After the rain falls

By Chandara Tith Bravo! I found the way to enjoy my life and work in Germany. I have been here 6 week 5 days 3 hours. I get used to most of the things and I feel that I can … Continue reading

ផ្លូវ​រថភ្លើង​ពី​ភ្នំពេញ​ទៅ​​ទូក​មាស​ក្នុង​ខេត្ត​កំពត​​បើក​ដំណើរការ​នៅ​ខែ​តុលា​ខាង​មុខ

ដំណើរការ​ ផែនការ​​កសាង​ ផ្លូវ​កម្ពុជា

ភ្នំពេញ៖ ការ​ជួសជុល​ផ្លូវ​ដែក​ពី​ស្ថានីយ​រថភ្លើង​នៅ​ភ្នំពេញ​ ត្រង់​ចំណុច​ផ្លូវ​​បំបែក​ចំណុច​ PK9+400 ​ដល់​ស្ថានីយ​ទូក​មាស​ ក្នុង​ខេត្ត​កំពត​ នា​ពេល​នេះ​សម្រេច​បាន​លទ្ធផល​ ៦០ភាគរយ។ តាម​គម្រោង​ផ្លូវ​ដែក​នេះ​នឹង​​បើក​ដំណើរការ​ធ្វើ​អាជីវកម្ម​ឲ្យ​រថភ្លើង​ ឆ្លង​កាត់​ពី​ភ្នំពេញ​ទៅ​ខេត្ត​កំពត​ នៅ​ក្នុង​ខែ​តុលា​ឆ្នាំ​២០១០។ នេះ​បើ​តាម​​​ការ​បញ្ជាក់​​របស់​លោក​ ត្រាំ​​ អ៊ីវតឹក​ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​​នឹង​ស្ថានីយ​ទូរទស្សន៍​ជាតិ​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​១​ ខែ​សីហា​ ឆ្នាំ​២០១០។

លោក ត្រាំ​ អ៊ីវតឹក​ បាន​មាន​ប្រសាសន៍​ថា គម្រោង​​ជួសជុល​ផ្លូវ​ដែក​ភ្នំពេញ-ផ្លូវ​បំបែក​ ដល់​ស្ថានីយ​ទូក​មាស​ក្នុង​​ខេត្ត​កំពត​នោះ​ ស្ថិត​នៅ​ក្នុង​គម្រោង​ជួសជុល​ស្ដារ​ផ្លូវ​ដែក​ភ្នំពេញ​ទៅ​ខេត្ត​​ព្រះសីហនុ ​ ដែល​មាន​​ប្រវែង​សរុប​២៦៦គីឡូម៉ែត្រ។ ការ​ស្ដារ​ជួសជុល​នេះ​ចែក​ជា​ពីរ​​ដំណាក់កាល។ ទី​១- ភ្នំពេញ​ផ្លូវ​បំបែក​ដល់​ស្ថានីយ​ទូក​មាស​ និង​ទី​២- ស្ថានីយ​ទូក​មាស​ក្នុង​ ​​ខេត្ត​កំពត​ ដល់​ស្ថានីយ​ខេត្ត​​ព្រះសីហនុ​ ដែល​មក​ដល់​ពេល​នេះ​ទទួល​បាន​លទ្ធផល​១៩ភាគរយ​ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ក្នុង​ខែ​ឧសភា​ឆ្នាំ​២០១១។

ដំណើរការ​ស្ដារ​ជួសជុល​ផ្លូវ​ដែក

អំពី​គម្រោង​ជួសជុល​ផ្លូវ​ដែក​ទាំងអស់​របស់​កម្ពុជា​ត្រូវ​បាន​លោក​ រដ្ឋមន្ត្រី​ ត្រាំ​ អ៊ីវតឹក លើក​ឡើង​​ថា​ មាន​ការ​​យឺតយ៉ាវ​បន្តិច​ ដោយ​កន្លង​មក​ត្រូវ​រង់ចាំ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សម្បទាន​​ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រុមហ៊ុន​ឯកជន។ ដូចនេះ​ក្រុមហ៊ុន​ម៉ៅការ​សាងសង់​ត្រូវ​រង់ចាំ​មើល​កិច្ច​​ព្រមព្រៀង​នោះ។

គម្រោង​ជួសជុល​ផ្លូវដែក​មាន​៣​ដំណាក់កាល។ ទី​១- ភ្នំពេញ-ខេត្ត​ព្រះសីហនុ​ មាន​ប្រវែង​ ២៦៦គីឡូម៉ែត្រ​​ដែល​មាន​ពី​ភ្នំពេញ​ដល់​ស្ថានីយ​ទូក​មាស​ក្នុង​ខេត្ត​កំពត​ និង​ស្ថានីយ​ទូក​មាស​ដល់​ស្ថានីយ​ខេត្ត​ព្រះសីហនុ។ ទី​២- ភ្នំពេញ-សិរីសោភ័ណ​ ដែល​ចែក​ជា​ពីរ​ដំណាក់កាល​ គឺ​សិរីសោភ័ណ-ប៉ោយប៉ែត​ ជាប់​ព្រំដែន​ថៃ​ ដែល​សព្វថ្ងៃ​កំពុង​ដំណើរការ​ធ្វើប្រព័ន្ធ​លូ​ ហើយ​គ្រោង​នឹង​បញ្ចប់​ក្នុង​ឆ្នាំ​២០១១​ និង​​ពី​ភ្នំពេញ​ទៅ​សិរីសោភ័ណ​ ក្នុង​ខេត្ត​បន្ទាយមានជ័យ​ កំពុង​រៀបចំ​ការដ្ឋាន​ និង​ផលិត​លូ​សម្រាប់​ដាក់​តាម​ផ្លូវ​ដែក​ ហើយ​គ្រោង​នឹង​បញ្ចប់​ក្នុង​ឆ្នាំ​២០១២។ ទី​៣- ស្ថានីយ​សំរោង​ គ្រោង​នឹង​បញ្ចប់​ក្នុង​ឆ្នាំ​២០១៣។

លោក​រដ្ឋមន្ត្រី​ ត្រាំ​ អ៊ីវតឹក​ បាន​បន្ថែម​ថា​ ការងារ​ស្ដារ​ឡើង​វិញ​នូវ​ផ្លូវ​ដែក​នេះ​ ត្រូវ​ចំណាយ​ថវិកា​សរុប​ចំនួន​ ១៤១,៦លានដុល្លារអាមេរិក​ដែល​ជា​ប្រាក់​កម្ចី​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ADB​ ចំនួន​ ៨៤លានដុល្លារ​ ការ​វិនិយោគ​របស់​ក្រុមហ៊ុន​​ Toll Holding​ ចំនួន​១៣លានដុល្លារ​ ជំនួយ​ឥតសំណង​ពី​រដ្ឋាភិបាល​អូស្ត្រាលី​ ចំនួន​ ២១,៥លានដុល្លារ​ ជំនួយ​ពី​រដ្ឋាភិបាល​ម៉ាឡេស៊ី​ចំនួន​ ២,៨លានដុល្លារ​ និង​ជំនួយ​ពី​រដ្ឋាភិបាល​កម្ពុជា​​ចំនួន​ ២០,៣លានដុល្លារ។

ដំណើរការ​ស្ដារ​ជួសជុល​ឡើង​វិញ​នូវ​ផ្លូវ​ដែក​ក្នុង​ប្រទេស​កម្ពុជា​បាន​ ចាប់​ផ្ដើម​ កាល​ពី​ដើម​ឆ្នាំ​២០០៨​ ដោយ​មាន​​ទី​ប្រឹក្សា​បច្ចេកទេស​ពី​ក្រុមហ៊ុន​​ Nippon Koei សហការ​ជាមួយ​ក្រុមហ៊ុន​ Jarts និង​មាន​ក្រុមហ៊ុន​សហការ​ម៉ៅការ​សាង​សង់​ចំនួន​៣គឺ​ TSO/AS និង​NRW។

សាងសង់​ស្ថានីយ​រថភ្លើង​ថ្មី​មួយ​នៅ​​ជាយក្រុង​ភ្នំពេញ

ជាមួយ​នឹង​ការ​​ស្ដារ​ជួសជុល​ឡើង​វិញ​នូវ​ផ្លូវ​ដែក​ខាង​​លើ​នេះ​ស្ថានីយ​ រថភ្លើង​ថ្មី​​មួយ​នៅ​ជាយក្រុង​ភ្នំពេញ​ នឹង​ត្រូវ​សាងសង់​បង្កើត​ឡើង។ នោះ​គឺ​ស្ថានីយ​រថភ្លើង​សំរោង​ដែល​ជា​ស្ថានីយ​ផ្ទេរ-ផ្ទុក​ទំនិញ និង​ការ​សាងសង់​ឃ្លាំ​ផ្ទុកៗ​ សម្រាប់​បម្រើ​ឲ្យ​វិស័យ​ដឹកជញ្ជូន​តាម​ផ្លូវ​ដែក។

លោក​រដ្ឋមន្ត្រី​ ត្រាំ​ អ៊ីវតឹក​ បាន​បញ្ជាក់​ថា​ ស្ថានីយ​រថភ្លើង​សំរោង​ដែល​ស្ថិត​​នៅ​ប្រមាណ៩​គីឡូម៉ែត្រ​ពី​​ស្ថានីយ​ រថភ្លើង​ភ្នំពេញ​​ នឹង​ជួយ​កាត់បន្ថយ​ភាព​កក​ស្ទះ​ចរាចរ​ក្នុង​រាជធានី​ភ្នំពេញ​ ព្រោះ​ការ​ផ្ទេរ-ផ្ទុក​ទំនិញ​ភាគច្រើន​​ គឺ​ស្ថិត​នៅ​ស្ថានីយ​សំរោង។ ចំណែក​ស្ថានីយ​រថភ្លើង​ភ្នំពេញ​ ទៅ​ថ្ងៃ​អនាគត​នៅ​តែ​រក្សា​ទុក​ជា​ស្ថានីយ​ដឹង​អ្នក​ដំណើរ​ និង​អនុញ្ញាត​ឲ្យ​​តែ​រថភ្លើង​ដឹក​អ្នក​ដំណើរ​ចេញ-ចូល​ និង​អនុញ្ញាត​​ឲ្យ​ខ្សែ​រថភ្លើង​ដឹក​នាំ​ទំនិញ​ខ្លះ​អាច​ចេញ​ចូល បាន​ក្នុង​លក្ខណៈ​ទំនិញ​តិច​ និង​ចាំ​បាច់។

លោក​រដ្ឋមន្ត្រី​ បាន​បន្ថែម​ថា​ ថវិកា​ចំណាយ​សម្រាប់​​គម្រោង​សាងសង់​ស្ថានីយ​ថ្មី​នោះ​ យក​ចេញ​ពី​ថវិកា​កម្ចី​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ដែល​មាន​ចំនួន​ ៨៤លានដុល្លារ​អាមេរិក​ និង​ថវិកា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​អូស្ត្រាលី​​តាមរយៈ AusAid ចំនួន​ ២១,៥លានដុល្លារ។ ស្ថានីយ​សំរោង​ជា​ស្ថានីយ​ដែល​នឹង​ត្រូវ​សាងសង់​អាគារ​សម្រាប់​រោង​ជាង​ ជួសជុល​ក្បាល​ម៉ាស៊ីន និង​រោង​ជាង​ជួសជុល​ទូ​រថភ្លើង​ ជា​ពិសេស​ត្រូវ​សាងសង់​ឃ្លាំង​ធំៗ ដើម្បី​ផ្ទេរ​និង​ផ្ទុក​ទំនិញ​ ដែល​មាន​លក្ខណៈ​ទំនើប។

លោក​រដ្ឋមន្ត្រី​ ត្រាំ​ អ៊ីវតឹក​ បាន​​បន្ត​ថា​ ការ​ស្ដារ​ឡើង​​វិញ​លើ​ផ្លូវ​ដែក​នេះ​គឺ​ផ្លូវ​ដែក​ពី​ភ្នំពេញ​ផ្លូវ​បំបែក​ ដល់​ស្ថានីយ​ខេត្ត​ព្រះសីហនុ​ ត្រូវ​ធ្វើ​ការ​ផ្លាស់ប្ដូរ​កំណល់​ឈើ​មក​ជា​កំណល់​បេតុង​ទាំងអស់​ ហើយ​​ខ្សែ​រថភ្លើង​អាច​រត់​បាន​ល្បឿន​ជា​មធ្យម​៥០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ​​សម្រាប់​ការ​ដឹក​ទំនិញ​ និង​ល្បឿន​អាច​រត់​បាន​ពី​៧០គីឡូម៉ែត្រ​ទៅ​៨០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​​ សម្រាប់​ដឹក​អ្នក​ដំណើរ។ ផ្លូវ​ដែក​នេះ​នឹង​ធ្វើការ​ផ្សា​មុខ​តំណ​ជំនួស​ការ​ចាប់​អេគ្លីស​​ផ្លូវដែក​ នេះ​នឹង​មាន​កម្រិត​ស្ដង់ដារ​អន្តរជាតិ។ ចំណែក​ផ្លូវ​ដែក​ពី​ភ្នំពេញ​​ទៅ​ប៉ោយប៉ែត​ព្រំដែន​ថៃ​នឹង​ស្ដារ​​ដោយ​រៀបចំ​ តួ​ផ្លូវ​ឲ្យ​ល្អ​បន្ថែម​​ថ្ម​ និង​ជួសជុល​​សាងសង់​ថ្មី​នូវ​ស្ពាន​ និង​លូ​ឡើង​វិញ។ ទៅ​ថ្ងៃ​អនាគត​ប្រទេស​ជាតិ​​រីកចម្រើន​ និង​អាច​ប្រើ​ក្បាល​ម៉ាស៊ីន​រត់​ដោយ​ចរន្ត​អគ្គិសនី​ និង​ជួយ​កាត់បន្ថយ​ការ​បំពុល​បរិស្ថាន។

ផ្លូវ​ដែក​ត្រូវ​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ឯកជន​​មកពី​​ប្រទេស​អូស្ត្រាលី​ ជា​អ្នក​គ្រប់គ្រង

ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​​បាន​ចរចា​ជាមួយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ដើម្បី​ ស្ដារ​​ផ្លូវ​ដែក​ដែល​មាន​ស្រាប់​​ឡើង​វិញ​ គឺ​ក្រោយ​ការ​ជួសជុល​ផ្លូវ​ដែក​កម្ពុជា​នឹង​ត្រូវ​ប្រគល់​ការ​ធ្វើ​ អាជីវកម្ម​​ដល់​ក្រុមហ៊ុន​ឯកជន​ គឺ​ក្រុមហ៊ុន​អូស្ត្រាលី​ Toll Holding តាមរយៈ​ការ​​ដាក់​ដេញ​ថ្លៃ​ជា​លក្ខណៈ​អន្តរជាតិ។

រដ្ឋាភិបាល​កម្ពុជា​ បាន​ចុះ​កិច្ច​ព្រមព្រៀង​សម្បទាន​ជាមួយ​ក្រុមហ៊ុន​ Toll Holding របស់​ប្រទេស​អូស្ត្រាលី​សម្រាប់​ការ​ធ្វើ​អាជីវកម្ម​លើ​​ផ្លូវ​ដែក។ មាន​ន័យ​ថា​ ក្រុមហ៊ុន​អូស្ត្រាលី​នេះ​មាន​ភារកិច្ច​​ធ្វើ​អាជីវកម្ម​លើ​ផ្លូវ​ដែក​ និង​ជួសជុល​ថែទាំ​ក្នុង​រយៈពេល​៣០ឆ្នាំ។ ក្រុមហ៊ុន​​នេះ​ក៏​នឹង​ត្រូវ​រក​ចំណូល​ដើម្បី​​សង​ប្រាក់​ទៅ​កាន់​ធនាគារ​ អភិវឌ្ឍន៍​អាស៊ី​នូវ​ទឹក​ប្រាក់​ចំនួន​៧២លានដុល្លារអាមេរិក​ ព្រម​ទាំង​បង់​ជា​ភាគរយ​តាម​សមាមាត្រ​នៃ​ចំណូល​ពី​ផ្លូវ​ដែក​ជូន​រដ្ឋ​ផង​ ដែរ។

លោក​រដ្ឋមន្ត្រី​ ត្រាំ អ៊ីវតឹក បាន​បន្ថែម​ថា​ ក្រុមហ៊ុន​ Toll Holding ត្រូវ​មាន​ភារកិច្ច​​នាំ​ចូល​នូវ​មធ្យោបាយ​​ដូចជា​​ ក្បាល​ម៉ាស៊ីន​រថភ្លើង​ ទូរថភ្លើង​ថ្មីៗ សម្រាប់​​ធ្វើ​​អាជីវកម្ម​ ដែល​ទទួល​បាន​ការ​អនុញ្ញាត​​រួច​ហើយ​ ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​​ដែល​មាន​ទឹក​ប្រាក់​ចំនួន​ ៨១លានដុល្លារ​អាមេរិក។ ក្រុមហ៊ុន​នេះ​មាន​គម្រោង​ដឹក​ Container ពីរ​ជាន់​ និង​ប្រវែង​ខ្សែ​រថភ្លើង​១គីឡូម៉ែត្រ​ ដែល​ត្រូវ​អូស​ទូ​បាន​ច្រើន​ក្នុង​មួយ​ខ្សែ​រថភ្លើង​ និង​ទម្ងន់​ដឹក​បាន​កាន់​តែ​ច្រើន។

កម្ពុជា​​មាន​គម្រោង​ពង្រីក​បណ្ដាញ​ផ្លូវ​ដែក​នៅ​ជុំវិញ​បឹង​ទន្លេ​សាប​ និង​ខេត្ត​ភាគឦសាន

ការ​ស្ដារ​ឡើង​វិញ​នូវ​បណ្ដាញ​ផ្លូវដែក​​កម្ពុជា​ដើម្បី​ជំរុញ​ការ​ ដឹកជញ្ជូន​ពហុរូបភាព​ និង​សមាហរណកម្ម​ផ្ទៃ​ក្នុង​ជា​ពិសេស​ ដើម្បី​ធ្វើ​សមាហរណកម្ម​តំបន់​ ដោយ​ត​ភ្ជាប់​បណ្ដាញ​ផ្លូវ​ដែក​កម្ពុជា​ទៅ​ក្នុង​គម្រោង​ផ្លូវ​ដែក​តំបន់​ អាស៊ាន។ នោះ​គឺ​គម្រោង​ផ្លូវ​ដែក​សិង្ហបុរី-គុនមិញ (SKRL) ដែល​ត្រូវ​ឆ្លង​កាត់​ពី​ប្រទេស​សិង្ហបុរី​ ម៉ាឡេស៊ី​ ថៃ​ កម្ពុជា​ ទៅ​វៀតណាម​ និង​គុនមិញ​ប្រទេស​ចិន។

រដ្ឋាភិបាល​កម្ពុជា​​ ក៏​មាន​គម្រោង​បង្កើត​វិស័យ​ដឹកជញ្ជូន​តាម​​ផ្លូវ​ដែក​នៅ​ភាគ​ខាង​ជើង​ ជុំវិញ​តំបន់​បឹងទន្លេសាប​​ និង​គម្រោង​ត​ភ្ជាប់​​ផ្លូវ​ដែក​ពី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ភាគឦសាន្ត​​ ប្រទេស​ផង​ដែរ។

លោក​រដ្ឋមន្ត្រី​ ត្រាំ​ អ៊ីវតឹក​ បាន​​លើក​ឡើង​ថា​ រដ្ឋាភិបាល​ចិន​បាន​ផ្ដល់​នូវ​ប្រាក់​​ជំនួយ​ឥត​សំណង​ចំនួន​២ដង​ហើយ​ ដើម្បី​សិក្សា​កំណាត់​​ផ្លូវដែក​ពី​ស្ថានីយ​រថភ្លើង​បាត់​ដឹង​ ដែល​មា​ន​​ចម្ងាយ​៣១គីឡូ​ម៉ែត្រ​​ពី​ភ្នំពេញ​ ដើម្បី​ទៅ​ភ្ជាប់​ជាមួយ​​ផ្លូវដែក​វៀតណាម​ត្រង់​ចំណុច​ត្រពាំង​ស្រែ​ ក្នុង​ស្រុក​ស្នួល​ ខេត្ត​ក្រចេះ​ និង​ហាលី​ ប្រទេស​វៀតណាម។ ចំណែក​ក្រុមហ៊ុន​កូរ៉េ​ក៏​បាន​ធ្វើការ​សិក្សា​លើ​ការ​ត​ភ្ជាប់​​ផ្លូវ​ដែក​​ ពី​សិរីសោភ័ណ​ទៅ​ខេត្ត​សៀមរាប​ និង​ក្រុមហ៊ុន​ចិន​ធ្វើ​ការ​សិក្សា​ផ្លូវ​ដែក​ពី​ខេត្ត​ព្រះវិហារ​​មក​ខេត្ត ​កំពត។

លោក ត្រាំ​ អ៊ីវតឹក​ បាន​បន្ថែម​ថា ក្រោយ​ពី​មាន​ការសាងសង់​​ផ្លូវ​ដែក​ពី​សិរីសោភ័ណ​ទៅ​ខេត្ត​សៀមរាប យើង​នឹង​ស្វះស្វែង​រក​ដៃ​គូ​ធ្វើការ​ត​ភ្ជាប់​ផ្លូវ​ដែក​ពី​ខេត្ត​សៀមរាប​​ មក​ខេត្ត​កំពង់ធំ​ និង​ត​ភ្ជាប់​មក​ស្ថានីយ​ស្គន់​តាម​កំណត់​ផ្លូវ​​ដែក​បាត់​ដឹង​ទៅ​ឡុកនិញ​ ប្រទេស​វៀតណាម។ ពេល​នោះ​បាន​សេចក្ដី​ថា​ ជា​​ផ្លូវ​ដែក​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេ​សាប​ត្រូវ​ចេញ​ជា​រូបរាង​ជា​ ស្ថាពរ។

ប្រវត្តិ​ផ្លូវ​ដែក​កម្ពុជា

ផ្លូវ​ដែក​ដែល​មាន​ស្រាប់​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន​២​ខ្សែ​ គឺ​ខ្សែ​ទី​១- ភ្នំពេញ​-សិរីសោភ័ណ​-បាត់ដំបង-ប៉ោយប៉ែត​ ជាប់​ព្រំដែន​ប្រទេស​ថៃ​ ដែល​មាន​ចម្ងាយ​សរុប​​ ៣៨៦គីឡូម៉ែត្រ​ត្រូវ​បាន​សាងសង់​ឡើង​ពី​ឆ្នាំ​ ១៩២៩ដល់​ឆ្នាំ​១៩៤២ និង​ខ្សែ​ទី​២-​ ពី​ភ្នំពេញ​ ខេត្ត​ព្រះសីហនុ​ (កំពង់​ផែស្វយ័ត​ក្រុង​ព្រះសីហនុ) ដោយ​ឆ្លង​កាត់​ខេត្ត​កំពត​មាន​ចម្ងាយ​ចំនួន​២៦៦គីឡូម៉ែត្រ​ត្រូវ​បាន​សាងសង់ ​ពី​ឆ្នាំ​​១៩៦០ ដល់​ឆ្នាំ​១៩៦៩។ សរុប​​ផ្លូវ​ដែក​កម្ពុជា​ទាំងពីរ​ទិស​មាន​ប្រវែង​ ៦៥២គីឡូម៉ែត្រ។

រហូត​ដល់​​ឆ្នាំ​១៩៧០ ផ្លូវ​ដែក​កម្ពុជា​មាន​តួនាទី​​យ៉ាង​សំខាន់​ក្នុង​ការ​ដឹកជញ្ជូន​ទំនិញ​ និង​អ្នក​ដំណើរ​ដើម្បី​បម្រើ​ឲ្យ​សេដ្ឋកិច្ច​ជាតិ​និង​សង្គម។

ក្រោយ​​ឆ្នាំ​១៩៧០ ប្រទេស​ជាតិ​បាន​ធ្លាក់​សង្គ្រាម​រ៉ាំរ៉ៃ​ធ្វើ​ឲ្យ​ហេដ្ឋារចនាសម្ព័ន្ធ​​ ផ្លូវដែក​ (ផ្លូវ​ និង​ស្ពាន) ត្រូវ​រង​ការ​បំផ្លាញ​ និង​ទ្រុឌទ្រោម​ជា​បន្តបន្ទាប់​ជា​ពិសេស​ក្នុង​សម័យ​ឆ្នាំ​១៩៧៩​ដល់​ឆ្នាំ​​ ១៩៩៧​ ព្រោះ​ផ្លូវ​ដែក​ជា​មុខ​សញ្ញា​សំខាន់​ដែល​ខ្មែរ​ក្រហម​ធ្វើការ​បំផ្លាញ។

ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣ ផ្លូវ​ដែក​កម្ពុជា​បាន​ទទួល​ជំនួយ​បន្តិចបន្តួច​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ និង​រដ្ឋាភិបាល​បារាំង។ ប៉ុន្តែ​ជំនួយ​​នោះ​គ្រាន់​តែ​ទ្រទ្រង់​សកម្មភាព​អាជីវកម្ម​​តាម​​ផ្លូវ​ដែក ​អាច​ដំណើរការ​បាន​តែ​​ប៉ុណ្ណោះ។ ក្នុង​កាលៈទេសៈ​នោះ​ខ្សែ​រថភ្លើង​អាច​រត់​បាន​ត្រឹម​ល្បឿន​ពី​២០​គីឡូម៉ែត្រ ​ទៅ​៣០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប៉ុណ្ណោះ​ ហើយ​ជា​រឿយៗ​ខ្សែ​រថភ្លើង​តែង​តែ​ធ្លាក់​ពី​ផ្លូវ​ជា​ញឹកញាប់៕

Source: http://women.open.org.kh/km/realway-pp-kompot-use-oct


សហភាព​អឺរ៉ុប​ផ្ដល់​ថវិកា​ជិត​៩លានដុល្លារ​ សម្រាប់​​​កម្មវិធី​សម្ព័ន្ធ​ភាព​ប្រែប្រួល​អាកាសធាតុ​កម្ពុជា

ភ្នំពេញ៖ ម្ចាស់​ជំនួយ​សម្រាប់​​កម្មវិធី​សម្ព័ន្ធ​​ភាព​ប្រែប្រួល​ អាកាសធាតុ​កម្ពុជា​​ រួម​មាន​សហភាព​អឺរ៉ុប​ អង្គការ​​ដានីដា​របស់​រដ្ឋាភិបាល​ដាណឺម៉ាក​ អង្គការ​ស៊ីដា​ របស់​រដ្ឋាភិបាល​ស៊ុយអ៊ែត​ និង​កម្មវិធី​​អភិវឌ្ឍន៍​សហប្រជាជាតិ​បាន​រួម​គ្នា​ផ្ដល់​វិភាគទាន​សរុប​ជា​ ទឹក​ប្រាក់​​ចំនួន​៨លាន៩សែន​ដុល្លារ​សម្រាប់​អនុវត្ត​រយៈពេល​៣​ឆ្នាំ​​ចាប់​ ពី​ឆ្នាំ​២០១០​ដល់​២០១២។

ការ​ប្រកាស​ផ្ដល់​វិភាគទាន​​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ អង្គសិក្ខាសាលា​ស្ដី​ពី​កម្មវិធី​សម្ព័ន្ធ​​ភាព​ប្រែប្រួល​អាកាសធាតុ​ កម្ពុជា​ ដែល​មាន​​ការ​ចូលរួម​ដោយ​លោក​ រ៉ាហ្វាអ៊ែល​ដូឆាយម៉ូរ៉េនណូ​ ភារធារី​នៃ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ លោកស្រី​នាយករង​កម្មវិធី​អភិវឌ្ឍន៍​ សហប្រជាជាតិ​ប្រចាំ​កម្ពុជា​ និង​​អស់​លោក​ លោកស្រី​ អគ្គរាជទូត​ រដ្ឋទូត និង​តំណាង​ដៃ​គូ​អភិវឌ្ឍន៍​ ព្រម​ទាំង​អនុប្រធាន​ និង​សមាជិក​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ការ​​ប្រែប្រួល​អាកាសធាតុ។ សិក្ខាសាលា​នេះ​ប្រព្រឹត្ត​ឡើង​ក្រោម​អធិបតីភាព​លោក​ទេសរដ្ឋមន្ត្រី​​ ម៉ុក​ ម៉ារ៉េត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ការ​ប្រែប្រួល​អាកាសធាតុ​កាល​ ពី​ថ្ងៃ​ទី​១៨​ ខែ​សីហា​ ឆ្នាំ​២០១០​ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា។

ថ្លែង​​ក្នុង​ឱកាស​បើក​សិក្ខាសាលា​ លោក​ទេសរដ្ឋមន្ត្រី​ ម៉ុក​ ម៉ារ៉េត​ បាន​បញ្ជាក់​ថា​ រាជរដ្ឋាភិបាល​​កម្ពុជា​កំពុង​​តែ​បំពេញ​ភារកិច្ច​​នៅ​ក្នុង​ដំណាក់កាល​​មួយ ​ដែល​បញ្ហា​ប្រែប្រួល​អាកាសធាតុ​បាន​និង​កំពុងតែ​កើ​ន​ឡើង​យ៉ាង​ធ្ងន់​គឺ​ជា ​កត្តា​ដែល​ត្រូវ​តែ​យក​ចិត្ត​ទុកដាក់​បំផុត​នៅ​ក្នុង​របៀប​វារៈ​នៃ​ការ​ អភិវឌ្ឍន៍​ជាតិ។

លោក​ទេសរដ្ឋមន្ត្រី​មាន​ប្រសាសន៍​បន្ត​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​យល់​យ៉ាង​ច្បាស់​ពី​បញ្ហា​ប្រឈម​ថ្មី​នេះ​ ហើយ​ក្នុងនាម​ជា​សមាជិក​​នៃ​អនុសញ្ញា​​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្ដី​ពី​ការ​ ប្រែប្រួល​អាកាសធាតុ​ និង​ពិធី​សារ​ក្យូតូ​កម្ពុជា​​កំពុង​តែ​ខិតខំ​ប្រឹងប្រែង​បំពេញ​កាតព្វកិច្ច ​​របស់​ខ្លួន​​នៅ​ក្រោម​អនុសញ្ញា​អន្តរជាតិ​នេះ​ ក៏​ដូច​ជា​បាន​ចាត់​វិធានការ​នានា​ជា​ច្រើន​ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ ប្រែប្រួល​អាកាសធាតុ​​ទាំង​នៅ​ក្នុង​​ប្រទេស​ ក៏​ដូច​នៅ​លើ​ឆាក​អន្តរជាតិ។

នៅ​​ក្នុង​កិច្ច​ប្រជុំ​កំពូល​លើក​ទី​១៥​ នៃ​បណ្ដា​ភាគី​ជា​សមាជិក​នៃ​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្ដី​ពី​ការ​​ ប្រែប្រួល​អាកាសធាតុ​​ កម្ពុជា​បាន​បញ្ជាក់​​ពី​ជំហរ​របស់​ខ្លួន​ក្នុង​ការ​តម្រូវ​ឲ្យ​បណ្ដា​ ប្រទេស​ជឿនលឿន​ទាំងអស់​ត្រូវ​តែ​នាំ​មុខ​​គេ​​ក្នុង​ការ​​កាត់បន្ថយ​​ការ​ បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់។ ជាមួយ​នេះ​ក៏​ត្រូវ​ផ្ដល់​ការ​គាំទ្រ​ឲ្យ​​បាន​ច្រើន​ទៅ​លើ​ការ​ផ្ដល់​ ហិរញ្ញវត្ថុ​ ការ​កសាង​សមត្ថភាព​ និង​ការ​ផ្ទេរ​បច្ចេកវិជ្ជា​ឲ្យ​ទៅ​ដល់​បណ្ដា​ប្រទេស​ដែល​ងាយ​រងគ្រោះ​ ដោយសារ​ តែ​ការ​ប្រែប្រួល​អាកាសធាតុ​ដើម្បី​​ឲ្យ​ប្រទេស​ទាំងនោះ​អាច​មាន​សមត្ថភាព និង​លទ្ធភាព​បន្សាំ​ខ្លួន​ និង​គ្រោះ​មហន្តរាយ​ អាកាសធាតុ​ដ៏​អាក្រក់​នេះ។ លោក​បញ្ជាក់​បន្ថែម​ថា​ ព្រះរាជាណាចក្រ​កម្ពុជា​​គឺ​ជា​ប្រទេស​មុន​គេ​មួយ​​នៅ​ក្នុង​តំបន់​ដែល​បាន​ គាំទ្រ​ដល់​កិច្ច​ព្រមព្រៀង​ទីក្រុង​កូប៉េនហាក់។

លោក​ទេសរដ្ឋមន្ត្រី​ថ្លែង​បន្ត​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​ស្គាល់​ពី​ភាព​ចាំបាច់​នៃ​​ការ​បញ្ជ្រាប​បញ្ហា​ ប្រែប្រួល​អាកាសធាតុ​ទៅ​ក្នុង​គោលនយោបាយ​ជាតិ​ និង​ផែនការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ សង្គម​ទាំង​នៅ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ ក៏​ដូចជា​​ផែនការ​តាម​វិស័យ​ពាក់ព័ន្ធ​នានា​ ព្រោះ​ការប្រែប្រួល​អាកាសធាតុ​គឺជា​អន្តរ​វិស័យ​ហើយ​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ ជាមួយ​ក្រសួង​ និង​ស្ថាប័ន​នានា​ដែល​ទទួល​បន្ទុក​ការងារ​អភិវឌ្ឍន៍​ជាតិ។ ដូច​នេះ​ហើយ​កាល​ពី​ពេល​ថ្មីៗ​ កន្លង​ទៅ​នេះ​ ក្រសួង​បរិស្ថាន​បាន​ខិតខំ​​ប្រឹងប្រែង​ដាក់​បញ្ចូល​ការងារ​ប្រែប្រួល​ អាកាសធាតុ​ទៅ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ បច្ចុប្បន្ន​កម្ម​ឆ្នាំ​២០០៩​ដល់​ឆ្នាំ​២០១៣។

ទាក់ទិន​​នឹង​កម្មវិធី​សម្ពន្ធភាព​ប្រែប្រួល​អាកាសធាតុ​កម្ពុជា​ លោក​ទេសរដ្ឋមន្ត្រី​ ម៉ុក ម៉ារ៉េត​ មាន​ប្រសាសន៍​ ដោយ​បញ្ជាក់​ថា​ នេះ​គឺ​ជា​គំនិត​ផ្ដួចផ្ដើម​ថ្មី​មួយ​ទៀត​ដែល​នឹង​ជួយ​ពង្រឹង​សមត្ថភាព​របស់ ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​​ការ​ប្រែប្រួល​អាកាសធាតុ​ និង​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​​នៃ​ក្រសួង​បរិស្ថាន​​នៅ​ក្នុង​ការ​ សម្របសម្រួល​ដំណើរការ​រៀបចំ​គោលនយោបាយ​ជាតិ​ និង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្ដី​ពី​ការ​ប្រែប្រួល​អាកាសធាតុ។

ក្នុង​ឱកាស​នេះ​ដែរ​ លោក​ទេសរដ្ឋមន្ត្រី​ក៏​បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ដៃ​គូ​ អភិវឌ្ឍន៍​​ ​ទាំងអស់​ និង​ម្ចាស់​ជំនួយ​សម្រាប់​កម្មវិធី​សម្ពន្ធភាព​ប្រែប្រួល​អាកាសធាតុ​កម្ពុជា រួម​មាន​​សហភាព​អឺរ៉ុប​ អង្គការ​​ដានីដា​របស់​រដ្ឋាភិបាល​ដាណឺម៉ាក​ អង្គការ​ស៊ីដា​របស់​​រដ្ឋាភិបាល​ស៊ុយអែត​ និង​កម្មវិធី​​អភិវឌ្ឍន៍​សហប្រជាជាតិ​ដែល​បាន​រួម​គ្នា​ផ្ដល់​វិភាគទាន​សរុប ​ចំនួន​៨លាន៩សែនដុល្លារ​ដល់​កម្ពុជា៕

Source: http://women.open.org.kh/km/eu-provid-9milliondollars-climate-change-cambodia


ផែនការ​សង់​ប្រព័ន្ធ​ផ្លូវ​ដែក​ នៅ​ប្រទេស​​ក្នុង​តំបន់​ទន្លេ​មេគង្គ​ត្រូវ​បាន​អនុម័ត​ ការ​ដឹកជញ្ជូន​នឹង​មាន​តម្លៃ​​ថោក

ផែនការ​កសាង​ប្រព័ន្ធ​ផ្លូវ​ដែក​ដ៏​ធំ​មហិមា​មួយ​ តភ្ជាប់​បណ្ដាញ​គមនាគមន៍​សម្រាប់​មនុស្ស​​ជាង​៣០០លាននាក់​ រស់នៅ​​តាម​ទន្លេ​មេគង្គ ត្រូវ​បាន​គេ​អនុម័ត​កាល​ពី​ថ្ងៃ​សុក្រ។

រដ្ឋមន្ត្រី​កម្ពុជា​ ចិន​ ឡាវ​ ភូមា​ ថៃ​ និង​វៀតណាម​ បាន​អនុម័ត​ផែនការ​​នោះ​ហើយ​ ដោយ​ពួក​គេ​ចាត់​ទុក​ថា​ ជា​ «ការ​បោះជំហាន​ទៅ​មុខ​យ៉ាង​សំខាន់​មួយ​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍន៍​ប្រព័ន្ធ​ ផ្លូវ​​ដែក​រួម​គ្នា»។

ក្រៅ​ពី​ផ្លូវ​មួយ​ខ្សែ​ ដែល​ត​ភ្ជាប់​​រវាង​ចិន​ និង​វៀតណាម​ ប្រព័ន្ធ​ផ្លូវ​ដែក​ថ្នាក់​ជាតិ​ ត​ភ្ជាប់​ប្រទេស​​៦​នេះ​មិន​ជាប់​គ្នា​​រហូត​នោះ​ទេ​​ដោយ​ប្រទេស​ឡាវ​មួយ​ មិន​មាន​បណ្ដាញ​ផ្លូវ​ដែក​ឡើយ។

ផែនការ​នោះ​បាន​​លើក​ឡើង​​នូវ​មធ្យោបាយ​៤​យ៉ាង​ ដែល​គេ​​អាច​​យក​មក​ប្រើ​នៅ​ក្នុង​ការ​ភ្ជាប់​ជា​ប្រព័ន្ធ​​ផ្លូវ​ដែក​​នេះ​ ហើយ​បាន​​ឲ្យ​ដឹង​​​ទៀត​ថា​ បណ្ដាញ​ផ្លូវ​នោះ​ទំនង​ជា​លាតសន្ធឹង​ពី​ក្រុង​បាងកក​មក​ភ្នំពេញ​បន្ទាប់​មក​ ពី​ហូជីមិញ​ទៅ​ហាណូយ​ ហើយ​ចុង​បញ្ចប់​​ក៏​ទៅ​ដល់​ណានមីញ​ និង​គូនមីញ​ ដោយ​ភាគ​ច្រើន​ប្រើប្រាស់​ផ្លូវ​មាន​ស្រាប់​ ឬ​មួយ​​ផ្លូវ​​ដែល​កំពុង​សាងសង់។

លោក​ Lawrence Greenwood អនុប្រធាន​ធនាគារ​ ADB​ បាន​ប្រាប់​ក្រុម​អ្នក​​យក​ព័ត៌មាន​ថា​ «យើង​គិត​ថា​ វា​ជា​ការ​សម​ហេតុផល​ក្នុង​ការ​កសាង​កំណាត់​ណា​មួយ​នៃ​បណ្ដាញ​ផ្លូវ​នេះ​ឲ្យ ​បាន​មុន​ឆ្នាំ​២០២០។​ន័យ​នេះ​ វា​បង្ហាញ​ឲ្យ​​យើង​ឃើញ​ថា​ ផែនការ​នេះ​ពិត​ជា​​ធំ​មហិមា​ និង​ប្រកប​ដោយ​មហិច្ឆតា​ខ្លាំង​ណាស់»។

ផែនការ​ប្រព័ន្ធ​ផ្លូវ​ដែក​​ ដែល​មាន​​២៥​ទំព័រ​នេះ​បាន​​ឲ្យ​ដឹង​ថា​​ កំណាត់​ផ្លូវ​តែ​មួយ​គត់​​ ដែល​ដាច់​​នោះ​អាច​​នឹង​នៅ​ចន្លោះ​រវាង​ក្រុង​ហូជីមិញ​ និង​ក្រុង​ភ្នំពេញ​ ដោយ​គេ​បាន​ប៉ាន់ស្មាន​ថា​ អាច​ចំណាយ​ប្រហែល​ ១,០៩ពាន់លានដុល្លារ​ ដើម្បី​បញ្ចប់​ការ​សាងសង់​ទាំង​មូល។ នេះ​មិន​ទាន់​រាប់​បញ្ចូល​ទឹក​ប្រាក់​ជិត​៧ពាន់លានដុល្លារ​នៅ​ក្នុង​​ មូលនិធិ​បន្ថែម​ ដែល​គេ​ត្រូវការ​​សម្រាប់​យក​មក​​កែលំអ​កំណាត់​​ផ្លូវ​ដែក​មាន​ស្រាប់​នោះ​ ទេ។ ឯកសារ​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា​ គេ​រំពឹង​ថា​ អ្នក​ដំណើរ​ប្រហែល​ ៣,២លាននាក់​ និង​ទំនិញ​ប្រហែល​​២៣លានតោន​ នឹង​ត្រូវ​គេ​ដឹក​ជញ្ជូន​តាម​​ផ្លូវ​នេះ​​ពេល​ការ​សាង​សង់​ចប់​សព្វគ្រប់​នៅ ​ ២០២៥។

គោលដៅ​នេះ​បាន​កើត​​ឡើង​ចំ​ពេល​ដែល​ប្រទេស​នៅ​ក្នុង​មេគង្គ​ទាំង​៦​កំពុង​ ព្យាយាម​អភិវឌ្ឍ​ច្រក​របៀង​សេដ្ឋកិច្ច​ដោយ​ការ​​ភ្ជាប់​ផ្លូវ​ថ្មីៗនានា​ ដែល​អាច​​ជួយ​កាត់បន្ថយ​​ភាព​ក្រីក្រ និង​អាច​បំពេញ​បង្គ្រប់​ដោយ​ការ​តភ្ជាប់​បណ្ដាញ​ផ្លូវ​ដែក។ នេះ​​បើ​តាម​​ការ​អះអាង​របស់​​ធនាគារ​អភិវឌ្ឍន៍​អាស៊ី។

ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​មួយ​​ក្រុម​រដ្ឋមន្ត្រី​ទាំង​នោះ​បាន​និយាយ​ ​ថា​ ការ​បង្កើត​ច្រក​របៀង​សម្រាប់​​ការ​វិនិយោគ​ និង​ការ​អភិវឌ្ឍន៍​ គឺ​ត្រូវ​ការ​ភាព​រលូន​នៃ​ដំណើរការ​ដឹកជញ្ជូន​ និង​ពាណិជ្ជកម្ម​ឆ្លង​ដែន។ ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​ និង​អ្នក​ជំនាញ​ផ្សេង​ទៀត​បាន​និយាយ​ថា​ ឧបសគ្គ​កើត​ចេញ​ពី​ការិយាធិបតេយ្យ​ ដែល​រំខាន​ដល់​លំហូរ​ដោយ​សេរី​នៃ​ទំនិញ​ក្នុង​​តំបន់​នៅ​តែ​មាន​នៅ​ឡើយ។

លោក​ Greenwood និយាយ​ថា​ រដ្ឋមន្ត្រី​ទាំងឡាយ​នៅ​ឯ​សន្និសីទ​មហាអនុតំបន់​​ទន្លេ​មេគង្គ​បាន​យល់​ព្រម ​ជា​ពិសេស​ចំពោះ​​ផែនការ​ធ្វើ​ឲ្យ​មាន​ភាព​រលូន​នៅ​ក្នុង​ដំណើរការ​ឆ្លង​ដែន ​ ដែល​ត្រូវ​បាន​គាំទ្រ​ដោយ​ទឹក​ប្រាក់​៦​លានដុល្លារ​​ជា​មូលនិធិ​ដែល​ត្រូវ​​ បាន​គាំ​ដោយ​ប្រទេស​អូស្ត្រាលី។

មហាអនុតំបន់​ទន្លេ​មេគង្គ​ គឺ​ជា​កម្មវិធី​មួយ​ គាំទ្រ​​ដោយ​ធនាគារ​​អភិវឌ្ឍន៍​អាស៊ី​ ដែល​ត្រូវ​បាន​ចាប់​ផ្ដើម​ឡើង​កាល​ពី​១៨​ឆ្នាំ​ កន្លង​ទៅ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​តាម​រយៈ​ការ​​តភ្ជាប់​បណ្ដាញ​សេដ្ឋកិច្ច ​រវាង​កម្ពុជា​​ ឡាវ​ ភូមា​ វៀតណាម និង​ថៃ​ ព្រមទាំង​ខេត្ត​យូណាន​ និង​តំបន់​ស្វយ័ត​ Guangxi Zhuang ចិន​ ឲ្យ​កាន់​តែ​ជិត​ស្និទ្ធ​ជាង​មុន។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ កម្ពុជា​ លោក​ ចម​ ប្រសិទ្ធ​ បាន​ថ្លែង​ថា​ ​ការ​ភ្ជាប់​ផ្លូវ​ដែក​នេះ​​នឹង​ធ្វើ​ឲ្យ​ការ​ដឹកជញ្ជូន​ទំនិញ​រវាង​ប្រទេស​ ទាំងឡាយ​នៅ​ក្នុង​តំបន់​ទន្លេ​មេគង្គ​ ឬ​ក៏​ហួស​ពី​តំបន់​នេះ​ទៅដល់​ប្រទេស​​ ជា​សមាជិក​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ មាន​តម្លៃ​ថោក។

ប៉ុន្តែ​​លោក​ បញ្ជាក់​ថា​ ខណៈ​ប្រទេស​ទាំងឡាយ​នៅ​ជុំវិញ​ទន្លេ​មេគង្គ​កំពុង​តែ​រឹត​បន្ដឹង​ចំណងទាក់ទង ​ខាង​ការ​ដឹកជញ្ជូន​ និង​ចំណង​ទាក់ទង​ផ្សេងៗ​ទៀត​នោះ​ពួក​ក៏​កំពុង​តែ​ព្រងើយ​កន្តើយ​ចំពោះ​តួ​ ទន្លេ​មេគង្គ​ផ្ទាល់​ ដែល​តាម​ពិត​គឺ​ជា​បេះដូង​នៃ​តំបន់​​នេះ​នោះ​ដែរ។

លោក ចម​ ប្រសិទ្ធ​ បាន​និយាយ​ថា​ សក្ដានុពល​នៃ​ទន្លេ​ដែល​មាន​ប្រវែង​ ៤៨០០គីឡូម៉ែត្រ​នេះ​នៅ​មិន​ទាន់​ត្រូវ​បាន​​គេ​ប្រើប្រាស់​ឲ្យ​បាន​ពេញលេញ​ នៅ​ឡើយ​ទេ​ខណៈ​តំបន់​នេះ​កំពុង​តែ​ប្រឹងប្រែង​អភិវឌ្ឍ​ច្រក​របៀង​សេដ្ឋកិច្ច ​ ដែល​លោក​ចាត់​ទុក​ថា​ ដូចជា​​ សរសៃ​ឈាម​ក្រហម​អ៊ីចឹង​ដែរ​នោះ។ លោក​បាន​ប្រាប់​ទី​​ភ្នាក់ងារ​ព័ត៌មាន​ AFP បន្ទាប់​​ពី​បាន​ផ្ដល់​ជា​អនុសាសន៍​ ដល់​អង្គ​សន្និបាត​ថា​ «ប៉ុន្តែ​យើង​បំភ្លេច​ បេះដូង​របស់​យើង​ ហើយ​ទន្លេ​មេគង្គ​នេះ​ឯង​ ជា​បេះដូង​យើង។ យើង​ត្រូវ​តែ​អភិវឌ្ឍ​បេះ​នេះ​មុន​គេ»។

លោក​ Vo Hong Phuc រដ្ឋមន្ត្រី​ក្រសួង​ផែនការ​ និង​វិនិយោគ​របស់​វៀតណាម​ ដែល​​ជា​សហប្រធាន​នៃ​កិច្ច​ប្រជុំ​ជាមួយ​លោក​ Greenwood​ បាន​និយាយ​ថា​ ធនាគារ​ ADB ត្រូវ​បាន​គេ​ស្នើ​សុំ​​ឲ្យ​​រៀបចំ​ក្រុម​ការងារ​មួយ​​ដើម្បី​ធ្វើ​ ការវាយតម្លៃ​ការ​ប្រើប្រាស់​ទន្លេ​មេគង្គ​ឲ្យ​បាន​សមរម្យ។

ប៉ុន្តែ​លោក​ និយាយ​ថា​ ធនធាន​ទឹក​ស្ថិត​នៅ​ក្រោម​អំណាច​គ្រប់គ្រង​របស់​ស្ថាប័ន​មួយ​ទៀត​ គឺ​​គណៈកម្មាធិការ​ទន្លេ​មេគង្គ។ បើ​​ទោះ​ជា​ប្រទេស​នៅ​ក្នុង​តំបន់​​ទន្លេមេគង្គ​ទាំងឡាយ​កំពុង​តែ​រីក​ ចម្រើន​យ៉ាង​លឿន​ក៏​ដោយ​ ក៏​ប្រទេស​ទាំង​នេះ​ រក​ចំណូល​របស់​មនុស្ស​ម្នាក់​គិត​ជា​ GDP នៅ​មាន​​កម្រិត​ទាប​បំផុត​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០​ លើកលែង​តែ​ថៃ​មួយ៕

Source: http://women.open.org.kh/km/plan-realway-mekong-region-aproved


កម្ពុជា​​នឹង​អាច​សម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​ទី​៥

មន្ត្រី​សហប្រជាជាតិ​ UNFPA ​ប្រចាំ​នៅ​កម្ពុជា​មាន​ប្រសាសន៍​ថា​ កម្ពុជា​​កំពុង​ដើរ​លើ​ផ្លូវ​ដ៏​​ត្រឹមត្រូវ​មួយ​ ដើម្បី​ឈាន​ទៅ​សម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​ទី​៥​ គឺ​ពាក់ព័ន្ធ​នឹង​អត្រា​ស្លាប់​កុមារ​និង​មាតា។

លោកស្រី​ Alice Levisay​ ប្រធាន​មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន​ហៅ​កាត់​​ (UNFPA)​ ប្រចាំ​នៅ​​កម្ពុជា​​បាន​ថ្លែង​​ជម្រាប​ប្រាប់​ដល់​លោក​ឧបនាយករដ្ឋមន្ត្រី​ គាត​ ឈន់​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ថា​ ពិភពលោក​ទាំង​មូល​ ប្រទេស​កំពុង​អភិវឌ្ឍន៍​ក្ដី​​ គឺ​មាន​​ការ​លំបាក​ដូច​គ្នា​​ក្នុង​​ការ​អនុវត្តន៍​ដើម្បី​ឈាន​ទៅ​សម្រេច​ គោលដៅ​​អភិវឌ្ឍន៍​សហស្សវត្ស​ទី​៥​ គឺ​ពាក់ព័ន្ធ​​នឹង​អត្រា​ស្លាប់​កុមារ​ និង​មាតា​នេះ។ ប្រទេស​កម្ពុជា​​បច្ចុប្បន្ន​ក៏​មាន​ការ​លំបាក​​ និង​មិន​ទាន់​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​ទី​៥​នេះ​ដែរ​ គឺ​តួ​លេខ​នៃ​​អត្រា​ស្លាប់​របស់​កុមារ​ និង​មាតា​នៅ​កម្ពុជា​ស្ថិត​នៅ​ឆ្ងាយ​ បើ​ប្រៀបធៀប​​នឹង​តួ​លេខ​ដែល​កម្ពុជា​​បាន​កំណត់​ទុក​កាល​ពី​៥ឆ្នាំ​មុន។

លោកស្រី​ Alice Levisay ប្រធាន​ UNFPA​ មាន​ប្រសាសន៍​ថា​ ទោះ​បី​យ៉ាង​ណា​ក៏​ដោយ​ កម្ពុជា​​កំពុង​ដើរ​លើ​មាគ៌ា​មួយ​ដ៏​ត្រឹមត្រូវ​ ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​ទី​៥​ គឺ​ពាក់ព័ន្ធ​នឹង​អត្រា​ស្លាប់​កុមារ​ និង​មាតា​នេះ។ ដោយ​កម្ពុជា​បាន​បណ្ដុះបណ្ដាល​ឆ្មប​ជំនាញ​ឈាន​ទៅ​ដល់​ការ​កាត់​បន្ថយ​ការ​ ឆ្លង​ទន្លេ​ដោយ​ប្រពៃណី គឺ​​ការ​ឆ្លង​ទន្លេ​ដោយ​ឆ្មប​បុរាណ។ ក្រៅ​ពី​នេះ​កម្ពុជា​បាន​កសាង​មជ្ឈមណ្ឌល​សុខភាព​​ជា​ច្រើន​ ក្នុង​រយៈពេល​៣​ឆ្នាំ​កន្លង​មក​នេះ។ កម្ពុជា​​បាន​កែលំអ​ និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​​រូបវន្ត​ជា​ច្រើន​មាន​ផ្លូវ​ជាតិ​ ផ្លូវ​ខេត្ត ​​និង​ផ្លូវ​ជនបទ​ដែល​សម្រួល​ចរាចរ​ប្រជាជន​ជា​ពិសេស​គឺ​ការ​ធ្វើ​ដំណើរ​ របស់​អ្នក​ជំងឺ។

លោកស្រី​ Alice Levisay ប្រធាន​​ UNFPA ដែល​នឹង​បញ្ចប់​បេសកកម្ម​​នៅ​កម្ពុជា​នៅ​ចុង​ខែ​សីហា​ឆ្នាំ​​២០១០​នេះ​មាន​ ប្រសាសន៍​ទៀត​ថា​ មូលនិធិ​សហប្រជាជាតិ​សម្រាប់​ ( UNFPA) បាន​កំពុង​រៀបចំ​ផែនការ​សកម្មភាព​របស់​ UNFPA សម្រាប់​រយៈពេល​៥​ឆ្នាំ​ទៅ​មុខ​ គឺ​ឆ្នាំ​២០១១​ ដល់​២០១៥​ ហើយ​ឯកសារ​​នេះ​នឹង​ដាក់​ឲ្យ​ពិភាក្សា​រវាង​ UNFPA ជាមួយ​រដ្ឋាភិបាល​​កម្ពុជា​​ហើយ​សង្ឃឹម​ថា​នឹង​អាច​ចុះ​ហត្ថលេខា​ជាមួយ​គ្នា ​នៅ​ចុង​ឆ្នាំ​២០១០​ ឬ​ដើម​ឆ្នាំ​២០១០​នេះ។

គួរ​រំលឹក​ថា​ សកម្មភាព​របស់​អង្គការ​ UNFPA សម្រាប់​ការ​អភិវឌ្ឍន៍​កម្ពុជា​ ផ្ដោត​លើ​វិស័យ​ពីរ​ គឺ​ការងារ​​ពាក់ព័ន្ធ​នឹង​ប្រជាជន​ គឺ​ការ​ធ្វើ​អង្កេត​ និង​ការ​​ជួយ​គាំទ្រ​ក្នុង​វិស័យ​សុខាភិបាល​ ជា​ពិសេស​ពាក់ព័ន្ធ​នឹង​ការ​​គាំពារ​មាតា​និង​ទារក​ការ​ប្រឆាំង​នឹង​ជំងឺ​ អេដស៍៕

Source: http://women.open.org.kh/km/cambodia-achieve-MDG5


ម្រេច​កំពត​ត្រូវ​បាន​លក់​អស់​ពី​ស្ដុក បន្ទាប់ពី​ទទួល​ស្គាល់​ជា​GI

បន្ទាប់ពី​បាន​ទទួល​ស្គាល់ ជា​ផលិតផល​សម្គាល់​ទីតាំង​ភូមិសាស្ត្រ GI រួច​មក ម្រេច​កំពត ត្រូវ​បាន​លក់​អស់​ពី​ស្ដុក​នៅ​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​នេះ។ នេះ​បើ​តាម​មន្ត្រី​របស់​ក្រសួង​ពាណិជ្ជកម្ម។

លោក ងួន ឡាយ ប្រធាន​សមាគម​កសិករ​ម្រេច​កំពត (KPFA) បាន​ឲ្យ​ដឹង​ថា មុន​ពេល​ត្រូវ​ចាត់​ចូល​ជា​ផលិតផល​សម្គាល់​ទីតាំង​ភូមិសាស្ត្រ (GI) ដោយ​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ខែ​មីនា ផលិតផល​នេះ​មិន​ធ្លាប់​លក់​អស់ពី​ស្ដុក​ឆាប់​រហ័ស​ដូច្នោះ​ឡើយ៖ “នៅ​ពេល​ដែល​យើង​ទទួល​បានGI មាន​ការ​បញ្ជា​ទិញ​ជា​ច្រើន ក្នុង​កំឡុង​ពេល​នេះ។ យើង​បាន​លក់​ផលិតផល​របស់​យើង​អស់ពី​ស្ដុក​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ”។

GI ជា​ស្តង់ដារ​ដែល​មាន​ការ​ទទួល​ស្គាល់​ជា​លក្ខណៈ​អន្តរជាតិ ដើម្បី​ការពារ​កម្មសិទ្ធិបញ្ញា​របស់​ផលិតផល​ដែល​មាន​ទំនាក់ទំនង​ទៅ​នឹង​ តំបន់​ទីតាំង​ភូមិសាស្ត្រ។ ស្ថានភាព​ស្រដៀង​គ្នា​នេះ ក៏​បាន​ផ្ដល់​ដល់​ស្រា Champagne នៅ​ក្នុង​ប្រទេស​បារាំង​ផង​ដែរ។

រហូត​ដល់​ពេល​ដែល​ម្រេច​កំពត​ទទួល​បាន GI ជា​ផ្លូវការ កាលពី​ខែ​មីនា ម្រេច​កំពត​មាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង ជា​ហេតុ​ធ្វើ​ឲ្យ​តម្លៃ​ម្រេច​នៅ​តំបន់​នេះ ក៏​ឡើង​ថ្លៃ​ផង​ដែរ កាលពី​ចុង​ខែ​មករា។

លោក ឡៅ រាសី ប្រធាន​ការិយាល័យ GI របស់​ក្រសួង​ពាណិជ្ជកម្ម បាន​ឲ្យ​ដឹង​ថា ការងារ និង​ប្រាក់​ដែល​ចំណាយ ដើម្បី​ទទួល​បាន GI សម្គាល់​ផលិតផល​នេះ ពិត​ជា​មាន​តម្លៃ​ខ្លាំង​ណាស់ ហើយ​វា​ក៏​ផ្ដល់​នូវ​អត្ថប្រយោជន៍​ដល់​កសិករ​ដាំ​ម្រេច​ផង​ដែរ៖ “ខ្ញុំ​គិត​ថា អត្ថប្រយោជន៍​ដោយ​ផ្ទាល់ បាន​ទៅ​លើ​កសិករ​ដោយសារ​កសិករ​សប្បាយ​រីករាយ​នឹង​តម្លៃ​កើន​ឡើង និង​ការ​បន្ថែម​តម្លៃ​លើ​ផលិតផល GI ។ ម្រេច​កំពត ធ្លាប់​លក់​ក្នុង​តម្លៃ​ប្រហែល​៣ដុល្លារ​ក្នុង​មួយ​គីឡូក្រាម ប៉ុន្តែ​បច្ចុប្បន្ន​មាន​តម្លៃ ៥,៧៥ដុល្លារ ក្នុង​មួយ​គីឡូក្រាម”។

ម្រេច​កំពត​ទាំង​នៅ​ទីផ្សារ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក ត្រូវ​បាន​លក់​ទៅ​កាន់​ទីផ្សារ​ជាក់លាក់​មួយ ដូចជា​ភោជនីយដ្ឋាន និង​សណ្ឋាគារ​ដែល​មាន​តម្លៃ​ថ្លៃ​ៗ​រួម​ទាំង​ហាង​សម្រាប់​ទីផ្សារ​ទេសចរ ដូចជា​នៅ​សៀមរាប​ជាដើម។

លោក​បន្ថែម​ថា៖ “នេះ​ជា​ដំណឹង​ល្អ ពីព្រោះ​យ៉ាង​ហោច​សមាជិក​សមាគម​កសិករ​ម្រេច​កំពត​ទាំងអស់ បាន​លក់​ម្រេច​ខ្លួន អស់ពី​ស្ដុក​នៅ​លើ​ទីផ្សារ”។

លោក Dom Price ម្ចាស់​ភោជនីយដ្ឋាន និង​ផ្ទះ​សំណាក់ Rikitikitavi នៅ​ខេត្ត​កំពត​បាន​ស្វាគមន៍​ជានិច្ច ចំពោះ​ជោគជ័យ​របស់​ម្រេច​កំពត។

លោក ឡៅ រាសី ឲ្យ​ដឹង​ថា ការ​បង្កើន​ផលិតកម្ម​ម្រេច​កំពត តែង​តែ​ធ្វើ​ឡើង​តាម​ផែនការ និង​គោលនយោបាយ​របស់ KPFA តែ​វា​ដំណើរការ​ទៅ​យឺតយ៉ាវ។

លោក​បាន​លើក​ឡើង​ថា៖ “យើង​មាន​ផែនការ​បង្កើន​ផលិតកម្ម​ជា​ជំហាន​ៗ ប៉ុន្តែ​យើង​ត្រូវ​ឲ្យ​ប្រាកដ​ថា ការ​ដាំ​ផលិតផល​ថ្មី​នេះ ត្រូវ​គោរព​ដល់​ការ​លក្ខណៈ​ពិសេស​របស់​វា”។

ការ​លក់​ម្រេច​ត្រូវ​បាន​កំណត់​តម្លៃ ចាប់តាំង​ពី​ខែ​មករា​មក ពោល​គឺ​នៅ​ពេល​ដែល​យុទ្ធនាការ GI ត្រូវ​បាន​ដំណើរការ។

ខែ​មករា ឆ្នាំ​មុន ក្រុមហ៊ុន Farmlink នៅ​ខេត្ត​កំពត ដែល​ជា​ក្រុមហ៊ុន​នាំចេញ​ម្រេច​ដ៏​សំខាន់ បាន​ដំឡើង​ថ្លៃ​ម្រេច​ពី ១០ដុល្លារ ដល់ ១២,៥ដុល្លារ ក្នុង​មួយ​គីឡូក្រាម។ ចំណែក​ម្រេច​ក្រហម​វិញ មាន​តម្លៃ​ពី ៨ ទៅ ១០,៥ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​ហើយ​ម្រេច​ខ្មៅ​វិញ​មាន​តម្លៃ​ពី ៥ ទៅ ៥,៧៥ដុល្លារ៕

Source: http://women.open.org.kh/km/kamport-pepper-sold-out-off-stock


What Should I do?

By Tith Chandara  I want to enjoy my favorite stuffs, but while I am working on it, I feel that it’s not so interesting for me and I can’t entirely enjoy it.  This year the Department of Media and Communication (DMC) selected me with four other … Continue reading

I am a Foreigner

  By Tith Chandara I saw foreigners found it hard to communicate with non-English speakers in my country. I could see their astonished face seems like “How can I get help?” When you’ve never been out of the country, you never … Continue reading

Close Fighting Heritage

Written by: Chim Linna

The martial art of Bokator was created more than 1000 years ago, even before the Angkorian period, and it has approximately 8000 to 10000 techniques. But in this day and age, most Cambodian people know almost nothing about this great martial art, others do not even believe that we have a martial art of our own.

Therefore a question mark immediately appears. The Khmer martial art Bokator contains a comprehensive list of techniques and styles, at least as many as the Chinese martial art Kung Fu, yet the majority of Cambodians know nothing of this fearsome art. Why is a complete system of fighting less famous than the simplified sport of Kun Khmer, traditional Khmer kick boxing?

The ancient Khmer martial arts are very important as they are a reflection of what was achieved in the past, how one people can survive without modern weapons such as missiles, explosives or even guns and yet still build an empire that had as its capital the largest pre-industrial city in the world.


កម្ពុជា​គួរ​ផ្ដោត​វិនិយោគ​លើ​ផលិតភាព​ពលកម្ម

កាល​ពី​ថ្ងៃ​ម្សិលមិញ​ អ្នក​ជំនាញ​​នៅ​សិក្ខាសាលា​សេដ្ឋកិច្ច​ដែល​មាន​​ការ​ចូលរួម​ពី​មន្ត្រី​ជាន់ ​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​​ បាន​ឲ្យ​ដឹង​ថា​ កម្ពុជា​ អាច​សម្រិតសម្រាំង​ថែម​ទៀត​ក្នុង​ការ​ជ្រើសរើស​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស ​ (FDI)​ ប៉ុន្តែ​វិស័យ​ផលិតកម្ម​របស់​កម្ពុជា​ត្រៀម​​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ កើន​ឡើង​កម្រៃ​ពលកម្ម​នៅ​ប្រទេស​ចិន។

លោក​ គាត​ ឈន់​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ​រួម​ទាំង​មន្ត្រី​មក​ពី​ធនាគារ​ជាតិ​​នៃ​កម្ពុជា​នឹង​អ្នក​ជំនាញ​ សេដ្ឋកិច្ច​បាន​ចូលរួម​នៅ​ក្នុង​សិក្ខាសាលា​ស្ដី​ពី​ម៉ាក្រូ​សេដ្ឋកិច្ច​ ដែល​រៀបចំ​​ឡើង​ដោយ​គណៈកម្មការ​សេដ្ឋកិច្ច​ និង​សង្គមកិច្ច​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ (UNESCAP) នៅ​ទី​​ក្រុង​ភ្នំពេញ។

ក្នុង​អំឡុង​បទ​បង្ហាញ​នៅ​ក្នុង​សិក្ខាសាលា​នោះ​អ្នក​ស្រី​ ដូ ហុងហាញ់​ (Do Hong Hanh) តំណាង​មក​ពី​វិទ្យាស្ថាន​លទ្ធភាព​ប្រកួតប្រជែង​អាស៊ី​ប្រចាំ​នៅ​វៀតណាម​ បាន​លើក​ឡើង​ថា​ «រដ្ឋាភិបាល​[កម្ពុជា​]​ ចាំបាច់​ត្រូវ​សម្លឹង​មើល​ទៅ​លើ​ប្រភេទ​អាជីវកម្ម​ណា​ដែល​ប្រទេស​របស់​ខ្លួន ​ចង់​បាន​ ហើយ​ត្រូវ​វិនិយោគ​ទាក់ទង​នឹង​អាជីវកម្ម​នោះ»។

ដោយ​ចាត់​ទុក​ផលិតភាព​នៃ​​កម្លាំង​ពលកម្ម​ជា​គន្លឹះ​សម្រាប់​សម្របសម្រួល​ ពាណិជ្ជកម្ម​ អ្នកស្រី​ ដូ ហុងហាញ់​ បាន​បញ្ជាក់​ថា​ ការ​សម្រិតសម្រាំង​ក្នុង​ការ​ជ្រើស​ប្រភេទ​វិនិយោគ​ផ្ទាល់​​ពី​បរទេស​អាច​ ជួយ​កម្ពុជា​ បង្កើន​លទ្ធភាព​ប្រកួតប្រជែង​ពាណិជ្ជកម្ម។

អ្នកស្រី​ បាន​លើក​ឡើង​ថា​ «មិន​សំខាន់​ទេ​ថា​ តើ​ចំនួន [វិនិយោគ​ផ្ទាល់​ពី​បរទេស] មាន​ចំនួន​ប៉ុន្មាន​ទេ​ ប៉ុន្តែ​សំខាន់​គឺ​ថា​ តើ​ការ​​វិនិយោគ​ផ្ទាល់​ពី​បរទេស​ប្រភេទ​អ្វី​ហើយ​ជះ​ឥទ្ធិពល​មក​លើ​ [ផលិតភាព] ប៉ុន​ណា​ដែរ»។

អ្នកស្រី បាន​ផ្ដល់​យោបល់​ថា​ មេដឹកនាំ​របស់​កម្ពុជា​ គួរ​ផ្លាស់​ប្ដូរ​ពី​វិធីសាស្ត្រ​ផ្ដោត​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​បែប​ បុរាណ​ ទៅ​ជា​ការ​បង្កើន​ផលិតភាព​នៃ​កម្លាំង​ពលកម្ម​ក្នុង​ស្រុក​ (ដោយ​ជំរុញ​​ពលករ​ ឲ្យ​ផលិត​ឲ្យ​បាន​ច្រើន)។ អ្នក​ស្រី​ បាន​បញ្ជាក់​ថា​ ស្ថិតិ​របស់​អង្គការ​សហប្រជាជាតិ​ បាន​បង្ហាញ​ថា​ ខណៈ​ដែល​កម្ពុជា​ មាន​កម្លាំង​ពលកម្ម​ខ្ពស់​ជាង​គេ​បំផុត​នៅ​អាស៊ី​កាល​ពី​ឆ្នាំ​២០០៨​ ប៉ុន្តែ​មាន​កម្រិត​ទាប​បំផុត​បើ​គិត​លើ​ផលិតភាព​ពលករ​ម្នាក់ៗ។

លោក​ Qimiao Fan នាយក​ប្រចាំ​ប្រទេស​របស់​ធនាគារ​ពិភពលោក​ បាន​ឲ្យ​ដឹង​ថា​ ការ​កើន​​ឡើង​ថ្លៃ​ពលកម្ម​នៅ​ចិន​ អាច​មាន​​ន័យ​ថា​ ជា​ប្រយោជន៍​សេដ្ឋកិច្ច​សម្រាប់​កម្ពុជា។

លោក​បាន​លើក​ឡើង​ថា​ «ការ​យល់​ឃើញ​ផ្ទាល់​របស់​ខ្ញុំ​ គឺ​ថា​ តម្លៃ​ពលកម្ម​ក្នុង​វិស័យ​ឧស្សាហកម្ម​នៅ​ចិន​ នឹង​ឡើង​ថ្លៃ​ទ្វេ​ដង​ ក្នុង​រយៈពេល​២​ទៅ​៣​ឆ្នាំ​​ខាង​មុខ​ទៀត»។ ការ​នេះ​ នឹង​ជួយ​ទាក់ទាញ​ឧស្សាហកម្ម​ដែល​ពឹង​ផ្អែក​លើ​ពលកម្ម​ថោក​ ឲ្យ​មក​បណ្ដាក់ទុន​នៅ​កម្ពុជា​កាន់​តែ​ច្រើន។

លោក​បាន​បន្ថែម​ថា​ វិស័យ​កសិកម្ម​របស់​កម្ពុជា​ក៏​ទទួល​អត្ថប្រយោជន៍​ដោយសារ​កំណើន​សេដ្ឋកិច្ច​ ចិន​ផង​ដែរ។

លោក​បាន​សង្កត់​ធ្ងន់​ថា​ ចិន​ គឺ​ជា​ប្រទេស​នាំ​ចូល​ផលិតផល​កសិកម្ម ដែល​អាច​ជា​​ទីផ្សារ​សម្រាប់​ផលិតផល​កសិកម្ម​ពី​ប្រទេស​កម្ពុជា។ ម្យ៉ាង​វិញ​ទៀត​ចិន​នឹង​បង្កើន​ការ​វិនិយោគ​កាន់​តែ​ច្រើន​ក្នុង​វិស័យ​ ឧស្សាហកម្ម​កម្ពុជា​នៅ​ពេល​ដែល​ប្រទេស​នេះ​ រីកចម្រើន​កាន់​តែ​ខ្លាំង។

កម្ពុជា​ក៏​មាន​​​ធនធាន​ធម្មជាតិ​បម្រុង​​ទុក​ជាច្រើន​ ដែល​អាច​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ។

លោក​ គាត​ ឈន់​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​​​បាន​បញ្ជាក់​ថា​ សេដ្ឋកិច្ច​កម្ពុជា​កំពុង​​ងើប​ឡើង​វិញ​ពី​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​ ប៉ុន្តែ​កម្ពុជា​ កំពុង​ប្រឈម​នឹង​កិច្ចការ​ប្រឈម​មុខ​ថ្មី​ផ្សេង​ទៀត តាមរយៈ​ទំនាក់ទំនង​អន្តរជាតិ​កាន់​តែ​កើន​ឡើង​របស់​ប្រទេស​កម្ពុជា។

លោក​បាន​បញ្ជាក់​ថា​ កម្ពុជា​បាន​ធ្លាក់​ចូល​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​ដោយសារ​ពឹង​ផ្អែក​លើ​ ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ។ សេដ្ឋកិច្ច​កម្ពុជា​ពឹង​ផ្អែក​ខ្លាំង​លើ​ការ​ពង្រីក​ពាណិជ្ជកម្ម​អន្តរជាតិ​ ​ និង​លំហូរ​ដើមទុន​ពី​បរទេស​ប្រកប​ដោយ​និរន្តរភាព៕

Source: http://women.open.org.kh/km/cambodia-investment-on-labor


« Older Entries