពី​ឆ្នាំ ១៩៩០ និង​២០១៥  មាន​ការ​ធ្លាក់​ចុះ​យឺត​ជាង​អត្រា​មធ្យម នៃ​ប្រទេស​កំពុង​អភិវឌ្ឍន៍៣១  ផ្សេង​ទៀត ដែល​ត្រូវ​បាន​វាយតម្លៃ។ ប្រទេស​កម្ពុជា​  ហាក់​ដូចជា​មាន​ការ​យឺតយ៉ាវ បើ​ធៀប​នឹង​ប្រទេស​នានា  ដូចជា​ប្រទេស​បង់ក្លាដេស ដែល​បាន​សម្រេច​កាត់​បន្ថយ​អត្រា​ស្លាប់​កុមារ  ស្ទើរតែ​ទ្វេដង និង​ដោយ​សមភាព​ជាង​ទោះបី​ជា​ប្រទេស​នេះ  មាន​អត្រា​កំណើន​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​ទាប​ជាង​កម្ពុជា​ក្ដី។

លោកស្រី អាណីកា រ៉ាប់បានី ប្រធាន​ផ្នែក​ទំនាក់ទំនង​នៃ​អង្គការ Save the  Children បាន​ថ្លែង​ថា  ការ​រីក​ចម្រើន​ក្នុង​ការ​កាត់​បន្ថយ​អត្រា​ស្លាប់​របស់​កុមារ  នៅ​ប្រទេស​បង់ក្លាដេស គឺ​កើត​ឡើង​ដោយសារ​តែ​ការ​ផ្ដល់​ថ្នាំ​បង្ការ  ការ​ព្យាបាល​ជំងឺ​រាករូស ការ​រៀបចំ​ផែនការ​គ្រួសារ ហើយ​ប្រាកដ​ណាស់  គឺ​ការ​ផ្ដល់​អំណាច​ដល់​ស្ត្រី​ដែល​ស្ថិត​ក្នុង​ចំណោម​កត្តា​ដទៃ​ទៀត។

ការិយាល័យ​អង្គការ Save the Children ក្នុង​ស្រុក និង​នៅ​ប្រទេស​អង់គ្លេស មិន​អាច​ទាក់ទង​បាន​ទេ​កាលពី​ថ្ងៃ​អង្គារ។

លោកស្រី វីរីកា ប៊ែរដាហ្គា ប្រធាន​កម្មវិធី​សង្គ្រោះ​កុមារ  នៃ​អង្គការ​យូនីសេហ្វ​កម្ពុជា មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អង្គារ​ថា  ផែនការ​អភិវឌ្ឍន៍​យុទ្ធសាស្ត្រ​ជាតិ  និង​ផែនការ​ដទៃ​ទៀត​របស់​រដ្ឋាភិបាល​ដែល​លើក​ឡើង​ពាក់ព័ន្ធ​នឹង​បញ្ហា​ សុខាភិបាល បញ្ជាក់​យ៉ាង​ច្បាស់​ថា សមភាព គឺ​ជា​គោលការណ៍​នាំ​ផ្លូវ។  លោកស្រី​បាន​សង្កត់​ន័យ​លើ​ផែនការ​មួយ​ដើម្បី​ពង្រីក​ថវិកា​សម្រាប់​អ្នកក្រ ​នៅ​ទូទាំង​ប្រទេស និង​បង្កើន​សេវាកម្ម​នេះ នៅ​សហគមន៍​ក្រីក្រ  និង​ដាច់ស្រយាល។

លោកស្រី ប៊ែរដាហ្គា បាន​មាន​ប្រសាសន៍​ថា៖ “រដ្ឋាភិបាល យកចិត្តទុកដាក់  លើ​បញ្ហា​នេះ។ ឧបសគ្គ​គឺ​នៅ​ត្រង់​ការ​ប្រតិបត្តិ​គោលការណ៍​នេះ  ឧទាហរណ៍​ដូចជា​ខ្វះ​បុគ្គលិក​ជំនាញ និង​មាន​ឧបសគ្គ​ផ្នែក​ភូមិសាស្ត្រ”។

របាយការណ៍​នេះ​ត្រូវ​បាន​ចេញផ្សាយ  គាប់​ជួន​នឹង​កិច្ចប្រជុំ​កំពូល​ស្ដីពី​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​សម្រាប់​ ឆ្នាំ ២០១០ ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​ក្នុង​ខែ​នេះ នៅ​ក្រុង​ញូវយ៉ក៕

Source: http://women.open.org.kh/km/mortality-rate-of-poor-children-three-times-more-than-rich-children

គ.ជ.ប ចាប់​​ផ្ដើម​នីតិវិធី​ចុះ​ឈ្មោះ​បោះឆ្នោត​​ឆ្នាំ​២០១០
មន្ត្រី​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ គ.ជ.ប  បាន​ធ្វើការ​​អំពាវនាវ​ ដល់​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ​  និង​អន្តរជាតិ​  ​ដែល​មាន​​បំណង​ចូលរួម​សង្កេតការណ៍​​សម្រាប់​​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​​  និង​ចុះ​ឈ្មោះ​ បោះឆ្នោត​ឆ្នាំ​២០១០​ឲ្យ​ទៅ​ដាក់​ពាក្យ​សុំ​ចុះ​ឈ្មោះ​នៅ​​  គ.ជ.ប។

លោក​ អ៊ឹម​ សួស្ដី ប្រធាន​ គ.ជ.ប បាន​ថ្លែង​​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​  ស្ដី​ពី​ការ​ប្រកាស​​ផ្សព្វផ្សាយ​​តារាង​ ស្ថិតិ​ប្រជាពលរដ្ឋ​  និង​ចំនួន​ការិយាល័យ​បោះឆ្នោត​ នៅ​ទី​ស្ដី​ការ​ គ.ជ.ប​ កាល​ពី​ម្សិលមិញ​ថា​  ការ​ដាក់​ពាក្យ​សុំ​ចុះ​ឈ្មោះ​ធ្វើ​ជា​អ្នក​សង្កេតការណ៍​ជាតិ  អន្តរជាតិ​  សម្រាប់​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​នេះ​  នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៥​កញ្ញា​  ចំណែក​តំណាង​​គណបក្ស​នយោបាយ​នៅ​ថ្ងៃ​ទី​២៣​ ខែ​កញ្ញា​នេះ។

លោក​ អ៊ឹម​ សួស្ដី​ ថ្លែង​ថា​ «យើង​សង្ឃឹម​ថា​  ពួក​គេ​នឹង​យក​ចិត្ត​ទុកដាក់​ សហការ​ល្អ​  ដើម្បី​ជំរុញ​ឲ្យ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ចុះ​ឈ្មោះ​បោះឆ្នោត​  សម្រាប់​ឆ្នាំ​២០១០ ​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ»។

ការ​ដាក់​ពាក្យ​នឹង​ត្រូវ​ធ្វើ​ឡើង​​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ បោះឆ្នោត​ ស្ថិត​នៅ​ក្នុង​បរិវេណ​ក្រសួង​មហាផ្ទៃ។  នេះ​បើ​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ គ.ជ.ប​ ចុះ​ថ្ងៃទី​៣​ កញ្ញា។

លោក​ គល់​ បញ្ញា​ នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ហៅ​កាត់​  ខុម ហ្វ្រែល​ បាន​ថ្លែង​ថា​ ការ​ចូល​រួម​សង្កេតការណ៍​​  លើ​ការ​ចុះ​ឈ្មោះ​ឆ្នោត​​ប្រចាំ​ឆ្នាំ​ នឹង​ពុំ​សូវ​មាន​ការ​ចាប់​អារម្មណ៍​  និង​យក​ចិត្ត​ទុកដាក់​ទេ។ ប៉ុន្តែ​លោក​ថ្លែង​ថា​  «វា​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ខ្លាំង  នៅ​ពេល​ដែល​ការ​បោះឆ្នោត​ជិត​ចូល​មក​ដល់​ ដើម្បី​ធានា​ថា​  បញ្ជី​ចុង​ក្រោយ​សម្រាប់​ការ​បោះឆ្នោត  វា​មាន​លក្ខណៈ​ត្រឹមត្រូវ​ដែរ​ឬ​អត់»។

គ.ជ.ប នឹង​​ផ្ដល់​សុពលភាព​​និង​ប្រកាស​ផ្សព្វផ្សាយ​  បញ្ជី​បោះឆ្នោត​ឆ្នាំ​នេះ​ នៅ​ថ្ងៃ​ទី​៣១​ ខែ​ធ្នូ​  ខណៈពេល​ដែល​ការ​ចាប់​ផ្ដើម​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះឆ្នោត​  នៅ​តាម​ឃុំ​​សង្កាត់​  នឹង​ត្រូវ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១​តុលា​ដល់​ថ្ងៃ​ទី​២០​ខែ​តុលា​​ផង​ដែរ៕

Source: http://women.open.org.kh/km/NEC-start-signature-election-2010

ឆមាស​ទី១ ឆ្នាំ២០១០​ឥណទាន​ផ្ដល់​ដោយ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​មាន​ចំនួន​ជិត ១.៤០០ពាន់លាន​រៀល
ភ្នំពេញ៖ មន្ត្រី​ជាន់​ខ្ពស់​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​មួយ​រូប​បាន​អះអាង​ថា  គិត​ត្រឹម​ឆមាស​ទី១ ឆ្នាំ២០១០នេះ  ឥណទាន​ផ្ដល់​ដោយ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ  មាន​ទឹកប្រាក់​សរុប​ប្រមាណ​ជិត ១.៤០០ពាន់លានរៀល  (ប្រហែល​៣៣០លានដុល្លារអាមេរិក) ដោយ​បាន​ផ្ដល់​ដល់​អតិថិជន​ចំនួន  ៨៨៩.១៣៦នាក់ ពោល​គឺ​កើន​ឡើង​ចំនួន២៧ភាគរយ និង​៨ភាគរយ  រៀង​គ្នា​ធៀប​នឹង​ដំណាច់​ឆ្នាំ​ឆមាស​ទី១ ឆ្នាំ​២០០៩។

លោកស្រី នាវ ច័ន្ទថាណា  ទេសាភិបាល​រង​នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​នៅ​ក្នុង​ វេទិកា​ជាតិ​សម្រាប់​អភិវឌ្ឍន៍​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃ​ទី៦  ខែ​កញ្ញា នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​ថា  ក្រៅពី​ឥណទាន​ផ្ដល់​ដោយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ  ក៏​មាន​ប្រាក់​បញ្ញើ​សរុប​មាន​ចំនួន៨៦ពាន់លានរៀល  (ប្រហែល​ជា២១លានដុល្លារអាមេរិក)ដែរ ដែល​ទទួល​បាន​ពី​អតិថិជន​ចំនួន  ១១៧.៧៨១នាក់​គឺ​កើន​ឡើង ២៣៦ភាគរយ និង ១០.៥ភាគរយ​រៀង​គ្នា។

លោកស្រី​បន្ត​ថា គិត​មក​ត្រឹម​ឆមាស​ទី១​ឆ្នាំ២០១០  វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​មាន​អាជ្ញាប័ណ្ណ​ចំនួន២១​ក្នុង​នោះ​គ្រឹះស្ថាន​ មីក្រូ​ហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ពី​អតិថិជន​ចំនួន៤  និង​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ  ដែល​បាន​ចុះ​បញ្ជី​នៅ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ចំនួន២៧។  បន្ថែម​លើ​នេះ​ចំនួន​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ  នៅ​ថ្នាក់​ឃុំ​មាន​ចំនួន​រហូត​ដល់ ៨.១២១ការិយាល័យ។ លោកស្រី​បាន​បន្ថែម​ថា  រី​ឯ​ចំនួន​ស្ត្រី​ដែល​ទទួល​បាន​សេវា​ប្រាក់​កម្ចី​មីក្រូ​ហិរញ្ញវត្ថុ​មាន​ ចំនួន៧២១.៧២៥នាក់​ពោល​គឺ​ប្រមាណ៨១ភាគរយ នៃ​ចំនួន​អ្នក​ខ្ចី​ប្រាក់​សរុប។

លោកស្រី ច័ន្ទថាណា បាន​ឲ្យ​ដឹង​ទៀត​ថា  អតិថិជន​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មិន​ត្រឹម​តែ​ទទួល​បាន​ផល​ ប្រយោជន៍​តែ​ខ្លួន​ឯង​នោះ​ប៉ុណ្ណោះ​ទេ  ផល​ប្រយោជន៍​ជា​វិជ្ជមាន​នេះ​ក៏​ផ្ដល់​ដល់​សមាជិក​គ្រួសារ  តាម​រយៈ​ការ​បង្កើត​ឲ្យ​មាន​ការ​គាំពារ​លើ​ម្ហូប​អាហារ​សុខភាព​ការ​សិក្សា  និង​ការ​ចូលរួម​ក្នុង​ពិធី​សង្គម​របស់​ប្រជាជន​នៅ​តាម​តំបន់​ជនបទ។  លទ្ធផល​នៃ​ការ​ទទួល​បាន​សេវា​មីក្រូ​ហិរញ្ញវត្ថុ​ដោយ​ផ្ទាល់​របស់​ប្រជាជន​ ក្រីក្រ​នេះ​ហើយ  បាន​ធ្វើ​ឲ្យ​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​រក្សា​បាន​តួនាទី​ដ៏​ ចាំបាច់​របស់​ខ្លួន​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ។ លោកស្រី​បាន​បន្ត​ថា   ក្នុង​ន័យ​នេះ​ការ​ពិនិត្យ​ឡើង​វិញ​នូវ​តួនាទី​របស់​គ្រឹះស្ថាន​មីក្រូ​ ហិរញ្ញវត្ថុ​ក្នុង​ការ​រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​តែ​ជា​កត្តា  ដ៏​ចាំបាច់​មួយ​ដែល​ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​យ៉ាង​សកម្ម​ពី​គ្រប់​ភាគី​ ពាក់ព័ន្ធ  ដូចជា​បណ្ដា​ក្រសួង​និង​ភ្នាក់ងារ​របស់​រាជរដ្ឋាភិបាល​ធនាគារ​ជាតិ​នៃ​ កម្ពុជា  ដែល​ជា​អាជ្ញាធរ​អាណាព្យាបាល​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដៃគូ​អភិវឌ្ឍន៍​នានា  និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​បាន​ចុះ​បញ្ជី​នៅ​ធនាគារ​ជាតិ​នៃ​កម្ពុជា។  ជាមួយ​គ្នា​នេះ​ផង​ដែរ  ការ​សហការ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ជាមួយ​បណ្ដា​ស្ថាប័ន​ជាតិ  និង​អន្តរជាតិ​នឹង​កាន់​តែ​បន្ត​ជំរុញ​តួនាទី​របស់​មីក្រូ​ហិរញ្ញវត្ថុ​ ក្នុង​ការ​បម្រើ​ផល​ប្រយោជន៍​ដ៏​ចាំបាច់​របស់​ប្រជាជន​ក្រីក្រ។

លោកស្រី​បាន​បញ្ជាក់​ថា  ក្នុង​នាម​ជា​អាជ្ញាធរ​អាណាព្យាបាល​លើ​ប្រព័ន្ធ​ធនាគារ​និង​ហិរញ្ញវត្ថុ​ ទាំងមូល​ធនាគារ​ជាតិ​នៃ​កម្ពុជា  នៅ​តែ​បន្ត​ការ​ប្ដេជ្ញា​របស់​ខ្លួន​តាម​រយៈ​ការ​ដាក់​ចេញ​នូវ​ច្បាប់​និង​ បទប្បញ្ញត្តិ​នានា  ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​បន្ត​ការ​រីក​ ចម្រើន​របស់​ខ្លួន​ប្រកប​ដោយ​តម្លាភាព​និង​និរន្តរភាព។  ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ប្រកាន់​យក​វិធីសាស្ត្រ​ត្រួតពិនិត្យ​ប្រកប​ដោយ ​ភាព​ប្រុង​ប្រយ័ត្ន​ក្នុង​ន័យ​បង្កើត​នូវ​បរិយាកាស​ងាយស្រួល​និង​អំណោយផល​ ដល់​ការ​ពង្រីក​ប្រតិបត្តិការ​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ឲ្យ​បាន​ កាន់​តែ​ទូលំទូលាយ​បន្ថែម​ទៀត។  ការ​ពិត​បទប្បញ្ញត្តិ​និង​ការ​ត្រួតពិនិត្យ​លើ​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​ មាន​លក្ខណៈ​ជា​ជំហាន​ៗ​ដោយ​យោង​ទៅ​លើ​ហានិភ័យ​ដែល​អាច​កើត​មាន​ឡើង​ពី​ ប្រតិបត្តិការ​របស់​មីក្រូ​ហិរញ្ញវត្ថុ​ចំពោះ​ផលប្រយោជន៍​សាធារណៈ​និង​ ប្រព័ន្ធ​ហិរញ្ញវត្ថុ​ជា​រួម។  ក្នុង​នោះ​បទប្បញ្ញត្តិ​និង​អាជ្ញាប័ណ្ណ​សម្រាប់​គ្រឹះស្ថាន​មីក្រូ​ ហិរញ្ញវត្ថុ​មាន​កម្រិត​រួម​មាន ការ​ចុះ​បញ្ជី អាជ្ញាប័ណ្ណ  និង​អាជ្ញាប័ណ្ណ​ទទួល​ប្រាក់​បញ្ញើ៕

Source: http://women.open.org.kh/km/1st+semester-2010-credit-given-by-microfinance-nearly-1.400million-thousand-riels

កម្ពុជា នឹង​អាច​សម្រេច​បាន​ទៅ​តាម​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​លើ​អត្រា​មរណភាព​កុមារ
ទោះបី​ជា​នៅ​មាន​គម្លាត​គួរ​ឲ្យ​កត់​សម្គាល់  រវាង​គ្រួសារ​អ្នក​ក្រ​និង​អ្នក​មាន  នៅ​ពេល​គេ​និយាយ​ពី​សេវា​សុខភាព​កុមារ​ក្ដី កាលពី ថ្ងៃ​អង្គារ  អ្នក​ជំនាញ​បាន​ថ្លែង​ថា ពួកគេ មាន​សុទិដ្ឋិនិយម​ថា  កម្ពុជា​អាច​នឹង​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​សហ​វត្សរ៍  ពាក់ព័ន្ធ​នឹង​អត្រា​មរណភាព​កុមារ។

គោលដៅ​សកល​បាន​អំពាវនាវ​ឲ្យ​កាត់​បន្ថយ​អត្រា​គោល នៃ​មរណភាព​ពី ១២៤នាក់  ក្នុង​ការ​ផ្ដល់​កំណើត ១ពាន់​លើក ឲ្យ​មក​នៅ​ត្រឹម​៤១នាក់​នៅ​ឆ្នាំ​២០១៥។  ដើម្បី​សម្រេច​បាន​តាម​គោលដៅ​កែប្រែ​ថ្មី​របស់​ប្រទេស​កម្ពុជា  អត្រា​មរណភាព​កុមារ ត្រូវ​ធ្លាក់​មក​នៅ​ត្រឹម​៦៦នាក់  នៅ​ក្នុង​ការ​ផ្ដល់​កំណើត ១ពាន់​លើក។

របាយការណ៍​ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល  Save the Children បាន​លើក​ឡើង​ថា  ការ​វិវត្ត​ថ្នាក់​ជាតិ​ឆ្ពោះ​ទៅ​រក​គោលដៅ​នេះ​មិន​បាន​ដំណើរការ​ស្មើ​ៗ​ គ្នា​ឡើយ ហើយ​បង្ហាញ​ថា  ប្រទេស​កម្ពុជា​បាន​ដើរ​ខុស​គន្លង​មិន​អាច​សម្រេច​បាន​តាម​គោលដៅ​សកល​ឡើយ។

លោកស្រី សារ៉ុន វីលឃីសុន នាយក​ប្រចាំ​ប្រទេស​របស់​អង្គការ Care  International នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ថ្លែង​ថា ទោះបី​លោកស្រី  ពុំ​ទាន់​បាន​អាន​របាយការណ៍​នេះ​ក្ដី  លោកស្រី​យល់ស្រប​ជាមួយ​នឹង​អត្ថន័យ​ខ្លឹម របស់​របាយការណ៍​ដែល​ថា  ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច  ជះឥទ្ធិពល​ដល់​ក្រុម​អ្នក​មាន​ធនធាន​នានា​ខុសៗគ្នា ហើយ​នេះ  ក្រោយមក​អាច​នឹង​រួម​ចំណែក​ដល់​ការ​ធ្វើ​ឲ្យ​មាន​គម្លាត​កាន់តែ​ខ្លាំង​ឡើង  នូវ​អត្រា​ស្លាប់​នៃ​កុមារ​សម្រាប់​គ្រួសារ​អ្នក​មាន​បំផុត  ធៀប​នឹង​គ្រួសារ​អ្នក​ក្រ​បំផុត​ក្នុង​ប្រទេស។ លោកស្រី​បញ្ជាក់​ថា៖  “ខណៈ​ដែល​អត្រា​មរណភាព​កុមារ​ក្នុង​ប្រទេស​កំពុង​ធ្លាក់​ចុះ​វា​ជា​រឿង​ល្អ  ប៉ុន្តែ​កុមារ​២០ភាគរយ ដែល​រស់នៅ​ក្នុង​ភាព​ក្រីក្រ  ដែល​ជា​ស្ថិតិ​តិច​បំផុត​នៅ តែ​មិន​អាច​រស់រាន​មាន​ជីវិត​បាន” នៅ​ឡើយ។

លោកស្រី សារ៉ុន វីលឃីសុន បន្ត​ថា  អត្រា​ធ្លាក់​ចុះ​ទូទៅ​សម្រេច​ទៅ​បាន​ដោយសារ​កត្តា​ជាច្រើន​ដែល​រួមមាន​ការ​ ពង្រីក​ឱកាស​អប់រំ​សម្រាប់​ស្ត្រី ការ​ទទួល​បាន​ទឹក​ស្អាត  និង​ការ​ពង្រីក​ការ​ផ្ដល់​ថ្នាំ​បង្ការ  និង​ការ​រៀបចំ​ផែនការ​សម្រាប់​គ្រួសារ​ជាដើម។

ដោយ​ភ្ជាប់​អត្រា​មរណភាព​កុមារ ទៅ​នឹង​អត្រា​មរណភាព​កុមារ  ទៅ​នឹង​អត្រា​មរណភាព​មាតា  ដែល​សម្រាប់​ប្រទេស​កម្ពុជា​វា​នៅ​តែ​មាន​អត្រា​ខ្ពស់​ពុំ​ព្រម​ចុះ​សោះ​នោះ  លោកស្រី​បន្ថែម​ថា​ការ​ធ្លាក់​ចុះ​បន្ថែម​ទៀត​អាច​ក្លាយ​ទៅ​ជា​ការ​ពិត  បើ​សិន​ជា​មាន​ពង្រីក​កម្មវិធី​ថែរក្សា​សុខភាព​នៅ​ពេល​មាន​គភ៌​ជា​បន្ទាន់​ នោះ។

លោកស្រី​មាន​ប្រសាសន៍​ថា៖ “វា​ពិត​ជា​មាន​ទំនាក់ទំនង​គ្នា​រវាង​មរណភាព​មាតា  និង​កុមារ។ យើង​ចង់​ឲ្យ​មាន​ឆន្ទៈ និង​ធនធាន​កាន់​តែ​ច្រើន​ថែម​ទៀត  ត្រូវ​គេ​តម្រង់​ទៅ​រក​កម្មវិធី​ថែរក្សា​គភ៌​ជា​បន្ទាន់”។

ដោយ​ថ្លែង​ពី​គោលការណ៍​មរណភាព​កុមារ​ជា​ទូទៅ លោកស្រី សារ៉ុន វីលឃីសុន  បញ្ជាក់​ថា៖ “យើង​អាច​សម្រេច​គោលដៅ​នោះ​បាន  ប៉ុន្តែ​វា​នឹង​ត្រូវការ​ឆន្ទៈ​នយោបាយ និង​ការ​ប្ដេជ្ញា​ចិត្ត​ខ្លាំង”។

លោកស្រី វីរីកា  ប៊ែរដាហ្គា​ប្រធាន​កម្មវិធី​សង្គ្រោះ​កុមារ​របស់​អង្គការ​យូនីសេហ្វ​កម្ពុជា  កាន់​តែ​មាន​សុទិដ្ឋិនិយម​ថែម​ទៀត​ពាក់ព័ន្ធ​ទៅ​នឹង​គោលដៅ​ជាតិ  ដែល​កំណត់​យក​អត្រា​មរណភាព ឲ្យ​នៅ​ត្រឹម​៦៦នាក់  ក្នុង​ការ​ផ្ដល់​កំណើត១ពាន់លើក។  លោកស្រី​គូស​បញ្ជាក់​ថា៖”ប្រាកដ​ណាស់​ប្រទេស​កម្ពុជា​នឹង​សម្រេច​តាម​គោលដៅ​ អភិវឌ្ឍន៍​សហស្សវត្ស​នេះ ហើយ​អាស្រ័យ​លើ​ជោគជ័យ​នៃ​កម្មវិធី​នានា  ដែល​កម្ពុជា​គ្រោង​នឹង​អនុវត្ត ពួកគេ​អាច​សម្រេច​វា​បាន​ដោយ​សមភាព”។

ប៉ុន្តែ​លោក អ៊ូ កេវណ្ណា  ប្រធាន​កម្មវិធី​អាហារូបត្ថម្ភ​ជាតិ​នៃ​មជ្ឈមណ្ឌល​គាំពារ​សុខភាព​មាតា  និង​ទារក​នៃ​ក្រសួង​សុខាភិបាល​បាន​ទទួល​ស្គាល់​ថា  ការ​ជម្នះ​វិសមភាព​រវាង​គ្រួសារ​អ្នក​មាន និង​អ្នក​ក្រ  នៅ​តែ​មាន​ការ​លំបាក។ លោក​មាន​ប្រសាសន៍​ថា៖  “វា​តែងតែ​មាន​គម្លាត​រវាង​អ្នក​មាន និង​អ្នក​ក្រ  ព្រោះ​អ្នក​មាន​អាច​ទៅ​រក​គ្រូពេទ្យ​ដែល​មាន​ជំនាញ  ឬ​ទៅ​មន្ទីរពេទ្យ​ដែល​មាន​បរិក្ខារ​ព្យាបាល​ទំនើប​ៗ  ប៉ុន្តែ​អ្នកក្រ​មិន​អាច​ធ្វើ​បែប​នេះ​បាន​ឡើយ”។

នៅ​ពេល​ត្រូវ​បាន​សួរ អំពី​លទ្ធភាព​របស់​ប្រទេស​កម្ពុជា  ក្នុង​ការ​សម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស លើ​បញ្ហា​មរណភាព​កុមារ  លោក​បាន​ឆ្លើយតប​ថា៖ “ខ្ញុំ​រំពឹង​ថា  កម្ពុជា​នឹង​សម្រេច​បាន​គោលដៅ​កាត់​បន្ថយ​អត្រា​មរណភាព​កុមារ​នៅ​ឆ្នាំ២០១៥  ប៉ុន្តែ​ក្រសួង​សុខាភិបាល​មិន​អាច​ធ្វើ​ការងារ​នេះ​តែ​ម្នាក់​ឯង​បាន​ទេ។  យើង​ត្រូវ​មាន​កិច្ចសហការ​ពី​ស្ថាប័ន​ពាក់ព័ន្ធ ស្ត្រី​មាន​ផ្ទៃពោះ  និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់”៕

Source: http://women.open.org.kh/km/cambodia-will-achive-MDG-on-child-mortality-rate

លោក​ ឯក​ សុនចាន់​ ទទួល​បាន​ពាន​រង្វាន់​ឧស្សាហកម្ម​ទឹក​ស្អាត​ ប្រចាំ​ឆ្នាំ​២០១០
ប្រធាន​រដ្ឋាករ​ទឹក​ស្វយ័ត​រាជធានី​​ភ្នំពេញ​ លោក​ ឯក​ សុនចាន់​  បាន​ទទួល​ពានរង្វាន់​ឧស្សាហកម្ម​ទឹក​ស្អាត​​ស្ដុក​ខ្លុម​  សម្រាប់​ឆ្នាំ​២០១០​ពី​ប្រទេស​ស៊ុយអែត​ កាល​ពី​ថ្ងៃ​​ម្សិលមិញ។

លោក​ ឯក​ សុនចាន់​ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ លោក​មាន​​មោទនភាព​ណាស់​  ដែល​ទទួល​បាន​ពានរង្វាន់​នេះ​ សម្រាប់​​អង្គភាព​របស់​លោក។ លោក​លើក​ឡើង​ថា​  «យើង​បាន​ផ្ដល់​ជា​គំរូ​ដ៏​ល្អ​  សម្រាប់​ការ​អភិវឌ្ឍន៍​ប្រទេស​ដោយ​បាន​ជួយ​ធ្វើ​ឲ្យ​ការ​គិត​របស់​ប្រទេស​ ដទៃ​ មក​លើ​យើង​មាន​​ភាព​ល្អ​ប្រសើរ​ជា​លក្ខណៈ​អន្តរជាតិ​  បន្ទាប់​ពី​យើង​បាន​រួច​ផុត​ពី​សេចក្ដី​វេទនា​  និង​ជំលោះ​ផ្ទៃ​ក្នុង​អស់​ជា​ច្រើន​ទសវត្សរ៍​មក។

លោក​មាន​ប្រសាសន៍​បន្ត​​ទៀត​ថា​ ពានរង្វាន់​  ឧស្សាហកម្ម​ទឹក​ស្អាត​ស្ដុក​ខ្លុម​  សម្រាប់​ឆ្នាំ​២០១០​នេះ​បាន​ធ្វើ​ឲ្យ​អង្គភាព​របស់​លោក​  អាច​ប្រៀប​ស្មើ​ជាមួយ​អង្គភាព​  ​ឧស្សាហកម្ម​ទឹក​ស្អាត​លំដាប់​ថ្នាក់​ពិភពលោក​ដទៃ​ទៀត​​  ហើយ​រឹត​តែ​ជួយ​ជំរុញ​ឆន្ទៈ​របស់​លោក​​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​  ក្នុង​ការ​​សម្រេច​ឲ្យ​បាន​​ទៅ​តាម​គោលដៅ​ នៅ​ពេល​អនាគត។

លោក​ ឯក សុនចាន់​ បាន​ឲ្យ​ដឹង​​ថា​ «ក្រុម​ការងារ​របស់​ខ្ញុំ​  ត្រូវ​បាន​​លើក​ទឹកចិត្ត​​ដោយ​ពានរង្វាន់​​ពិភពលោក​  ប្រកប​ដោយ​កិត្យានុភាព​នេះ​ ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​បន្ត​បេសកកម្ម​  បង្កើន​ប្រសិទ្ធភាព​ និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង នូវ​និយតកម្ម​ទឹក​  និង​លទ្ធភាព​ចែកចាយ​​ទឹក​​ស្អាត​ ទៅ​ដល់​ប្រជាជន​ក្រីក្រ»។

គណៈ​មេ​ប្រយោគ​ ដែល​សម្រេច​ផ្ដល់​រង្វាន់​​អន្តរជាតិ​ បាន​វាយ​តម្លៃ​ថា​  រដ្ឋាករ​ទឹក​ស្វ័យត​រាជធានី​ភ្នំពេញ​ បាន​ជោគជ័យ​  ក្នុង​ការ​លុបបំបាត់​នូវ​អំពើពុករលួយ​  ​ដែល​នេះ​បាន​ជួយ​ឲ្យ​មាន​​ភាព​ជោគជ័យ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​  ឈរ​លើគំរូ​ ជា​មូលដ្ឋាន​យ៉ាង​សាមញ្ញ​ប៉ុន្តែ​វិធី​គ្រប់គ្រង​  មាន​ប្រសិទ្ធភាព​ដោយ​​ពឹង​ផ្អែក​ទៅ​លើ​គោលការណ៍​ យុទ្ធសាស្ត្រ​ល្អ​  និង​អាច​ទទួល​យក​បាន។ ក្រុម​​គណៈ​មេ​ប្រយោគ​បាន​ឲ្យ​ដឹង​ថា​  រដ្ឋាករ​ទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ​ អាច​ជួយ​ខ្លួន​ឯង​បាន​គ្រប់គ្រាន់​  ដោយ​អាច​ដំណើរការ​ បាន​ដោយ​គ្មាន​​ប្រាក់​ជំនួយ​ពី​រដ្ឋ។

មក​ដល់​បច្ចុប្បន្ន​នេះ​ រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​  បាន​ផ្គត់ផ្គង់​​សេវាកម្ម​ទឹក​​២៤ម៉ោង ​លើ​២៤ម៉ោង​  ហើយ​គ្របដណ្ដប់​បាន​៩០​ភាគរយ​នៅ​ទី​ក្រុង​​ភ្នំពេញ​  ដែល​មាន​ប្រជាជន​រស់នៅ​ប្រហែល​១លានបីសែន​នាក់​  ហើយ​បាន​គ្រប់គ្រង​​តម្លៃ​របស់​ខ្លួន​បាន​ល្អ​ប្រសើរ​ខណៈ​ពេល​ដែល​អង្គភាព​  នៅ​តែ​បន្ត​អភិវឌ្ឍ​ ទាំង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ការ​គ្រប់គ្រង។

ជ័យលាភី​ពាន​រង្វាន់​ឧស្សាហកម្ម​ទឹក​ស្អាត​ស្ដុក​ខ្លុម​  សម្រាប់​ឆ្នាំ​២០១០​​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ កាល​ពី​ថ្ងៃ​ទី​២​  ខែ​សីហា​ ឆ្នាំ​២០១០ ដោយ​មាន​បេក្ខជន​​ចំនួន​៦៤រូប​  មក​ពី​បណ្ដា​ប្រទេស​នានា​ចូល​រួម​ប្រកួត​យក​ពាន​រង្វាន់​នេះ។  ពានរង្វាន់​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០០​  ក្នុង​គោលបំណង​ជំរុញ​លើក​ទឹកចិត្ត​  ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​ទឹក​ស្អាត​​សម្រាប់​សាធារណជន​  នៅ​ទូទាំង​ពិភពលោក៕

Source: http://women.open.org.kh/km/Eksokchan-recieve-award-for-clean-water

បើក​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​មួយ​ដើម្បី​ទប់ស្កាត់​ការ​រំលោភ​សេពសន្ថវៈ​លើ​ស្ត្រី​និង​កុមារ
ភ្នំពេញ៖ ជាមួយ​នឹង​ការ​កើន​ឡើង​នៃ​ការ​រំលោភ​សេពសន្ថវៈ​លើ​ស្ត្រី​និង​កុមារ​កាន់តែ​ មាន​ភាព​ព្រៃផ្សៃ​នោះ  ក្រសួង​កិច្ចការ​នារី​បាន​បើក​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​មួយ  ដើម្បី​ពិភាក្សា​រក​មធ្យោបាយ និង​ទប់ស្កាត់​បញ្ហា​រំលោភ​សេពសន្ថវៈ  និង​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​ស្ត្រី​និង​កុមារ​កាលពី​ថ្ងៃ​ទី៧ ខែ​កញ្ញា  ក្រោម​អធិបតីភាព​លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី  ដោយ​មាន​ការ​ចូលរួម​ពី លោកស្រី អ៊ឹង កន្ថាផាវី  រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី តំណាង​ព្រឹទ្ធសភា រដ្ឋសភា ក្រសួង​មហាផ្ទៃ  ក្រសួង​យុត្តិធម៌ និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ៗ​ទៀត។

លោកស្រី អ៊ឹង កន្ថាផាវី បាន​មាន​ប្រសាសន៍​ថា  យោង​តាម​ស្ថិតិ​របស់​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០០៩  សភាពការណ៍​បទល្មើស​កើត​ឡើង​ចំនួន៤៦៨លើក បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០០៨  មាន​ការ​កើន​ឡើង​២១ ,២៤ភាគរយ ដែល​មាន​ចំនួន​តែ​៣៨៦ភាគរយ។  ក្នុង​បទល្មើស​នេះ​រួម​មាន​រំលោភ​សេពសន្ថវៈ ២១៨លើក  រំលោភ​សម្លាប់​ចំនួន​៣លើក​ប៉ុនប៉ង​រំលោភ៦៩លើក បៀតបៀន​កេរខ្មាស១៩លើក  និង​អំពើ​ហិង្សា​ក្នុង​គ្រួសារ១៥៩លើក។

លោកស្រី​រដ្ឋមន្ត្រី​បាន​បន្ត​ថា យោង​តាម​ស្ថិតិ​របស់​ក្រសួង​មហាផ្ទៃ  បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ដោយសារ​រំលោភ​សេពសន្ថវៈ​អាយុ​ចាប់ពី ២ឆ្នាំ ដល់  ១៧ឆ្នាំ មាន​៥០ភាគរយ។  នេះ​ជា​បញ្ហា​មួយ​គួរ​ឲ្យ​ព្រួយបារម្ភ​ដោយសារ​តែ​ជន​រងគ្រោះ​កាន់តែ​ក្មេង​ៗ ​ឡើង។

លោកស្រី​បាន​បញ្ជាក់​ថា ជាមួយ​នឹង​ការ​កើន​ឡើង​យ៉ាង​ដូច្នេះ​ហើយ  ទើប​មាន​កិច្ច​ប្រជុំ​នេះ​ឡើង​ដើម្បី​ពិភាក្សា​រក​យុទ្ធសាស្ត្រ មធ្យោបាយ  និង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ  និង​ស្ថាប័ន​ផ្សេង​ៗ​ទៀត​ក្នុង​ការ​កាត់​បន្ថយ​នូវ​អត្រា​នេះ។

មាន​ប្រសាសន៍​នា​ឱកាស​នោះ​លោកស្រី ម៉ែន សំអន បាន​បញ្ជាក់​ថា  ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​ទៅ​លើ​ស្ត្រី​និង​កុមារី  ករណី​ឳពុក​រំលោភ​កូន-ជីតា​រំលោភ​ចៅ ការ​រំលោភ​ជា​ក្រុម  ការ​រំលោភ​ហើយ​សម្លាប់​ទាំង​គ្រួសារ​គឺ​ពិត​ជា​អំពើ​អមនុស្សធម៌​ដ៏​សាហាវ​ យង់ឃ្នង។  លោកស្រី​មាន​ក្ដី​អាណិត​អាសូរ​ចំពោះ​ស្ត្រី​ដែល​ជា​ជន​រងគ្រោះ​ជាពិសេស​ កុមារី​ដែល​ជា​ជន​រងគ្រោះ  ជាពិសេស​កុមារី​តូច​ៗ​ដែល​ជា​វ័យ​ត្រូវ​ទទួល​នូវ​ការ​បីបាច់​ថែរក្សា  តែ​បែរ​ជា​ទទួល​រង​នូវ​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​ទៅវិញ។

លោកស្រី ម៉ែន សអន បាន​ឲ្យ​ទៀត​ថា ពាក់ព័ន្ធ​នឹង​បញ្ហា​ស្ត្រី  រួម​ទាំង​បញ្ហា​រំលោភបំពាន​ផ្លូវ​ភេទ​នេះ  រាជរដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​ប្រកប​ដោយ​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​ ឆ្លើយតប​តាម​រយៈ​ការងារ​ជាច្រើន​ដូចជា  បាន​បង្កើត​គណៈកម្មាធិការ​ជាតិ​លើក​កម្ពស់​សីលធម៌​សង្គម តម្លៃ​ស្ត្រី  និង​គ្រួសារ​ខ្មែរ​ដែល​មាន​លោក​ជំទាវ ប៊ុន រ៉ានី ហ៊ុន សែន  ជា​ប្រធាន​កិត្តិយស​បាន​ចុះ​ហត្ថលេខា  និង​បាន​ឲ្យ​សច្ចាប័ន​ទៅ​លើ​អនុសញ្ញា​ស្ដីពី​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ ​ការ​រើសអើង​ប្រឆាំង​នឹង​នារី​ភេទ​តាំង​ពី​ឆ្នាំ​១៩៩២  បាន​បង្កើត​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​ស្ត្រី​នៅ​ឆ្នាំ២០០១  ដែល​មាន​សម្ដេច​ព្រះរាជ​អគ្គមហេសី នរោត្តម មុនីនាថ សីហនុ  ជា​ព្រះប្រធាន​កិត្តិយស និង​សម្ដេច​តេជោ ហ៊ុន សែន ជា​អនុប្រធាន​កិត្តិយស  និង​បាន​រៀបចំ​ច្បាប់​ពាក់ព័ន្ធ​មួយ​ចំនួន  និង​បាន​ទទួល​ការ​អនុម័ត​ពី​រដ្ឋសភា ព្រឹទ្ធសភា និង​ព្រះមហាក្សត្រ  ដូចជា​ច្បាប់​ស្ដីពី ការ​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ  និង​កិច្ច​ការពារ​ជន​រងគ្រោះ  ច្បាប់​ស្ដីពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស  និង​ការ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​ដែល​មាន​ចែង​យ៉ាង​ច្បាស់​អំពី​ការ​ដាក់​ ទោស​ទណ្ឌ​ទៅ​លើ​អំពើ​រួមភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម១៥ឆ្នាំ  និង​ក្រម​ព្រហ្មទណ្ឌ​ដែល​ទើប​នឹង​ផ្សព្វផ្សាយ​ប៉ុន្មាន​ខែ​កន្លង​មក​នេះ  ហើយ​ដែល​នឹង​ត្រូវ​ដាក់​ឲ្យ​អនុវត្ត​នៅ​អំឡុង​ដំណាច់​ឆ្នាំ២០១០ ខាងមុខ​នេះ៕

Source: http://women.open.org.kh/km/urgent-meeting-on-preventing-raping-women-and-children

អ្នក​នយោបាយ​ពិភាក្សា​ពី​វិធានការ​បញ្ចូល​ស្ត្រី​ក្នុង​នយោបាយ
ភ្នំពេញ៖ គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​ផ្នែក​ទី​៣​ (MDG3)  បាន​ចែង​​អំពី​ការ​លើក​តម្កើង​សមាសភាព​​យេនឌ័រ​  និង​ពង្រឹង​​សិទ្ធិ​អំណាច​ស្ត្រី​ទៅ​ក្នុង​ឆាក​នយោបាយ។  គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍ (Millennium Development Goals)  នឹង​ត្រូវ​ផុត​កំណត់​នៅ​ឆ្នាំ​២០១៥។  រដ្ឋាភិបាល​បាន​ដាក់​​ទិសដៅ​បង្កើន​ចំនួន​ស្ត្រី​នៅ​ក្នុង​ស្ថាប័ន​នយោបាយ​  (រដ្ឋសភា​ និង​ព្រឹទ្ធសភា)  ឲ្យ​បាន​​ដល់​ចំនួន​​៣០ភាគរយ​នៅ​ឆ្នាំ​២០១៥​​នោះ។  ប៉ុន្តែ​​និន្នាការ​ហាក់​បាន​​កំពុង​នៅ​យឺតយ៉ាវ​​នៅ​ឡើយ​  នៅ​ពេល​ដែល​ស្ថាប័ន​នឹង​ត្រូវ​​ឆ្លង​កាត់​ការ​បោះឆ្នោត​​តែ​ម្ដង​ទៀត​ ប៉ុណ្ណោះ​​មុន​ដល់​ឆ្នាំ​២០១៥។

សព្វថ្ងៃ​នេះ​ នៅ​ក្នុង​រដ្ឋសភា​​តំណាងរាស្ត្រ​​ស្ត្រី​មាន​ចំនួន​២៧រូប​  ក្នុង​ចំណោម​អាសនៈ​សរុប​​១២៣​ (ត្រូវ​ជា​​២១ភាគរយ)។  ស្រប​ពេល​ជាមួយ​គ្នា​​នេះ​ក្នុង​ស្ថាប័ន​ព្រឹទ្ធសភា  ដែល​ជា​​សភាជាន់​ខ្ពស់​​  មាន​សមាជិក​ព្រឹទ្ធ​សភា​ជា​ស្ត្រី​តែ​៨​រូប​ប៉ុណ្ណោះ​ក្នុង​ចំណោម​​អាសនៈ​ សរុប​ចំនួន​៦៣ (ស្ត្រី​មាន​១៣ភាគរយ)​។  សមាមាត្រ​នេះ​​នៅ​ទាប​ជាង​កម្រិត​មធ្យម​នៅ​លើ​ពិភពលោក​ និង​នៅ​ក្នុង​តំបន់។   ស្ថាប័ន​ព្រឹទ្ធសភា​ដែល​​ត្រូវ​បោះឆ្នោត​​រៀងរាល់​៥​ឆ្នាំ​ម្ដង​នោះ​នឹង​ ត្រូវ​ឆ្លង​កាត់​​ការ​បោះឆ្នោត​​នីតិកាល​ថ្មី​​ឆ្នាំ​២០១២​ហើយ​រដ្ឋសភា​ដែល​ ត្រូវ​បោះឆ្នោត​រៀងរាល់​៥​ឆ្នាំ​ម្ដង​ដែរ​នោះ​  នឹង​ត្រូវ​ឆ្លងកាត់​​ការ​បោះឆ្នោត​នីតិកាល​ថ្មី​នៅ​ឆ្នាំ​២០១៣។  ដូច្នេះ​ពេលវេលា​ដែល​នៅ​សល់​សម្រាប់​​រដ្ឋសភា​និង​ព្រឹទ្ធសភា​  មាន​តែ​ម្ដង​​តែ​ប៉ុណ្ណោះ​ ដើម្បី​បញ្ចូល​ស្ត្រី​ឲ្យ​គ្រប់​៣០ភាគរយ  ទៅ​ក្នុង​ស្ថាប័ន​នីតិប្បញ្ញត្តិ​នីមួយៗ។ បាន​ន័យ​ថា​  នៅ​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ​រដ្ឋសភា​ត្រូវ​បំពេញ​ចំនួន​​ស្ត្រី​ តំណាងរាស្ត្រ​ឲ្យ​បាន​៩ភាគរយ​ទៀត។ ហើយ​ព្រឹទ្ធសភា​វិញ​  ត្រូវ​បង្កើន​សមាជិក​ខ្លួន​ជា​ស្ត្រី​ឲ្យ​បាន​១៧ភាគរយ​ថែម​ទៀត​ដែរ​  ដើម្បី​ឆ្លើយតប​តាម​​ទិសដៅ​​របស់​កម្ពុជា​​ដែល​កំណាត់​បង្កើន​ស្ត្រី​​នៅ​ ក្នុង​ស្ថាប័ន​កំពូល​ទាំង​២​នេះ​ ឲ្យ​បាន​ដល់​៣០ភាគរយ​  នៃ​សមាជិក​សរុប​នៅ​ក្នុង​ឆ្នាំ​២០១៥​  ដែល​ជា​ឆ្នាំ​ឱសានវាទ​នៃ​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​ MDG។

តើ​ធ្វើ​ដូចម្ដេច​និង​ថា​  តើ​ត្រូវ​មាន​វិធានការ​បែប​ណា​ដើម្បី​បង្កើន​ចំនួន​ស្ត្រី​​ទៅ​ក្នុង​ឆាក​ នយោបាយ?  នេះ​គឺ​ជា​ប្រធាន​បទ​នៃ​សិក្ខាសាលា​មួយ​ដែល​កំពុង​​ប្រព្រឹត្តទៅ​ពី​ថ្ងៃ​ទី ​៦​ដល់​ថ្ងៃ​ទី​១០​កញ្ញា​នេះ។ ក្រៅ​ពី​សមាជិក​រដ្ឋសភា​ព្រឹទ្ធសភា​  និង​តំណាង​រដ្ឋាភិបាល​​កម្ពុជា​​អ្នក​ជំនាញ​បរទេស​មក​ពី​ប្រទេស​ស៊ុយអែត​  និង​កូរ៉េ​ខាង​ត្បូង​ សមាជិក​សភា​មក​ពី​ប្រទេស​វៀតណាម​​ទីម័រ​ខាង​កើត​  និង​ប្រទេស​ឡាវ​  ក៏​មាន​វត្តមាន​នៅ​ក្នុង​សិក្ខាសាលា​នេះ​ដើម្បី​ចែក​រំលែក​បទពិសោធន៍​  និង​គំនិតក្នុង​ការ​បង្កើត​កូតា​ស្ត្រី​ទៅ​ក្នុង​ឆាក​​នយោបាយ។

នៅ​ក្នុង​ពិធី​បើក​សិក្ខាសាលា​ជា​ផ្លូវ​ការ​  ដែល​ត្រូវ​បាន​រៀបចំ​កាល​ពី​ថ្ងៃ​ទី​៨​កញ្ញា​ម្សិលមិញ​  នៅ​សណ្ឋាគារ​ឡឺរ៉ូយ៉ាល់​ លោកស្រី​ ម៉ែន​ សំអន​ ឧបនាយករដ្ឋមន្ត្រី​  បាន​ថ្លែង​កត់​សម្គាល់​អំពី​ការ​រីកចម្រើន​ដែល​រដ្ឋាភិបាល​សម្រេច​បាន​ឆ្ពោះ ​ទៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​នេះ​  នៅ​ក្នុង​ការ​ជំរុញ​សមភាព​យេនឌ័រ​  និង​ការ​ពង្រឹង​សិទ្ធិ​អំណាច​របស់​ស្ត្រី​នៅ​ក្នុង​​រដ្ឋសភា​  និង​ព្រឹទ្ធសភា​រយៈពេល​​១៥​ឆ្នាំ​កន្លង​មក​នេះ។ នៅ​ចំពោះ​មុខ​ភ្ញៀវ​​ជាតិ​  និង​អន្តរជាតិ​ លោកស្រី​ ម៉ែន​ សំអន​ បាន​មាន​​ប្រសាសន៍​យ៉ាង​ដូច្នេះ​  «យើង​បាន​កំណត់​ចំណុច​ដៅ​ប្រកប​ដោយ​មហិច្ឆតា​ដូច​ដែល​លោក​  លោកស្រី​ជ្រាប​ស្រាប់​ហើយ​ថា​ តំណាង​ជា​​ស្ត្រី​ចំនួន​៣០ភាគរយ​  នៅ​ក្នុង​ស្ថាប័ន​នីតិប្បញ្ញត្តិ​របស់​ជាតិ​  ត្រូវ​បាន​គេ​ទទួល​ស្គាល់​យ៉ាង​ច្បាស់​ថា​ ជា​ចំនួន​ដ៏​ច្រើន​ដែល​ចាំបាច់​  ដើម្បី​ឲ្យ​ស្ត្រី​អាច​រួម​ចំណែក​​យ៉ាង​មាន​ប្រយោជន៍​នៅ​ក្នុង​កិច្ចការ​ដែល ​តាម​ធម្មតា​ច្រើន​តែ​គ្របដណ្ដប់​ដោយ​បុរស»។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​យូអិនឌីភី​ UNDP បាន​សរសេរ​ថា​  បើ​ទោះ​ជា​មាន​​ការ​រីកចម្រើន​​ខ្លះៗ​ហើយ​ក៏​ដោយ​  ជា​រួម​ស្ត្រី​កម្ពុជា​​បន្ត​​ប្រឈម​​នឹង​ភាព​ចាញ់​ប្រៀប​ខាង​សេដ្ឋកិច្ច​ សង្គម​ធៀប​នឹង​បុរស។ លោក​ ដូក្លាស់​ ប្រូដេរិក​ Douglas Broderick   អ្នក​សម្របសម្រួល​អង្គការ​សហប្រជាជាតិ​​ប្រចាំ​កម្ពុជា​  បាន​ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​នោះ​ថា​  ដើម្បី​ផ្ដល់​ចលករ​ដល់​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​ថ្មីៗ​នេះ​ អគ្គលេខាធិការ​ អ.ស.ប បាន​បង្កើត​ក្រុម​ស្ត្រី​នៃ​ អ.ស.ប (UN women)  ដែល​ជា​ទីភ្នាក់ងារ​មួយ​ទទួល​បន្ទុក​បង្រួបបង្រួម​  និង​ពង្រឹង​គោលនយោបាយ​យេនឌ័រ​ និង​ការងារ​​របស់​ អ.ស.ប នៅ​ទូទាំង​ពិភពលោក។

លោក​ប្រូដេរិក​បាន​បញ្ជាក់​ថា​ «នៅ​កម្ពុជា​យេនឌ័រ​ គឺ​ជា​សសរ​ស្ដម្ភ​  និង​ជា​កិច្ចការ​អន្តរ​វិស័យ​ដ៏​សំខាន់​  ដែល​ត្រូវ​បាន​​ទទួល​​ការ​យក​ចិត្ត​ទុកដាក់​នៅ​ក្នុង​ការងារ​រស់​គ្រប់​ទី​ ភ្នាក់ងារ​របស់​ អ.ស.ប នៅ​ក្នុង​រយៈពេល​៥​ឆ្នាំ​ខាង​មុខ​នេះ។  ស្ត្រី​មាន​ចំនួន​ដល់​៥២ភាគរយ​ នៃ​ចំនួន​ប្រជាពលរដ្ឋ​កម្ពុជា​សរុប។  ប៉ុន្តែ​​ពួក​គេ​មាន​តំណាង​ត្រឹម​តែ​១៣ភាគរយ​ នៅ​ក្នុង​ព្រឹទ្ធសភា​  និង​២១ភាគរយ​ នៅ​ក្នុង​រដ្ឋសភា។  បើ​គ្មាន​តំណាង​ឲ្យ​បាន​គ្រប់គ្រាន់​សំឡេង​ស្ត្រី​មិន​ត្រូវ​បាន​ឮ​ឡើយ»។

បើ​តាម​ការ​អត្ថាធិប្បាយ​  របស់​អ្នក​សម្របសម្រួល​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​ដដែល​  ប្រការ​សំខាន់​ដើម្បី​សម្រេច​ MDG3 គឺ​ការ​កៀរគរ​ឆន្ទៈ​  និង​ការ​ប្ដេជ្ញា​ខាង​នយោបាយ​  ដើម្បី​ឲ្យ​មាន​ចំនួន​ស្ត្រី​កាន់​តែ​ច្រើន​ថែម​ទៀត​ក្នុង​ឆាក​នយោបាយ៕

Source: http://women.open.org.kh/km/politician-discuss-women-participate-politics

មន្ត្រី​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រយ័ត្ន ក្នុង​ការ​បង់ពន្ធ​ឆ្នាំ ២០១០ ព្រោះ​មាន​ក្លែង​ក្លាយ
មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ  កុំ​ឲ្យ​ទិញ​ប័ណ្ណ​បង់ពន្ធ​ផ្លូវ លើ​មធ្យោបាយ​ធ្វើ​ដំណើរ​ក្នុង​ឆ្នាំ២០១០  នៅ​កន្លែង​ផ្សេង ក្រៅពី​ភ្នាក់ងារ​មន្ត្រី​ពន្ធដារ  របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ដែល​ត្រូវ​បាន​កំណត់​ទីតាំង​រួច​ហើយ  ដើម្បី​ជៀសវាង​ការ​ទិញ​ប៉ះ​ប័ណ្ណ​បង់ពន្ធ​ក្លែងក្លាយ។

ការ​អំពាវនាវ​នេះ  បាន​កើត​ឡើង​ក្រោយពី​សមត្ថកិច្ច​ខណ្ឌ​ចំការមន​កាលពី​ថ្ងៃ​ទី០៦ សីហា  ចាប់​បាន​ជន​សង្ស័យ​ពីរ​នាក់  ដែល​បាន​ធ្វើ​សកម្មភាព​លក់​បង្កាន់​ដៃ​បង់ពន្ធ​ផ្លូវ​ក្លែងក្លាយ ឆ្នាំ២០១០  ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់។

អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ កាលពី​ថ្ងៃ​ទី ១៦  ខែ​សីហា ឆ្នាំ២០១០ ដែល​ត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី២០ ខែ​តុលា ឆ្នាំ២០១០  បើ​ពុំនោះ​ទេ នាយកដ្ឋាន​នេះ នឹង​ធ្វើការ​ផាក​ពិន័យ។

លោក គង់ វិបុល រដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ  បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ម្សិលមិញ​ថា ក្រសួង​សេដ្ឋកិច្ច  នឹង​ធ្វើការ​ពង្រឹង​ការ​ផ្សព្វផ្សាយ​ទៅ​ដល់​ប្រជាពលរដ្ឋ  ឲ្យ​ទិញ​បង្កាន់​ដៃ​បង់ពន្ធ លើ​មធ្យោបាយ​ធ្វើ​ដំណើរ​ពី​មន្ត្រី​ពន្ធដារ  របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ដើម្បី​ធានា​បាន​នូវ​ការ​បង់ពន្ធ​ត្រឹមត្រូវ។

លោក​បញ្ជាក់​ថា៖  “យើង​នឹង​ធ្វើការ​ពង្រឹង​កិច្ចសហការ​ជាមួយ​នឹង​សមត្ថកិច្ច​នគរបាល​ជាតិ  និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ស្វែងរក  និង​ទប់ស្កាត់​ជន​ណា​ដែល​ប្រព្រឹត្ត​ការ​ក្លែង​បន្លំ​នេះ  ដើម្បី​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់”។

នៅ​ត្រង់​ចំណុច​ទី៦ នៃ​សេចក្ដី​ជូន​ដំណឹង​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ  បាន​ព្រមាន​ថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ  នឹង​ចាត់​វិធានការ​តាម​ផ្លូវច្បាប់ រួម​ជាមួយ​ក្រសួង​មាន​សមត្ថកិច្ច  ដើម្បី​ចាប់​ឃាត់​ជន​ទាំងឡាយ​ណា​ដែល​បាន​លួច​បន្លំ បោះពុម្ព  ធ្វើ​អាជីវកម្ម​លក់ដូរ និង​ប្រើប្រាស់​ប័ណ្ណ​ក្លែងក្លាយ​ទាំងនេះ។  សេចក្ដី​ជូន​ដំណឹង​ខាង​លើ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា អ្នក​បង់ពន្ធ​ផ្លូវ  ត្រូវ​បង់ពន្ធ ឲ្យ​ចំ​ទីតាំង​ប្រមូល​ពន្ធ  ដែល​មាន​ភ្នាក់ងារ​ពន្ធដារ​ជា​អ្នក​ប្រមូល​ពន្ធ។

លោក គង់ វិបុល បាន​បញ្ជាក់​ថា ការ​ក្លែង​បន្លំ​ពន្ធ​នេះ  បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចំណូល​នៃ​ការ​ប្រមូល​ពន្ធ​របស់​រដ្ឋ  ប៉ុន្តែ​នៅ​មាន​កម្រិត​តិចតួច​នៅ​ឡើយ​នៅ​ពេល​នេះ  ដោយសារ​តែ​មាន​វិធានការ​ទាន់​ពេលវេលា។ លោក​បន្ថែម​ថា៖  “យើង​ចាប់​បាន​ប័ណ្ណ​ក្លែងក្លាយ​ចំនួន៧០ សន្លឹក ដូច្នេះ  យើង​ខំ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​នឹង​សមត្ថកិច្ច​បន្ត​ទៀត”។

បើ​តាម​លោក គង់ វិបុល ចំណូល​បាន​ពី​ការ​ប្រមូល​ពន្ធ  លើ​មធ្យោបាយ​ធ្វើ​ដំណើរ​បាន​ចំនួន​ប្រមាណ​ជា១៥លាន​ដុល្លារ​អាមេរិក  កាលពី​ឆ្នាំ២០០៩។

អង្គការ​សង្គម​ស៊ីវិល​កាលពី​ថ្ងៃ​ទី១៦ ខែ​សីហា  នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ស្ដីពី  យុទ្ធនាការ​ប្រឆាំង​អំពើ​ពុក​រលួយ​ក្នុង​ការ​ប្រមូល​ពន្ធ  លើស​ពី​តម្លៃ​កំណត់​លើ​មធ្យោបាយ​ធ្វើ​ដំណើរ​គ្រប់​ប្រភេទ​បាន​ប៉ាន់​ប្រមាណ​ ថា  ប្រជាពលរដ្ឋ​កម្ពុជា​បាន​ចំណាយ​ប្រាក់​សរុប​ប្រមាណ​១លាន​ដុល្លារ​អាមេរិក​ ក្នុង​មួយ​ឆ្នាំ។ ដែល​បាន​បង់ពន្ធ​លើ​យានយន្ត​លើស​ពី​តម្លៃ​កំណត់  ទៅ​ឲ្យ​មន្ត្រី​អគ្គនាយកដ្ឋាន​ពន្ធដារ ដែល​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។

បើ​តាម​អង្គការ​សង្គម​ស៊ីវិល​បច្ចុប្បន្ន​ប្រទេស​កម្ពុជា​មាន​យានយន្ត​ជាង​ ១លាន​៣សែន​គ្រឿង​ក្នុង​នោះ​មាន​ម៉ូតូ​ជាង​១លាន​១សែន​គ្រឿង  ត្រូវ​បាន​ចុះ​បញ្ជី។

លោក ស៊ឹម អៀង អគ្គនាយក​អគ្គនាយកដ្ឋាន​ពន្ធដារ មិន​អាច​សុំ​ការ​ពន្យល់​បាន​ទេ៕

Source: http://women.open.org.kh/km/official-summon-citizens-careful-duty-2010

ក្រសួង​​នឹង​លុបចោល​ការ​សិក្សា​តាម​កម្មវិធី​កម្រិត​ខ្ពស់
ក្រសួង​អប់រំ​​យុវជន​និង​កីឡា​ បាន​ថ្លែង​ថា​ ក្រសួង​នឹង​លុបចោល​ការ​សិក្សា  តាម​កម្មវិធី​​កម្រិត​ខ្ពស់​​ចេញ​ពី​កម្មវិធី​សិក្សា​ថ្នាក់​ជាតិ​  នៅ​តាម​វិទ្យាល័យ​ទូទាំង​ប្រទេស​ចេញ​ដោយ​អនុញ្ញាត​ឲ្យ​សិស្ស​ទាំងអស់​  សិក្សា​តាម​កម្មវិធី​ដែល​មាន​១០​មុខ​វិជ្ជា​ដូចៗ​គ្នា​វិញ។

ដោយ​ត្រូវ​បាន​អនុវត្ត​ជា​លើក​ដំបូង​នៅ​ឆ្នាំ​២០០៨​  ទៅ​លើ​សិស្ស​ថ្នាក់​ទី​១០​ កម្មវិធី​សិក្សា​កម្រិត​ខ្ពស់​  អនុញ្ញាត​ឲ្យ​សិស្ស​ផ្ដោត​ពេលវេលា​នៃ​ការសិក្សា​​រយៈពេល​២៤ម៉ោង​  ក្នុង​មួយ​សប្ដាហ៍​របស់​ពួក​គេ​ តែ​ទៅ​លើ​មុខ​វិជ្ជា​អាទិភាព​ចំនួន​៥​គឺ​  គណិតវិទ្យា រូបវិទ្យា​ គីមីវិទ្យា​ ជីវវិទ្យា​ និង​អក្សរសាស្ត្រខ្មែរ។  សិស្ស​ដែល​សិក្សា​តាម​កម្មវិធី​កម្រិត​មូលដ្ឋាន  ត្រូវ​សិក្សា​មុខវិជ្ជា​ទាំង​នេះ​ ព្រម​​ជា​មួយ​នឹង​មុខ​វិជ្ជា​ដទៃ​ទៀត​  ដែល​រួម​មាន​ភូមិវិទ្យា​ ប្រវត្តិវិទ្យា​ ផែនដីវិទ្យា​ ភាសា​អង់គ្លេស​  និង​ពលរដ្ឋវិជ្ជា។

លោក​ អ៊ូ​ អេង​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អប់រំ​  បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា​  ការ​សម្រេច​ចិត្ត​​ឈប់​អនុវត្ត​កម្មវិធី​សិក្សា​កម្រិត​ខ្ពស់​  គឺ​ដោយសារ​តែ​មាន​ការ​ពិបាក​ ក្នុង​ការ​ឆ្លុះ​​បញ្ចាំង​មេរៀន​កម្រិត​ខ្ពស់​  នៅ​ក្នុង​ការ​ប្រឡង​កម្រិត​ជាតិ​ នៅ​ថ្នាក់​ការ​ប្រឡង​កម្រិត​ជាតិ​  នៅ​ថ្នាក់​ទី​១២​នៅ​ក្នុង​ប្រទេស​នេះ។ លោក​មាន​ប្រសាសន៍​ថា​  «យើង​ត្រូវ​រៀបចំ​តាក់តែង​វិញ្ញាសា​ផ្សេង​គ្នា​  ហើយ​វា​លំបាក​សម្រាប់​សិស្ស​ បើ​សិន​យើង​អនុវត្ត​តាម​កម្មវិធី​ថ្មី​នេះ»។

លោក​បន្ត​ថា​  ការ​ឲ្យ​សិស្ស​សិក្សា​តាម​កម្មវិធី​​កម្រិត​មូលដ្ឋាន​ដូចគ្នា​​នឹង​ជួយ​ឲ្យ​ មន្ត្រី​អប់រំ​រៀបចំ​ធ្វើ​ការ​​ប្រឡង​តែ​ម្ដង​ទៅ​លើ​សិស្ស​ទាំងអស់​គ្នា។

កម្មវិធី​សិក្សា​កម្រិត​ខ្ពស់​ ត្រូវ​បាន​បង្កើត​ឡើ​ កាលពី​ដើម​ឆ្នាំ​២០០៥​  ដើម្បី​ជួយ​សិស្ស​ឲ្យ​ប្រឹងប្រែង​ទៅ​លើ​មុខវិជ្ជា​ ដែល​ពួក​គេ​សង្ឃឹម​ថា​  នឹង​ផ្ដោត​នៅ​ឯ​កម្រិត​សាកលវិទ្យាល័យ​ ហើយ​សិស្ស​ថ្នាក់​ទី​១២​ថ្មី​  ក្នុង​ឆ្នាំ​សិក្សា​នេះ​នឹង​ក្លាយ​ទៅ​ជា​សិស្ស​ដំបូង​គេ​ដែល​នឹង​ត្រូវ​គេ​ សាកល្បង​មេរៀន​ទាំង​នេះ​ នៅ​ក្នុង​ការ​ប្រឡង​បញ្ចប់​ថ្នាក់​របស់​ពួក​គេ។

លោក​ ញឹម​ សារឿន​ ដែល​ជា​គ្រូ​បង្រៀន​មុខ​វិជ្ជា​ គណិតវិទ្យា​  នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ រាជធានី​ភ្នំពេញ​ បាន​ថ្លែង​ថា​  កម្មវិធី​សិក្សា​​កម្រិត​ខ្ពស់​ សំបូរ​ដោយ​មេរៀន​  ដែល​មាន​ខ្លឹមសារ​ល្អៗ​ជា​ច្រើន​ ប៉ុន្តែ​​វា​លំបាក​សម្រាប់​គ្រូ​  និង​សិស្ស​ ដើម្បី​បញ្ចប់​វា​ ក្នុង​អំឡុង​ពេល​នៃ​ម៉ោង​សិក្សា​រួម​គ្នា។  លោក​មាន​ប្រសាសន៍​ថា​ «វា​វែង​ពេក​សម្រាប់​សិស្ស​ ហើយ​ពួក​គេ​គិត​ថា​  វិញ្ញាសា​ មាន​លក្ខណៈ​ពិបាក»។

យុវសិស្ស​ ចាប​ ភាណានិមល​ សិស្ស​ថ្នាក់​ទី​១២​  នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ បាន​ថ្លែង​ថា​ សិស្សានុសិស្ស​មាន​ការ​បារម្ភ​  ចំពោះ​ថា​ តើ​មេរៀន​​កម្មវិធី​កម្រិត​ខ្ពស់​  និង​ត្រូវ​គេ​យក​មក​ប្រឡង​យ៉ាង​ដូចម្ដេច​  នៅ​ពេល​ប្រឡង​សញ្ញាបត្រ​ថ្នាក់​ទី​១២។ កញ្ញា​ថ្លែង​ថា​ «ខ្ញុំ​មិន​ដឹង​ថា​  ការ​ប្រឡង​​នឹង​ចេញ​ក្នុង​ទម្រង់​បែប​ណា​ឡើយ​  ឬ​ពួក​គេ​នឹង​គណនា​ចំណាត់ថ្នាក់​បែប​ណា​សម្រាប់​សិស្ស​ឡើយ​បើ​ក្រសួង​នៅ​តែ​ បន្ត​កម្មវិធី​សិក្សា​កម្រិត​ខ្ពស់​នេះ​ទៀត»។

លោក​ អ៊ឹម​ សមឫទ្ធី​ នាយក​ប្រតិបត្តិ​ អង្គការ​ដៃ​គូ​អប់រំ​ បាន​ថ្លែង​ថា​  ការ​ជ្រើសរើស​សិស្ស​ឲ្យ​ចូល​រៀន​  តាម​កម្មវិធី​សិក្សា​កម្រិត​ខ្ពស់​អាច​អនុញ្ញាត​ឲ្យ​ពួក​គេ​  ផ្ដោត​កាន់​តែ​ស៊ីជម្រៅ​ថែម​ទៀត​ ទៅ​លើ​មុខ​វិជ្ជា​  ដែល​ពួក​គេ​​ពូកែ​នៅ​ពេល​​ ត្រៀម​ខ្លួន​ សម្រាប់​ថ្នាក់​មហាវិទ្យាល័យ។  យ៉ាង​ណា​ក្ដី​លោក​ អ៊ឹម​ សមឫទ្ធី​ បាន​កត់សម្គាល់​ថា​  ការ​បែងចែក​ថ្នាក់​រៀន​អាច​ធ្វើ​ឲ្យ​សិស្ស​  ដែល​មិន​បាន​​ចូល​រៀន​ថ្នាក់​កម្រិត​ខ្ពស់​មាន​ការ​អាក់​អន់​ចិត្ត។

ប៉ុន្តែ​ទោះ​បី​ជា​បែប​ណា​ក៏​ដោយ​លោក​ រ៉ុង​ ឈុន​  ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ ឯករាជ្យ​ បាន​ថ្លែង​ថា​  ការ​ផ្លាស់ប្ដូរ​គោលនយោបាយ​​បង្ហាញ​ថា​  មន្ត្រី​ក្រសួង​អប់រំ​ពុំ​បាន​គិត​គួរ​ពិចារណា​ឲ្យ​បាន​​ច្បាស់លាស់​អំពី​ ការ​អនុវត្ត​ប្រព័ន្ធ​​នេះ។ លោក​ រ៉ុង​ ឈុន​ មាន​ប្រសាសន៍​ថា​  «ក្រសួង​​អប់រំ​ ពុំ​មាន​ផែនការ​ច្បាស់លាស់។ តើ​ឲ្យ​សិស្សានុសិស្ស​  មាន​ទំនុក​ចិត្ត​​លើ​ពួក​គេ​ដូចម្ដេច?»។

ទោះ​បី​ជា​កម្មវិធី​សិក្សា​កម្រិត​ខ្ពស់​  លែង​មាន​ត​ទៅ​ទៀត​សម្រាប់​សិស្ស​ក្ដី​ លោក​ អ៊ូ​ អេង​ មាន​ប្រសាសន៍​ថា​  ក្រសួង​ពុំ​មាន​គម្រោង​ឈប់​ប្រើ​សៀវភៅ​សិក្សា​ គណិតវិទ្យា​ កម្រិត​ខ្ពស់​  ដែល​ត្រូវ​​បាន​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​ ជា​ផ្នែក​មួយ​  នៃ​កំណែ​ទម្រង់​​កម្មវិធី​សិក្សា​ កាល​ពី​ឆ្នាំ​២០០៨​ នោះ​ទេ។  សិស្សានុសិស្ស​និង​គ្រូ​បង្រៀន​ បាន​តវ៉ា​ថា​ មេរៀន​គណិតវិទ្យា​ថ្មី​  មាន​ការ​លំបាក​ និង​ត្រូវ​​ការ​ពេលវេលា​ច្រើន​ខ្លាំង​ណាស់។

លោក​ អ៊ូ​ អេង​ មាន​ប្រសាសន៍​ថា​  «ក្រសួង​នៅ​តែ​កំពុង​ពិភាក្សា​ស្វែងរក​វិធី​យក​សៀវភៅ​សិក្សា​នោះ​មក​អនុវត្ត ​  ប៉ុន្តែ​យើង​នឹង​ធ្វើ​ឲ្យ​វា​មាន​ភាព​ងាយស្រួល​ជាង​មុន​សម្រាប់​​ឲ្យ​ សិស្សានុសិស្ស​អាច​​យល់​បាន»៕

Source: http://women.open.org.kh/km/ministry-will-delete-advance-study

អង្គការ​ជាតិ​និង​អន្តរជាតិ​​ចូលរួម​ប្រជុំ​ទប់ស្កាត់​​អំពើហិង្សា​ក្នុង​គ្រួសារ
រាជធានីភ្នំពេញ៖ អង្គការ​សន្តិភាព​ និង​អភិវឌ្ឍន៍​ហៅ​កាត់​ថា​ PYD  បាន​រៀបចំ​កិច្ច​ប្រជុំ​ ស្ដី​ពី​យុទ្ធនាការ​ទំនាក់ទំនង​រួម​គ្នា​  ដើម្បី​ទប់ស្កាត់​អំពើហិង្សា​ក្នុង​គ្រួសារ​នៅ​ប្រទេស​កម្ពុជា​ដែល​កិច្ច​ ប្រជុំ​នោះ​បាន​ប្រព្រឹត្ត​ធ្វើ​ឡើង ​កាល​ពី​ថ្ងៃ​ទី​៧​កញ្ញា  នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា។  កិច្ច​ប្រជុំ​នេះ​មាន​អ្នក​ចូល​រួម​ចំនួន​ជិត​១០០នាក់​មក​ពី​បណ្ដា​អង្គការ​ ជាតិ​ និង​អន្តរជាតិ​ក្នុង​ប្រទេស​កម្ពុជា។

យុទ្ធនាការ​ទំនាក់ទំនង​រួម​គ្នា​នេះ​មាន​គោលបំណង​  ដើម្បី​បង្កើន​ការ​យល់​ដឹង​អំពី​ការ​ទប់ស្កាត់​អំពើហិង្សា​ក្នុង​គ្រួសារ​  (DV) ថ្នាក់​ជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​  ដែល​ផ្ដោត​សំខាន់​លើ​បុរស​ដើម្បី​អញ្ជើញ​ពួក​គាត់​ក្នុង​ការ​ផ្ដួចផ្ដើម​ គំនិត​ និង​ចាត់​វិធានការ​សមស្រប​ចំពោះ​បញ្ហា​ខាងលើ។ យុទ្ធនាការ​នេះ​  នឹង​បង្កើត​ឲ្យ​មាន​សារ​មួយ​ដ៏​​មាន​ប្រសិទ្ធភាព​  និង​ច្បាស់លាស់​អាច​យល់​បាន​សម្រាប់​ប្រជាជន​ទូទៅ​  ជា​ពិសេស​បុរស​ដែល​មិន​ចេះ​អក្សរ។

យុទ្ធនាការ​ទំនាក់ទំនង​រួម​គ្នា​​ដំណាក់កាល​​ទី​១​  ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គម្រោង​រយៈពេល​៥​ឆ្នាំ​  ដែល​សម្របសម្រួល​ដោយ​អង្គការ​សន្តិភាព និង​អភិវឌ្ឍន៍​ (PyD)។  គោលដៅ​នៃ​គម្រោង​នេះ​គឺ​ដើម្បី​អនុវត្ត​ក្នុង​រយៈពេល​វែង​ជាមួយ​សារ​ដ៏​ ច្បាស់លាស់​ក្នុង​គោលបំណង​ដើម្បី​បង្កើន​ការ​យល់​ដឹង​  និង​ផ្លាស់ប្ដូរ​ឥរិយាបថ​ និង​អត្តចរិត​របស់​ប្រជាជន​ទូទៅ​  ទាក់ទង​នឹង​ការ​ទប់ស្កាត់​អំពើហិង្សា​ក្នុង​គ្រួសារ​ប្រឆាំង​នឹង​ស្ត្រី​  (VAW)។

លទ្ធផល​នៃ​ដំណាក់កាល​ទី​១​  នឹង​ត្រូវ​បាន​វាយ​តម្លៃ​ដើម្បី​វាស់វែង​ពី​ប្រសិទ្ធភាព​នៃ​ដំណើរការ​  បន្ទាប់​ពី​ការ​អនុវត្ត​យុទ្ធសាស្ត្រ។  ការ​វាយ​តម្លៃ​នេះ​នឹង​ផ្ដល់​ជា​មូលដ្ឋាន​យ៉ាង​សំខាន់​  ដើម្បី​ធ្វើ​ឲ្យ​គម្រោង​នេះ​កាន់​តែ​ប្រសើរ​ឡើង។

យុទ្ធនាការ​ទំនាក់ទំនង​រួម​គ្នា​ (JCC) បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ​២០០៨​  នៅ​ប្រទេស​វៀតណាម​ដោយ​អនុវត្ត​តាម​វិធីសាស្ត្រ​រួម​បញ្ចូល​គ្នា​ពី​សំណាក់​ អង្គការ​ចំនួន​២៧​។ សារ​ត្រូវ​បាន​រៀបចំ​ឡើង​អាស្រ័យ​ទៅ​តាម​បរិបទ​  និង​យុទ្ធសាស្ត្រ​ដែល​​ត្រូវ​បាន​អនុវត្ត​ដោយ​ជោគជ័យ​  ដើម្បី​ឈាន​ទៅ​ដល់​ក្រុម​គោលដៅ។  យុទ្ធនាការ​នេះ​មាន​គោលបំណង​ប្រើប្រាស់​វិធីសាស្ត្រ​រួម​មួយ​ដែល​មាន​ការ​ ចូលរួម​ពី​សំណាក់​អង្គការ​ជា​ច្រើន​នៅ​ក្នុង​​ក្រុម​ការងារ​បច្ចេកទេស។

ដំណាក់កាល​ទី​១​  នេះ​កំពុង​ត្រូវ​បាន​ផ្ដល់​មូលនិធិ​ដោយ​កម្មវិធី​លើក​កំពស់​សិទ្ធិ​ស្ត្រី​​ របស់​អង្គការ​សហប្រតិបត្តិការ​បច្ចេកទេស​​នៅ​កម្ពុជា​​ដែល​ចូល​រួម​ដោយ​​ ភ្នាក់ងារ​ផ្ដល់​មូលនិធិ។ នៅ​​ខែ​វិច្ឆិកា​ឆ្នាំ​២០០៩​  ទីភ្នាក់ងារ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​អន្តរជាតិ​នៃ​ប្រទេស​អេស្ប៉ាញ​  (AECID) និង​អង្គការ​សហប្រតិបត្តិការ​បច្ចេកទេស​អាល្លឺម៉ង់​ GTZ  បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​  ស្ដី​​អំពី​កិច្ចសហប្រតិបត្តិការ​នៅ​កម្ពុជា​  ដើម្បី​អនុវត្ត​សកម្មភាព​ប្រតិបត្តិការ​នៅ​កម្ពុជា​ដើម្បី​អនុវត្ត​សកម្មភាព ​រួម​សម្រាប់​កិច្ច​អភិវឌ្ឍន៍​និង​ការ​ពង្រឹង​សិទ្ធិ​​មនុស្ស​ជា​ពិសេស​នៅ​ ក្នុង​ក្របខណ្ឌ​យេនឌ័រ​ក្នុង​កិច្ច​អភិវឌ្ឍន៍។  បន្ទាប់​ពី​មាន​ការ​ប្ដេជ្ញាចិត្ត​បែប​នេះ​សកម្មភាព​​ជាក់លាក់​ជា​ច្រើន​នឹង ​ទទួល​បាន​​ថវិកា​  ដើម្បី​គាំទ្រ​ដល់​ការ​អនុវត្ត​​កម្មវិធី​លើក​កម្ពស់​​​សិទ្ធិ​  ស្ត្រី​នៅ​កម្ពុជា​​ជា​ពិសេស​សកម្មភាព​​លើក​កម្ពស់​ការ​យល់​ដឹង​ដែល​ផ្ដោត​ លើ​ប្រជាពលរដ្ឋ​ដែល​មិន​ចេះ​អក្សរ​នៅ​កម្ពុជា​។ នៅ​ពេល​ថ្មីៗ​នេះ​  កម្មវិធី​លើក​កម្ពស់​សិទ្ធិ​ស្ត្រី​នៅ​កម្ពុជា​របស់​អង្គការ​ សហប្រតិបត្តិការ​បច្ចេកទេស​អាល្លឺម៉ង់​  បាន​ព្រមព្រៀង​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​នៃ​​ប្រទេស​អេស្ប៉ាញ​ Pazy  Desarrollo (PyD)  ដើម្បី​អនុវត្ត​យុទ្ធនាការ​ទំនាក់ទំនង​រួម​គ្នា​ (JCC)  ដោយ​ប្រើប្រាស់​នូវ​គំរូ​ល្អ​ជាក់លាក់​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​  PyD និង​អនុវត្ត​រួច​មក​ហើយ​នៅ​ក្នុង​តំបន់ (ប្រទេស​វៀតណាម)។

យុទ្ធនាការ​នេះ​ផ្ដោត​លើ​បុរស​ដើម្បី​ទប់ស្កាត់​អំពើហិង្សា​ក្នុង​គ្រួសារ​ ដែល​ជា​បញ្ហា​សំខាន់។  ដើម្បី​ធ្វើ​ឲ្យ​អភិក្រម​នេះ​កាន់​តែ​មាន​ប្រសិទ្ធភាព​វា​មាន​សារសំខាន់​ ណាស់​ក្នុង​ការ​​អនុវត្ត​ទៅ​តាម​គោលការណ៍​ខាង​ក្រោម​នៅ​ពេល​ដែល​យើង​ធ្វើការ ​ជាមួយ​បុរស៖

-​ ជា​ការ​អញ្ជើញ​មិនមែន​​ជា​ការ​​ចោទ​ប្រកាន់​ទោស៖ ធ្វើ​ការ​រំលឹក​ឡើង​វិញ​ នូវ​ការ​អនុវត្ត​​ជា​អន្តរជាតិ  និង​ភស្តុតាង​ដែល​បង្ហាញ​ថា​ បុរស​ទំនង​ជា​ផ្លាស់ប្ដូរ​  ចាត់​វិធានការ​ទទួល​យក​ព័ត៌មាន​​នៅ​ពេល​ដែល​ពួក​គេ​ទទួល​បាន​នូវ​សារ​ជា​ វិជ្ជមាន។

- ប្រសិន​បើ​បុរស​ជា​ផ្នែក​មួយ​នៃ​បញ្ហា​ ពួក​​គេ​ក៏​គួរ​តែ​ជា​ផ្នែក​មួយ​នៃ​ដំណោះស្រាយ​ផង​ដែរ៖ បុរស ​ជា​ធម្មតា​​មិន​បាន​​យល់​ដឹង​អំពី​សក្ដានុពល​របស់​ខ្លួន​ក្នុង​ការ​ចូលរួម​ នៅ​ក្នុង​បញ្ហា​យេនឌ័រ​ ឬ​ការ​ទប់ស្កាត់​អំពើហិង្សា។  ការ​ផ្លាស់ប្ដូរ​ឥរិយាបថ​ និង​ការ​បង្កើន​ការ​យល់​ដឹង​ក្នុង​ចំណោម​បុរស​  មាន​សារសំខាន់​ខ្លាំង​ណាស់​ដើម្បី​ផ្លាស់ប្ដូរ​ស្ថានការណ៍។

- បញ្ហា​យេនឌ័រ​មិនមែន​ត្រឹម​តែ​បញ្ហា​របស់​ស្ត្រី​ប៉ុណ្ណោះ​ទេ៖ គម្រោង ​ស្ដី​​អំពី​យេនឌ័រ​ គឺ​ផ្ដោត​សំខាន់​​ទៅ​លើ​ទំនាក់ទំនង​រវាង​បុរស​  និង​ស្ត្រី​ដែល​ទាំង​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ច្បាប់​សង្គម៕

Source: http://women.open.org.kh/km/NGO-nationa-international-meeting-DV