Cambodian Bloggers for Change
	<language>en</language>
កុមារ​កូន​អ្នកក្រ​មាន​អត្រា​ស្លាប់​ច្រើន​ជាង​កូន​អ្នក​មាន​៣ដង
		<description>វិធានការ​កាត់​បន្ថយ​អត្រា​មរណភាព​កុមារ​ថ្នាក់​ជាតិ  មិន​ត្រូវ​បាន​អនុវត្ត​ព្រម​ៗ​គ្នា  ក្នុង​ចំណោម​ក្រុម​សង្គម​សេដ្ឋកិច្ច​ទាំងអស់​ឡើយ ហើយ​អត្រា​កុមារ  មកពី​គ្រួសារ​កម្ពុជា​ក្រីក្រ​បំផុត ២០ភាគរយ អាច​រស់នៅ​លើស​អាយុ៥ឆ្នាំ  ហាក់​ដូចជា​មាន​អត្រា​តិច​ជាង ៣ដង បើ​ធៀប​នឹង​កុមារ  ដែល​មកពី​ក្រុម​គ្រួសារ​ជា​អ្នក​មាន​បំផុត ២០ភាគរយ។  នេះ​បើ​យោង​តាម​ការ​ព្រមាន​របស់​របាយការណ៍​សកល​ថ្មី​មួយ​នៃ​អង្គការ​ក្រៅ​ រដ្ឋាភិបាល Save the Children។
របាយការណ៍​ដែល​គេ​ឲ្យ​ឈ្មោះ​ថា “ឱកាស​ស្មើភាព​គ្នា ដើម្បី​រស់៖  មូលហេតុ​ដែល​វិសមភាព​គឺ​ជា​បញ្ហា​នៃ​មរណភាព​កុមារ” បាន​វែកញែក​ថា  ប្រទេស​កម្ពុជា​អាច​នឹង​ស្ថិត​នៅ​លើ​គន្លង​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ សហស្សវត្ស​ពាក់ព័ន្ធ​នឹង​មរណភាព​កុមារ  បើ​សិន​ជា​ការ​ផ្ដល់​នូវ​សេវា​សុខភាព​កុមារ  ត្រូវ​បាន​បង្កើន​ឡើង​ឲ្យ​មាន​ភាព​ស្មើគ្នា​ជាង​នេះ​នោះ។ ផ្ទុយ​ទៅវិញ  របាយការណ៍​នេះ​បាន​លើក​ឡើង​ថា គម្លាត​រវាង​អត្រា​កុមារ  នៅ​រស់​ក្នុង​ចំណោម​កុមារ​ក្នុង​គ្រួសារ​អ្នក​មាន  និង​អ្នក​ក្រ​ហាក់​ដូចជា​មាន​ការ​កើន​ឡើង។
យោង​តាម​របាយការណ៍​នោះ​ការ​វិវត្ត​របស់​ប្រទេស​កម្ពុជា  ឆ្ពោះ​ទៅ​រក​ការ​សម្រេច​បាន​នូវ​គោលដៅ​មរណភាព​កុមារ  ដែល​អំពាវនាវ​ឲ្យ​អត្រា​នេះ​ធ្លាក់​ចុះ ២ភាគ៣ រវាង​ពី​ឆ្នាំ ១៩៩០ ...</description>
គ.ជ.ប ចាប់​​ផ្ដើម​នីតិវិធី​ចុះ​ឈ្មោះ​បោះឆ្នោត​​ឆ្នាំ​២០១០
		<description>មន្ត្រី​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ គ.ជ.ប  បាន​ធ្វើការ​​អំពាវនាវ​ ដល់​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ​  និង​អន្តរជាតិ​  ​ដែល​មាន​​បំណង​ចូលរួម​សង្កេតការណ៍​​សម្រាប់​​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​​  និង​ចុះ​ឈ្មោះ​ បោះឆ្នោត​ឆ្នាំ​២០១០​ឲ្យ​ទៅ​ដាក់​ពាក្យ​សុំ​ចុះ​ឈ្មោះ​នៅ​​  គ.ជ.ប។
លោក​ អ៊ឹម​ សួស្ដី ប្រធាន​ គ.ជ.ប បាន​ថ្លែង​​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​  ស្ដី​ពី​ការ​ប្រកាស​​ផ្សព្វផ្សាយ​​តារាង​ ស្ថិតិ​ប្រជាពលរដ្ឋ​  និង​ចំនួន​ការិយាល័យ​បោះឆ្នោត​ នៅ​ទី​ស្ដី​ការ​ គ.ជ.ប​ កាល​ពី​ម្សិលមិញ​ថា​  ការ​ដាក់​ពាក្យ​សុំ​ចុះ​ឈ្មោះ​ធ្វើ​ជា​អ្នក​សង្កេតការណ៍​ជាតិ  អន្តរជាតិ​  សម្រាប់​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​នេះ​  នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៥​កញ្ញា​  ចំណែក​តំណាង​​គណបក្ស​នយោបាយ​នៅ​ថ្ងៃ​ទី​២៣​ ខែ​កញ្ញា​នេះ។
លោក​ អ៊ឹម​ សួស្ដី​ ថ្លែង​ថា​ «យើង​សង្ឃឹម​ថា​  ពួក​គេ​នឹង​យក​ចិត្ត​ទុកដាក់​ សហការ​ល្អ​  ដើម្បី​ជំរុញ​ឲ្យ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ចុះ​ឈ្មោះ​បោះឆ្នោត​  ...</description>
ឆមាស​ទី១ ឆ្នាំ២០១០​ឥណទាន​ផ្ដល់​ដោយ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​មាន​ចំនួន​ជិត ១.៤០០ពាន់លាន​រៀល
		<description>ភ្នំពេញ៖ មន្ត្រី​ជាន់​ខ្ពស់​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​មួយ​រូប​បាន​អះអាង​ថា  គិត​ត្រឹម​ឆមាស​ទី១ ឆ្នាំ២០១០នេះ  ឥណទាន​ផ្ដល់​ដោយ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ  មាន​ទឹកប្រាក់​សរុប​ប្រមាណ​ជិត ១.៤០០ពាន់លានរៀល  (ប្រហែល​៣៣០លានដុល្លារអាមេរិក) ដោយ​បាន​ផ្ដល់​ដល់​អតិថិជន​ចំនួន  ៨៨៩.១៣៦នាក់ ពោល​គឺ​កើន​ឡើង​ចំនួន២៧ភាគរយ និង​៨ភាគរយ  រៀង​គ្នា​ធៀប​នឹង​ដំណាច់​ឆ្នាំ​ឆមាស​ទី១ ឆ្នាំ​២០០៩។
លោកស្រី នាវ ច័ន្ទថាណា  ទេសាភិបាល​រង​នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​នៅ​ក្នុង​ វេទិកា​ជាតិ​សម្រាប់​អភិវឌ្ឍន៍​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃ​ទី៦  ខែ​កញ្ញា នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​ថា  ក្រៅពី​ឥណទាន​ផ្ដល់​ដោយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ  ក៏​មាន​ប្រាក់​បញ្ញើ​សរុប​មាន​ចំនួន៨៦ពាន់លានរៀល  (ប្រហែល​ជា២១លានដុល្លារអាមេរិក)ដែរ ដែល​ទទួល​បាន​ពី​អតិថិជន​ចំនួន  ១១៧.៧៨១នាក់​គឺ​កើន​ឡើង ២៣៦ភាគរយ និង ១០.៥ភាគរយ​រៀង​គ្នា។
លោកស្រី​បន្ត​ថា គិត​មក​ត្រឹម​ឆមាស​ទី១​ឆ្នាំ២០១០  វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​មាន​អាជ្ញាប័ណ្ណ​ចំនួន២១​ក្នុង​នោះ​គ្រឹះស្ថាន​ មីក្រូ​ហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ពី​អតិថិជន​ចំនួន៤  និង​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ  ដែល​បាន​ចុះ​បញ្ជី​នៅ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ចំនួន២៧។  បន្ថែម​លើ​នេះ​ចំនួន​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ...</description>
កម្ពុជា នឹង​អាច​សម្រេច​បាន​ទៅ​តាម​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​លើ​អត្រា​មរណភាព​កុមារ
		<description>ទោះបី​ជា​នៅ​មាន​គម្លាត​គួរ​ឲ្យ​កត់​សម្គាល់  រវាង​គ្រួសារ​អ្នក​ក្រ​និង​អ្នក​មាន  នៅ​ពេល​គេ​និយាយ​ពី​សេវា​សុខភាព​កុមារ​ក្ដី កាលពី ថ្ងៃ​អង្គារ  អ្នក​ជំនាញ​បាន​ថ្លែង​ថា ពួកគេ មាន​សុទិដ្ឋិនិយម​ថា  កម្ពុជា​អាច​នឹង​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​សហ​វត្សរ៍  ពាក់ព័ន្ធ​នឹង​អត្រា​មរណភាព​កុមារ។
គោលដៅ​សកល​បាន​អំពាវនាវ​ឲ្យ​កាត់​បន្ថយ​អត្រា​គោល នៃ​មរណភាព​ពី ១២៤នាក់  ក្នុង​ការ​ផ្ដល់​កំណើត ១ពាន់​លើក ឲ្យ​មក​នៅ​ត្រឹម​៤១នាក់​នៅ​ឆ្នាំ​២០១៥។  ដើម្បី​សម្រេច​បាន​តាម​គោលដៅ​កែប្រែ​ថ្មី​របស់​ប្រទេស​កម្ពុជា  អត្រា​មរណភាព​កុមារ ត្រូវ​ធ្លាក់​មក​នៅ​ត្រឹម​៦៦នាក់  នៅ​ក្នុង​ការ​ផ្ដល់​កំណើត ១ពាន់​លើក។
របាយការណ៍​ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល  Save the Children បាន​លើក​ឡើង​ថា  ការ​វិវត្ត​ថ្នាក់​ជាតិ​ឆ្ពោះ​ទៅ​រក​គោលដៅ​នេះ​មិន​បាន​ដំណើរការ​ស្មើ​ៗ​ គ្នា​ឡើយ ហើយ​បង្ហាញ​ថា  ប្រទេស​កម្ពុជា​បាន​ដើរ​ខុស​គន្លង​មិន​អាច​សម្រេច​បាន​តាម​គោលដៅ​សកល​ឡើយ។
លោកស្រី សារ៉ុន វីលឃីសុន នាយក​ប្រចាំ​ប្រទេស​របស់​អង្គការ Care  International នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ថ្លែង​ថា ទោះបី​លោកស្រី ...</description>
លោក​ ឯក​ សុនចាន់​ ទទួល​បាន​ពាន​រង្វាន់​ឧស្សាហកម្ម​ទឹក​ស្អាត​ ប្រចាំ​ឆ្នាំ​២០១០
		<description>ប្រធាន​រដ្ឋាករ​ទឹក​ស្វយ័ត​រាជធានី​​ភ្នំពេញ​ លោក​ ឯក​ សុនចាន់​  បាន​ទទួល​ពានរង្វាន់​ឧស្សាហកម្ម​ទឹក​ស្អាត​​ស្ដុក​ខ្លុម​  សម្រាប់​ឆ្នាំ​២០១០​ពី​ប្រទេស​ស៊ុយអែត​ កាល​ពី​ថ្ងៃ​​ម្សិលមិញ។
លោក​ ឯក​ សុនចាន់​ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ លោក​មាន​​មោទនភាព​ណាស់​  ដែល​ទទួល​បាន​ពានរង្វាន់​នេះ​ សម្រាប់​​អង្គភាព​របស់​លោក។ លោក​លើក​ឡើង​ថា​  «យើង​បាន​ផ្ដល់​ជា​គំរូ​ដ៏​ល្អ​  សម្រាប់​ការ​អភិវឌ្ឍន៍​ប្រទេស​ដោយ​បាន​ជួយ​ធ្វើ​ឲ្យ​ការ​គិត​របស់​ប្រទេស​ ដទៃ​ មក​លើ​យើង​មាន​​ភាព​ល្អ​ប្រសើរ​ជា​លក្ខណៈ​អន្តរជាតិ​  បន្ទាប់​ពី​យើង​បាន​រួច​ផុត​ពី​សេចក្ដី​វេទនា​  និង​ជំលោះ​ផ្ទៃ​ក្នុង​អស់​ជា​ច្រើន​ទសវត្សរ៍​មក។
លោក​មាន​ប្រសាសន៍​បន្ត​​ទៀត​ថា​ ពានរង្វាន់​  ឧស្សាហកម្ម​ទឹក​ស្អាត​ស្ដុក​ខ្លុម​  សម្រាប់​ឆ្នាំ​២០១០​នេះ​បាន​ធ្វើ​ឲ្យ​អង្គភាព​របស់​លោក​  អាច​ប្រៀប​ស្មើ​ជាមួយ​អង្គភាព​  ​ឧស្សាហកម្ម​ទឹក​ស្អាត​លំដាប់​ថ្នាក់​ពិភពលោក​ដទៃ​ទៀត​​  ហើយ​រឹត​តែ​ជួយ​ជំរុញ​ឆន្ទៈ​របស់​លោក​​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​  ក្នុង​ការ​​សម្រេច​ឲ្យ​បាន​​ទៅ​តាម​គោលដៅ​ នៅ​ពេល​អនាគត។
លោក​ ឯក សុនចាន់​ បាន​ឲ្យ​ដឹង​​ថា​ «ក្រុម​ការងារ​របស់​ខ្ញុំ​  ត្រូវ​បាន​​លើក​ទឹកចិត្ត​​ដោយ​ពានរង្វាន់​​ពិភពលោក​  ប្រកប​ដោយ​កិត្យានុភាព​នេះ​ ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​បន្ត​បេសកកម្ម​ ...</description>
បើក​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​មួយ​ដើម្បី​ទប់ស្កាត់​ការ​រំលោភ​សេពសន្ថវៈ​លើ​ស្ត្រី​និង​កុមារ
		<description>ភ្នំពេញ៖ ជាមួយ​នឹង​ការ​កើន​ឡើង​នៃ​ការ​រំលោភ​សេពសន្ថវៈ​លើ​ស្ត្រី​និង​កុមារ​កាន់តែ​ មាន​ភាព​ព្រៃផ្សៃ​នោះ  ក្រសួង​កិច្ចការ​នារី​បាន​បើក​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​មួយ  ដើម្បី​ពិភាក្សា​រក​មធ្យោបាយ និង​ទប់ស្កាត់​បញ្ហា​រំលោភ​សេពសន្ថវៈ  និង​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​ស្ត្រី​និង​កុមារ​កាលពី​ថ្ងៃ​ទី៧ ខែ​កញ្ញា  ក្រោម​អធិបតីភាព​លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី  ដោយ​មាន​ការ​ចូលរួម​ពី លោកស្រី អ៊ឹង កន្ថាផាវី  រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី តំណាង​ព្រឹទ្ធសភា រដ្ឋសភា ក្រសួង​មហាផ្ទៃ  ក្រសួង​យុត្តិធម៌ និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ៗ​ទៀត។
លោកស្រី អ៊ឹង កន្ថាផាវី បាន​មាន​ប្រសាសន៍​ថា  យោង​តាម​ស្ថិតិ​របស់​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០០៩  សភាពការណ៍​បទល្មើស​កើត​ឡើង​ចំនួន៤៦៨លើក បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០០៨  មាន​ការ​កើន​ឡើង​២១ ,២៤ភាគរយ ដែល​មាន​ចំនួន​តែ​៣៨៦ភាគរយ។  ក្នុង​បទល្មើស​នេះ​រួម​មាន​រំលោភ​សេពសន្ថវៈ ២១៨លើក  រំលោភ​សម្លាប់​ចំនួន​៣លើក​ប៉ុនប៉ង​រំលោភ៦៩លើក បៀតបៀន​កេរខ្មាស១៩លើក  និង​អំពើ​ហិង្សា​ក្នុង​គ្រួសារ១៥៩លើក។
លោកស្រី​រដ្ឋមន្ត្រី​បាន​បន្ត​ថា ...</description>
អ្នក​នយោបាយ​ពិភាក្សា​ពី​វិធានការ​បញ្ចូល​ស្ត្រី​ក្នុង​នយោបាយ
		<description>ភ្នំពេញ៖ គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​ផ្នែក​ទី​៣​ (MDG3)  បាន​ចែង​​អំពី​ការ​លើក​តម្កើង​សមាសភាព​​យេនឌ័រ​  និង​ពង្រឹង​​សិទ្ធិ​អំណាច​ស្ត្រី​ទៅ​ក្នុង​ឆាក​នយោបាយ។  គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍ (Millennium Development Goals)  នឹង​ត្រូវ​ផុត​កំណត់​នៅ​ឆ្នាំ​២០១៥។  រដ្ឋាភិបាល​បាន​ដាក់​​ទិសដៅ​បង្កើន​ចំនួន​ស្ត្រី​នៅ​ក្នុង​ស្ថាប័ន​នយោបាយ​  (រដ្ឋសភា​ និង​ព្រឹទ្ធសភា)  ឲ្យ​បាន​​ដល់​ចំនួន​​៣០ភាគរយ​នៅ​ឆ្នាំ​២០១៥​​នោះ។  ប៉ុន្តែ​​និន្នាការ​ហាក់​បាន​​កំពុង​នៅ​យឺតយ៉ាវ​​នៅ​ឡើយ​  នៅ​ពេល​ដែល​ស្ថាប័ន​នឹង​ត្រូវ​​ឆ្លង​កាត់​ការ​បោះឆ្នោត​​តែ​ម្ដង​ទៀត​ ប៉ុណ្ណោះ​​មុន​ដល់​ឆ្នាំ​២០១៥។
សព្វថ្ងៃ​នេះ​ នៅ​ក្នុង​រដ្ឋសភា​​តំណាងរាស្ត្រ​​ស្ត្រី​មាន​ចំនួន​២៧រូប​  ក្នុង​ចំណោម​អាសនៈ​សរុប​​១២៣​ (ត្រូវ​ជា​​២១ភាគរយ)។  ស្រប​ពេល​ជាមួយ​គ្នា​​នេះ​ក្នុង​ស្ថាប័ន​ព្រឹទ្ធសភា  ដែល​ជា​​សភាជាន់​ខ្ពស់​​  មាន​សមាជិក​ព្រឹទ្ធ​សភា​ជា​ស្ត្រី​តែ​៨​រូប​ប៉ុណ្ណោះ​ក្នុង​ចំណោម​​អាសនៈ​ សរុប​ចំនួន​៦៣ (ស្ត្រី​មាន​១៣ភាគរយ)​។  សមាមាត្រ​នេះ​​នៅ​ទាប​ជាង​កម្រិត​មធ្យម​នៅ​លើ​ពិភពលោក​ និង​នៅ​ក្នុង​តំបន់។   ស្ថាប័ន​ព្រឹទ្ធសភា​ដែល​​ត្រូវ​បោះឆ្នោត​​រៀងរាល់​៥​ឆ្នាំ​ម្ដង​នោះ​នឹង​ ត្រូវ​ឆ្លង​កាត់​​ការ​បោះឆ្នោត​​នីតិកាល​ថ្មី​​ឆ្នាំ​២០១២​ហើយ​រដ្ឋសភា​ដែល​ ត្រូវ​បោះឆ្នោត​រៀងរាល់​៥​ឆ្នាំ​ម្ដង​ដែរ​នោះ​  នឹង​ត្រូវ​ឆ្លងកាត់​​ការ​បោះឆ្នោត​នីតិកាល​ថ្មី​នៅ​ឆ្នាំ​២០១៣។  ដូច្នេះ​ពេលវេលា​ដែល​នៅ​សល់​សម្រាប់​​រដ្ឋសភា​និង​ព្រឹទ្ធសភា​ ...</description>
មន្ត្រី​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រយ័ត្ន ក្នុង​ការ​បង់ពន្ធ​ឆ្នាំ ២០១០ ព្រោះ​មាន​ក្លែង​ក្លាយ
		<description>មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ  កុំ​ឲ្យ​ទិញ​ប័ណ្ណ​បង់ពន្ធ​ផ្លូវ លើ​មធ្យោបាយ​ធ្វើ​ដំណើរ​ក្នុង​ឆ្នាំ២០១០  នៅ​កន្លែង​ផ្សេង ក្រៅពី​ភ្នាក់ងារ​មន្ត្រី​ពន្ធដារ  របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ដែល​ត្រូវ​បាន​កំណត់​ទីតាំង​រួច​ហើយ  ដើម្បី​ជៀសវាង​ការ​ទិញ​ប៉ះ​ប័ណ្ណ​បង់ពន្ធ​ក្លែងក្លាយ។
ការ​អំពាវនាវ​នេះ  បាន​កើត​ឡើង​ក្រោយពី​សមត្ថកិច្ច​ខណ្ឌ​ចំការមន​កាលពី​ថ្ងៃ​ទី០៦ សីហា  ចាប់​បាន​ជន​សង្ស័យ​ពីរ​នាក់  ដែល​បាន​ធ្វើ​សកម្មភាព​លក់​បង្កាន់​ដៃ​បង់ពន្ធ​ផ្លូវ​ក្លែងក្លាយ ឆ្នាំ២០១០  ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់។
អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ កាលពី​ថ្ងៃ​ទី ១៦  ខែ​សីហា ឆ្នាំ២០១០ ដែល​ត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី២០ ខែ​តុលា ឆ្នាំ២០១០  បើ​ពុំនោះ​ទេ នាយកដ្ឋាន​នេះ នឹង​ធ្វើការ​ផាក​ពិន័យ។
លោក គង់ វិបុល រដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ  បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ម្សិលមិញ​ថា ក្រសួង​សេដ្ឋកិច្ច  នឹង​ធ្វើការ​ពង្រឹង​ការ​ផ្សព្វផ្សាយ​ទៅ​ដល់​ប្រជាពលរដ្ឋ  ឲ្យ​ទិញ​បង្កាន់​ដៃ​បង់ពន្ធ លើ​មធ្យោបាយ​ធ្វើ​ដំណើរ​ពី​មន្ត្រី​ពន្ធដារ ...</description>
ក្រសួង​​នឹង​លុបចោល​ការ​សិក្សា​តាម​កម្មវិធី​កម្រិត​ខ្ពស់
		<description>ក្រសួង​អប់រំ​​យុវជន​និង​កីឡា​ បាន​ថ្លែង​ថា​ ក្រសួង​នឹង​លុបចោល​ការ​សិក្សា  តាម​កម្មវិធី​​កម្រិត​ខ្ពស់​​ចេញ​ពី​កម្មវិធី​សិក្សា​ថ្នាក់​ជាតិ​  នៅ​តាម​វិទ្យាល័យ​ទូទាំង​ប្រទេស​ចេញ​ដោយ​អនុញ្ញាត​ឲ្យ​សិស្ស​ទាំងអស់​  សិក្សា​តាម​កម្មវិធី​ដែល​មាន​១០​មុខ​វិជ្ជា​ដូចៗ​គ្នា​វិញ។
ដោយ​ត្រូវ​បាន​អនុវត្ត​ជា​លើក​ដំបូង​នៅ​ឆ្នាំ​២០០៨​  ទៅ​លើ​សិស្ស​ថ្នាក់​ទី​១០​ កម្មវិធី​សិក្សា​កម្រិត​ខ្ពស់​  អនុញ្ញាត​ឲ្យ​សិស្ស​ផ្ដោត​ពេលវេលា​នៃ​ការសិក្សា​​រយៈពេល​២៤ម៉ោង​  ក្នុង​មួយ​សប្ដាហ៍​របស់​ពួក​គេ​ តែ​ទៅ​លើ​មុខ​វិជ្ជា​អាទិភាព​ចំនួន​៥​គឺ​  គណិតវិទ្យា រូបវិទ្យា​ គីមីវិទ្យា​ ជីវវិទ្យា​ និង​អក្សរសាស្ត្រខ្មែរ។  សិស្ស​ដែល​សិក្សា​តាម​កម្មវិធី​កម្រិត​មូលដ្ឋាន  ត្រូវ​សិក្សា​មុខវិជ្ជា​ទាំង​នេះ​ ព្រម​​ជា​មួយ​នឹង​មុខ​វិជ្ជា​ដទៃ​ទៀត​  ដែល​រួម​មាន​ភូមិវិទ្យា​ ប្រវត្តិវិទ្យា​ ផែនដីវិទ្យា​ ភាសា​អង់គ្លេស​  និង​ពលរដ្ឋវិជ្ជា។
លោក​ អ៊ូ​ អេង​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អប់រំ​  បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា​  ការ​សម្រេច​ចិត្ត​​ឈប់​អនុវត្ត​កម្មវិធី​សិក្សា​កម្រិត​ខ្ពស់​  គឺ​ដោយសារ​តែ​មាន​ការ​ពិបាក​ ក្នុង​ការ​ឆ្លុះ​​បញ្ចាំង​មេរៀន​កម្រិត​ខ្ពស់​  នៅ​ក្នុង​ការ​ប្រឡង​កម្រិត​ជាតិ​ នៅ​ថ្នាក់​ការ​ប្រឡង​កម្រិត​ជាតិ​  នៅ​ថ្នាក់​ទី​១២​នៅ​ក្នុង​ប្រទេស​នេះ។ ...</description>
អង្គការ​ជាតិ​និង​អន្តរជាតិ​​ចូលរួម​ប្រជុំ​ទប់ស្កាត់​​អំពើហិង្សា​ក្នុង​គ្រួសារ
		<description>រាជធានីភ្នំពេញ៖ អង្គការ​សន្តិភាព​ និង​អភិវឌ្ឍន៍​ហៅ​កាត់​ថា​ PYD  បាន​រៀបចំ​កិច្ច​ប្រជុំ​ ស្ដី​ពី​យុទ្ធនាការ​ទំនាក់ទំនង​រួម​គ្នា​  ដើម្បី​ទប់ស្កាត់​អំពើហិង្សា​ក្នុង​គ្រួសារ​នៅ​ប្រទេស​កម្ពុជា​ដែល​កិច្ច​ ប្រជុំ​នោះ​បាន​ប្រព្រឹត្ត​ធ្វើ​ឡើង ​កាល​ពី​ថ្ងៃ​ទី​៧​កញ្ញា  នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា។  កិច្ច​ប្រជុំ​នេះ​មាន​អ្នក​ចូល​រួម​ចំនួន​ជិត​១០០នាក់​មក​ពី​បណ្ដា​អង្គការ​ ជាតិ​ និង​អន្តរជាតិ​ក្នុង​ប្រទេស​កម្ពុជា។
យុទ្ធនាការ​ទំនាក់ទំនង​រួម​គ្នា​នេះ​មាន​គោលបំណង​  ដើម្បី​បង្កើន​ការ​យល់​ដឹង​អំពី​ការ​ទប់ស្កាត់​អំពើហិង្សា​ក្នុង​គ្រួសារ​  (DV) ថ្នាក់​ជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​  ដែល​ផ្ដោត​សំខាន់​លើ​បុរស​ដើម្បី​អញ្ជើញ​ពួក​គាត់​ក្នុង​ការ​ផ្ដួចផ្ដើម​ គំនិត​ និង​ចាត់​វិធានការ​សមស្រប​ចំពោះ​បញ្ហា​ខាងលើ។ យុទ្ធនាការ​នេះ​  នឹង​បង្កើត​ឲ្យ​មាន​សារ​មួយ​ដ៏​​មាន​ប្រសិទ្ធភាព​  និង​ច្បាស់លាស់​អាច​យល់​បាន​សម្រាប់​ប្រជាជន​ទូទៅ​  ជា​ពិសេស​បុរស​ដែល​មិន​ចេះ​អក្សរ។
យុទ្ធនាការ​ទំនាក់ទំនង​រួម​គ្នា​​ដំណាក់កាល​​ទី​១​  ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គម្រោង​រយៈពេល​៥​ឆ្នាំ​  ដែល​សម្របសម្រួល​ដោយ​អង្គការ​សន្តិភាព និង​អភិវឌ្ឍន៍​ (PyD)។  គោលដៅ​នៃ​គម្រោង​នេះ​គឺ​ដើម្បី​អនុវត្ត​ក្នុង​រយៈពេល​វែង​ជាមួយ​សារ​ដ៏​ ច្បាស់លាស់​ក្នុង​គោលបំណង​ដើម្បី​បង្កើន​ការ​យល់​ដឹង​  និង​ផ្លាស់ប្ដូរ​ឥរិយាបថ​ និង​អត្តចរិត​របស់​ប្រជាជន​ទូទៅ​  ទាក់ទង​នឹង​ការ​ទប់ស្កាត់​អំពើហិង្សា​ក្នុង​គ្រួសារ​ប្រឆាំង​នឹង​ស្ត្រី​  (VAW)។
លទ្ធផល​នៃ​ដំណាក់កាល​ទី​១​  ...</description>