After the rain falls
By Chandara Tith Bravo! I found the way to enjoy my life and work in Germany. I have been here 6 week 5 days 3 hours. I get used to most of the things and I feel that I can … Continue reading ![]()
By Chandara Tith Bravo! I found the way to enjoy my life and work in Germany. I have been here 6 week 5 days 3 hours. I get used to most of the things and I feel that I can … Continue reading ![]()
ដំណើរការ ផែនការកសាង ផ្លូវកម្ពុជា ភ្នំពេញ៖ ការជួសជុលផ្លូវដែកពីស្ថានីយរថភ្លើងនៅភ្នំពេញ ត្រង់ចំណុចផ្លូវបំបែកចំណុច PK9+400 ដល់ស្ថានីយទូកមាស ក្នុងខេត្តកំពត នាពេលនេះសម្រេចបានលទ្ធផល ៦០ភាគរយ។ តាមគម្រោងផ្លូវដែកនេះនឹងបើកដំណើរការធ្វើអាជីវកម្មឲ្យរថភ្លើង ឆ្លងកាត់ពីភ្នំពេញទៅខេត្តកំពត នៅក្នុងខែតុលាឆ្នាំ២០១០។ នេះបើតាមការបញ្ជាក់របស់លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងបទសម្ភាសន៍ជាមួយនឹងស្ថានីយទូរទស្សន៍ជាតិកម្ពុជា កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១០។ លោក ត្រាំ អ៊ីវតឹក បានមានប្រសាសន៍ថា គម្រោងជួសជុលផ្លូវដែកភ្នំពេញ-ផ្លូវបំបែក ដល់ស្ថានីយទូកមាសក្នុងខេត្តកំពតនោះ ស្ថិតនៅក្នុងគម្រោងជួសជុលស្ដារផ្លូវដែកភ្នំពេញទៅខេត្តព្រះសីហនុ ដែលមានប្រវែងសរុប២៦៦គីឡូម៉ែត្រ។ ការស្ដារជួសជុលនេះចែកជាពីរដំណាក់កាល។ ទី១- ភ្នំពេញផ្លូវបំបែកដល់ស្ថានីយទូកមាស និងទី២- ស្ថានីយទូកមាសក្នុង ខេត្តកំពត ដល់ស្ថានីយខេត្តព្រះសីហនុ ដែលមកដល់ពេលនេះទទួលបានលទ្ធផល១៩ភាគរយ ហើយគ្រោងនឹងបញ្ចប់នៅក្នុងខែឧសភាឆ្នាំ២០១១។ ដំណើរការស្ដារជួសជុលផ្លូវដែក អំពីគម្រោងជួសជុលផ្លូវដែកទាំងអស់របស់កម្ពុជាត្រូវបានលោក រដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក លើកឡើងថា មានការយឺតយ៉ាវបន្តិច ដោយកន្លងមកត្រូវរង់ចាំការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទាន រវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនឯកជន។ ដូចនេះក្រុមហ៊ុនម៉ៅការសាងសង់ត្រូវរង់ចាំមើលកិច្ចព្រមព្រៀងនោះ។ គម្រោងជួសជុលផ្លូវដែកមាន៣ដំណាក់កាល។ ទី១- ភ្នំពេញ-ខេត្តព្រះសីហនុ [...]![]()
ភ្នំពេញ៖ ម្ចាស់ជំនួយសម្រាប់កម្មវិធីសម្ព័ន្ធភាពប្រែប្រួល អាកាសធាតុកម្ពុជា រួមមានសហភាពអឺរ៉ុប អង្គការដានីដារបស់រដ្ឋាភិបាលដាណឺម៉ាក អង្គការស៊ីដា របស់រដ្ឋាភិបាលស៊ុយអ៊ែត និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិបានរួមគ្នាផ្ដល់វិភាគទានសរុបជា ទឹកប្រាក់ចំនួន៨លាន៩សែនដុល្លារសម្រាប់អនុវត្តរយៈពេល៣ឆ្នាំចាប់ ពីឆ្នាំ២០១០ដល់២០១២។ ការប្រកាសផ្ដល់វិភាគទាននេះត្រូវបានធ្វើឡើងនៅក្នុង អង្គសិក្ខាសាលាស្ដីពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុ កម្ពុជា ដែលមានការចូលរួមដោយលោក រ៉ាហ្វាអ៊ែលដូឆាយម៉ូរ៉េនណូ ភារធារីនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា លោកស្រីនាយករងកម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិប្រចាំកម្ពុជា និងអស់លោក លោកស្រី អគ្គរាជទូត រដ្ឋទូត និងតំណាងដៃគូអភិវឌ្ឍន៍ ព្រមទាំងអនុប្រធាន និងសមាជិកនៃគណៈកម្មាធិការជាតិគ្រប់គ្រងការប្រែប្រួលអាកាសធាតុ។ សិក្ខាសាលានេះប្រព្រឹត្តឡើងក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី ម៉ុក ម៉ារ៉េត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងការប្រែប្រួលអាកាសធាតុកាល ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១០ នៅសណ្ឋាគារកាំបូឌីយ៉ាណា។ ថ្លែងក្នុងឱកាសបើកសិក្ខាសាលា លោកទេសរដ្ឋមន្ត្រី ម៉ុក ម៉ារ៉េត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងតែបំពេញភារកិច្ចនៅក្នុងដំណាក់កាលមួយ ដែលបញ្ហាប្រែប្រួលអាកាសធាតុបាននិងកំពុងតែកើនឡើងយ៉ាងធ្ងន់គឺជា កត្តាដែលត្រូវតែយកចិត្តទុកដាក់បំផុតនៅក្នុងរបៀបវារៈនៃការ អភិវឌ្ឍន៍ជាតិ។ លោកទេសរដ្ឋមន្ត្រីមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលកម្ពុជាបានយល់យ៉ាងច្បាស់ពីបញ្ហាប្រឈមថ្មីនេះ ហើយក្នុងនាមជាសមាជិកនៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការ ប្រែប្រួលអាកាសធាតុ និងពិធីសារក្យូតូកម្ពុជាកំពុងតែខិតខំប្រឹងប្រែងបំពេញកាតព្វកិច្ច របស់ខ្លួននៅក្រោមអនុសញ្ញាអន្តរជាតិនេះ ក៏ដូចជាបានចាត់វិធានការនានាជាច្រើនដើម្បីឆ្លើយតបនឹងបញ្ហា ប្រែប្រួលអាកាសធាតុទាំងនៅក្នុងប្រទេស ក៏ដូចនៅលើឆាកអន្តរជាតិ។ នៅក្នុងកិច្ចប្រជុំកំពូលលើកទី១៥ នៃបណ្ដាភាគីជាសមាជិកនៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការ ប្រែប្រួលអាកាសធាតុ [...]![]()
ផែនការកសាងប្រព័ន្ធផ្លូវដែកដ៏ធំមហិមាមួយ តភ្ជាប់បណ្ដាញគមនាគមន៍សម្រាប់មនុស្សជាង៣០០លាននាក់ រស់នៅតាមទន្លេមេគង្គ ត្រូវបានគេអនុម័តកាលពីថ្ងៃសុក្រ។ រដ្ឋមន្ត្រីកម្ពុជា ចិន ឡាវ ភូមា ថៃ និងវៀតណាម បានអនុម័តផែនការនោះហើយ ដោយពួកគេចាត់ទុកថា ជា «ការបោះជំហានទៅមុខយ៉ាងសំខាន់មួយឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រព័ន្ធ ផ្លូវដែករួមគ្នា»។ ក្រៅពីផ្លូវមួយខ្សែ ដែលតភ្ជាប់រវាងចិន និងវៀតណាម ប្រព័ន្ធផ្លូវដែកថ្នាក់ជាតិ តភ្ជាប់ប្រទេស៦នេះមិនជាប់គ្នារហូតនោះទេដោយប្រទេសឡាវមួយ មិនមានបណ្ដាញផ្លូវដែកឡើយ។ ផែនការនោះបានលើកឡើងនូវមធ្យោបាយ៤យ៉ាង ដែលគេអាចយកមកប្រើនៅក្នុងការភ្ជាប់ជាប្រព័ន្ធផ្លូវដែកនេះ ហើយបានឲ្យដឹងទៀតថា បណ្ដាញផ្លូវនោះទំនងជាលាតសន្ធឹងពីក្រុងបាងកកមកភ្នំពេញបន្ទាប់មក ពីហូជីមិញទៅហាណូយ ហើយចុងបញ្ចប់ក៏ទៅដល់ណានមីញ និងគូនមីញ ដោយភាគច្រើនប្រើប្រាស់ផ្លូវមានស្រាប់ ឬមួយផ្លូវដែលកំពុងសាងសង់។ លោក Lawrence Greenwood អនុប្រធានធនាគារ ADB បានប្រាប់ក្រុមអ្នកយកព័ត៌មានថា «យើងគិតថា វាជាការសមហេតុផលក្នុងការកសាងកំណាត់ណាមួយនៃបណ្ដាញផ្លូវនេះឲ្យ បានមុនឆ្នាំ២០២០។ន័យនេះ វាបង្ហាញឲ្យយើងឃើញថា ផែនការនេះពិតជាធំមហិមា និងប្រកបដោយមហិច្ឆតាខ្លាំងណាស់»។ ផែនការប្រព័ន្ធផ្លូវដែក ដែលមាន២៥ទំព័រនេះបានឲ្យដឹងថា កំណាត់ផ្លូវតែមួយគត់ ដែលដាច់នោះអាចនឹងនៅចន្លោះរវាងក្រុងហូជីមិញ និងក្រុងភ្នំពេញ ដោយគេបានប៉ាន់ស្មានថា អាចចំណាយប្រហែល ១,០៩ពាន់លានដុល្លារ ដើម្បីបញ្ចប់ការសាងសង់ទាំងមូល។ នេះមិនទាន់រាប់បញ្ចូលទឹកប្រាក់ជិត៧ពាន់លានដុល្លារនៅក្នុង មូលនិធិបន្ថែម ដែលគេត្រូវការសម្រាប់យកមកកែលំអកំណាត់ផ្លូវដែកមានស្រាប់នោះ ទេ។ [...]![]()
មន្ត្រីសហប្រជាជាតិ UNFPA ប្រចាំនៅកម្ពុជាមានប្រសាសន៍ថា កម្ពុជាកំពុងដើរលើផ្លូវដ៏ត្រឹមត្រូវមួយ ដើម្បីឈានទៅសម្រេចបានគោលដៅអភិវឌ្ឍន៍សហស្សវត្សទី៥ គឺពាក់ព័ន្ធនឹងអត្រាស្លាប់កុមារនិងមាតា។ លោកស្រី Alice Levisay ប្រធានមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជនហៅកាត់ (UNFPA) ប្រចាំនៅកម្ពុជាបានថ្លែងជម្រាបប្រាប់ដល់លោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុថា ពិភពលោកទាំងមូល ប្រទេសកំពុងអភិវឌ្ឍន៍ក្ដី គឺមានការលំបាកដូចគ្នាក្នុងការអនុវត្តន៍ដើម្បីឈានទៅសម្រេច គោលដៅអភិវឌ្ឍន៍សហស្សវត្សទី៥ គឺពាក់ព័ន្ធនឹងអត្រាស្លាប់កុមារ និងមាតានេះ។ ប្រទេសកម្ពុជាបច្ចុប្បន្នក៏មានការលំបាក និងមិនទាន់សម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សទី៥នេះដែរ គឺតួលេខនៃអត្រាស្លាប់របស់កុមារ និងមាតានៅកម្ពុជាស្ថិតនៅឆ្ងាយ បើប្រៀបធៀបនឹងតួលេខដែលកម្ពុជាបានកំណត់ទុកកាលពី៥ឆ្នាំមុន។ លោកស្រី Alice Levisay ប្រធាន UNFPA មានប្រសាសន៍ថា ទោះបីយ៉ាងណាក៏ដោយ កម្ពុជាកំពុងដើរលើមាគ៌ាមួយដ៏ត្រឹមត្រូវ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សទី៥ គឺពាក់ព័ន្ធនឹងអត្រាស្លាប់កុមារ និងមាតានេះ។ ដោយកម្ពុជាបានបណ្ដុះបណ្ដាលឆ្មបជំនាញឈានទៅដល់ការកាត់បន្ថយការ ឆ្លងទន្លេដោយប្រពៃណី គឺការឆ្លងទន្លេដោយឆ្មបបុរាណ។ ក្រៅពីនេះកម្ពុជាបានកសាងមជ្ឈមណ្ឌលសុខភាពជាច្រើន ក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ។ កម្ពុជាបានកែលំអ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើនមានផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវជនបទដែលសម្រួលចរាចរប្រជាជនជាពិសេសគឺការធ្វើដំណើរ របស់អ្នកជំងឺ។ លោកស្រី Alice Levisay ប្រធាន UNFPA ដែលនឹងបញ្ចប់បេសកកម្មនៅកម្ពុជានៅចុងខែសីហាឆ្នាំ២០១០នេះមាន ប្រសាសន៍ទៀតថា មូលនិធិសហប្រជាជាតិសម្រាប់ [...]![]()
បន្ទាប់ពីបានទទួលស្គាល់ ជាផលិតផលសម្គាល់ទីតាំងភូមិសាស្ត្រ GI រួចមក ម្រេចកំពត ត្រូវបានលក់អស់ពីស្ដុកនៅកម្ពុជាក្នុងរយៈពេលប៉ុន្មានខែនេះ។ នេះបើតាមមន្ត្រីរបស់ក្រសួងពាណិជ្ជកម្ម។ លោក ងួន ឡាយ ប្រធានសមាគមកសិករម្រេចកំពត (KPFA) បានឲ្យដឹងថា មុនពេលត្រូវចាត់ចូលជាផលិតផលសម្គាល់ទីតាំងភូមិសាស្ត្រ (GI) ដោយក្រសួងពាណិជ្ជកម្មកាលពីខែមីនា ផលិតផលនេះមិនធ្លាប់លក់អស់ពីស្ដុកឆាប់រហ័សដូច្នោះឡើយ៖ “នៅពេលដែលយើងទទួលបានGI មានការបញ្ជាទិញជាច្រើន ក្នុងកំឡុងពេលនេះ។ យើងបានលក់ផលិតផលរបស់យើងអស់ពីស្ដុកក្នុងរយៈពេលខ្លីប៉ុណ្ណោះ”។ GI ជាស្តង់ដារដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ដើម្បីការពារកម្មសិទ្ធិបញ្ញារបស់ផលិតផលដែលមានទំនាក់ទំនងទៅនឹង តំបន់ទីតាំងភូមិសាស្ត្រ។ ស្ថានភាពស្រដៀងគ្នានេះ ក៏បានផ្ដល់ដល់ស្រា Champagne នៅក្នុងប្រទេសបារាំងផងដែរ។ រហូតដល់ពេលដែលម្រេចកំពតទទួលបាន GI ជាផ្លូវការ កាលពីខែមីនា ម្រេចកំពតមានប្រជាប្រិយភាពយ៉ាងខ្លាំង ជាហេតុធ្វើឲ្យតម្លៃម្រេចនៅតំបន់នេះ ក៏ឡើងថ្លៃផងដែរ កាលពីចុងខែមករា។ លោក ឡៅ រាសី ប្រធានការិយាល័យ GI របស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ការងារ និងប្រាក់ដែលចំណាយ ដើម្បីទទួលបាន GI សម្គាល់ផលិតផលនេះ ពិតជាមានតម្លៃខ្លាំងណាស់ ហើយវាក៏ផ្ដល់នូវអត្ថប្រយោជន៍ដល់កសិករដាំម្រេចផងដែរ៖ “ខ្ញុំគិតថា អត្ថប្រយោជន៍ដោយផ្ទាល់ បានទៅលើកសិករដោយសារកសិករសប្បាយរីករាយនឹងតម្លៃកើនឡើង និងការបន្ថែមតម្លៃលើផលិតផល [...]![]()
By Tith Chandara I want to enjoy my favorite stuffs, but while I am working on it, I feel that it’s not so interesting for me and I can’t entirely enjoy it. This year the Department of Media and Communication (DMC) selected me with four other … Continue reading ![]()
Written by: Chim Linna The martial art of Bokator was created more than 1000 years ago, even before the Angkorian period, and it has approximately 8000 to 10000 techniques. But in this day and age, most Cambodian people know almost nothing about this great martial art, others do not even believe that we have a [...]
កាលពីថ្ងៃម្សិលមិញ អ្នកជំនាញនៅសិក្ខាសាលាសេដ្ឋកិច្ចដែលមានការចូលរួមពីមន្ត្រីជាន់ ខ្ពស់ក្នុងជួររដ្ឋាភិបាល បានឲ្យដឹងថា កម្ពុជា អាចសម្រិតសម្រាំងថែមទៀតក្នុងការជ្រើសរើសការវិនិយោគផ្ទាល់ពីបរទេស (FDI) ប៉ុន្តែវិស័យផលិតកម្មរបស់កម្ពុជាត្រៀមទទួលបានអត្ថប្រយោជន៍ពីការ កើនឡើងកម្រៃពលកម្មនៅប្រទេសចិន។ លោក គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមទាំងមន្ត្រីមកពីធនាគារជាតិនៃកម្ពុជានឹងអ្នកជំនាញ សេដ្ឋកិច្ចបានចូលរួមនៅក្នុងសិក្ខាសាលាស្ដីពីម៉ាក្រូសេដ្ឋកិច្ច ដែលរៀបចំឡើងដោយគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចរបស់អង្គការសហប្រជាជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (UNESCAP) នៅទីក្រុងភ្នំពេញ។ ក្នុងអំឡុងបទបង្ហាញនៅក្នុងសិក្ខាសាលានោះអ្នកស្រី ដូ ហុងហាញ់ (Do Hong Hanh) តំណាងមកពីវិទ្យាស្ថានលទ្ធភាពប្រកួតប្រជែងអាស៊ីប្រចាំនៅវៀតណាម បានលើកឡើងថា «រដ្ឋាភិបាល[កម្ពុជា] ចាំបាច់ត្រូវសម្លឹងមើលទៅលើប្រភេទអាជីវកម្មណាដែលប្រទេសរបស់ខ្លួន ចង់បាន ហើយត្រូវវិនិយោគទាក់ទងនឹងអាជីវកម្មនោះ»។ ដោយចាត់ទុកផលិតភាពនៃកម្លាំងពលកម្មជាគន្លឹះសម្រាប់សម្របសម្រួល ពាណិជ្ជកម្ម អ្នកស្រី ដូ ហុងហាញ់ បានបញ្ជាក់ថា ការសម្រិតសម្រាំងក្នុងការជ្រើសប្រភេទវិនិយោគផ្ទាល់ពីបរទេសអាច ជួយកម្ពុជា បង្កើនលទ្ធភាពប្រកួតប្រជែងពាណិជ្ជកម្ម។ អ្នកស្រី បានលើកឡើងថា «មិនសំខាន់ទេថា តើចំនួន [វិនិយោគផ្ទាល់ពីបរទេស] មានចំនួនប៉ុន្មានទេ ប៉ុន្តែសំខាន់គឺថា តើការវិនិយោគផ្ទាល់ពីបរទេសប្រភេទអ្វីហើយជះឥទ្ធិពលមកលើ [ផលិតភាព] ប៉ុនណាដែរ»។ អ្នកស្រី បានផ្ដល់យោបល់ថា មេដឹកនាំរបស់កម្ពុជា គួរផ្លាស់ប្ដូរពីវិធីសាស្ត្រផ្ដោតលើការធ្វើពាណិជ្ជកម្មតាមបែប [...]![]()
ភ្នំពេញ៖ មន្ត្រីជំនាញនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានអះអាងឲ្យដឹងថា ជំងឺផ្ដាសាយប្រភេទថ្មី A/H1N1 បានកើនឡើងដល់ ៥៨៣ករណីនៅក្នុងសប្ដាហ៍ទី២៥នេះ។ លោកវេជ្ជបណ្ឌិត សុខ ទូច ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានប្រាប់មជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិលតាមទូរស័ព្ទនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១០ថា «ជំងឺផ្ដាសាយប្រភេទថ្មី A/H1N1 បានកើនឡើងដល់ ៥៨៣ករណី»។ លោកបានបន្ថែមថា នៅក្នុងសប្ដាហ៍ទី២៥នេះមានអ្នកឆ្លងជំងឺផ្ដាសាយប្រភេទថ្មីនេះ មានចំនួន១០ករណី ចំណែកអ្នកស្លាប់ដោយសារជំងឺមិនមានការកើនឡើងនោះទេ គឺនៅមានចំនួន៦ករណីដដែល។ លោកវេជ្ជបណ្ឌិតប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានលើកឡើង ថា អ្នកបានឆ្លងជំងឺខាងលើនេះ គឺជាប្រជាជនដែលកំពុងរស់នៅជាយរាជធានីភ្នំពេញ និងក្នុងខេត្តមួយចំនួនទៀតនៃប្រទេសកម្ពុជា។ លោកបានបន្តថា នៅទូទាំងប្រទេសកម្ពុជាមានខេត្ត-ក្រុងចំនួន១៥ហើយឆ្លងជំងឺខាងលើ នេះ គឺមាននៅរាជធានីភ្នំពេញ ខេត្ត សៀមរាប កណ្ដាល តាកែវ កំពង់ស្ពឺ បាត់ដំបង កំពង់ឆ្នាំង ស្វាយរៀង កំពង់ចាម មណ្ឌលគីរី កំពត ព្រៃវែង បន្ទាយមានជ័យ កំពង់ធំ និងខេត្តឧត្តរមានជ័យ។ លោកវេជ្ជបណ្ឌិត សុខ ទូច បានបន្តថា បើទោះបីជា ជំងឺផ្ដាសាយប្រភេទថ្មី A/H1N1 មានចំនួនកើនឡើងតិចយ៉ាងណាក៏ដោយតែប្រជាពលរដ្ឋត្រូវតែយកចិត្ត [...]![]()